អត្ថប្រយោជន៍ដ៏វិសេសសាលរបស់ទឹកឃ្មុំ ជួយឲ្យមានកម្លាំងភ្លាមៗ បន្សាបការពុលផ្សេងៗ ព្យាបាលឈឺក្រពះ ជួយសម្រកគីឡូ បន្សាបជាតិស្រវឹង បំបាត់ក្អក និងឈឺបំពង់ក ព្យាបាលស្លាកស្នាមលើមុខ និងធ្វើឲ្យមុខទន់ម៉ដ្ឋរលោង * សូមសាកល្បងធ្វើដូចខាងក្រោមនេះ៖ – ម្សៅរមៀតលាយទឹកឃ្មុំ ឬក៏ រមៀត+ ទឹកដោះគោ+ក្រូចឆ្មា+ទឹកឃ្មុំ៖ *ព្យាបាលបញ្ហាមុខមុន ស្នាមអុចខ្មៅ បញ្ហាខ្មៅក្រោមត្របកភ្នែក បំបាត់ស្នាមចាស់ជ្រោវជ្រួញ *គ្រាន់តែលាយហើយលាបលើមុខទុកឲ្យស្ងួតទៅ ២៥-៣០នាទីរួចលាងមុខចេញមានអារម្មណ៌ថាមុខទន់ម៉ដ្ឋរលោងហើយព្យាបាលស្លាកស្នាមដែលមានលើមុខបន្តិចម្តងៗ ធ្វើបែបនេះ ៣-៤ដងក្នុង១អាទិត្យ មិនចាំបាច់ចំនាយលុយច្រើនគ្រាន់តែព្យាយាមធ្វើបែបនេះនឹងទទួលបានលទ្ធផលភ្លាមៗ។ – នៅរៀងរាល់ព្រឹកសូមលាយទឹកឃ្មុំមួយស្លាព្រា ទឹកក្រូចឆ្មារកន្លះស្លាព្រា ក្នុងទឹកក្តៅមួយកែវ […]
ឱសថបុរាណធម្មជាតិ
ផ្លែទៀប ជួយកាត់បន្ថយជំងឺគាំងបេះដូង ជួយអ្នកអោយជៀសផុតពីជំងឺហឺត ជួយដល់ភ្នែក ជំងឺខ្វះឈាមក្រហម
១. ជួយដល់ស្បែក និងសក់៖ វាមានផ្ទុកវីតាមីន A ដែលវាអាចជួយអោយស្បែកយើងមានសភាពរលោង និងក្មេងជាងវ័យ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ជួយអោយសក់យើងភ្លឺរលោងផងដែរ។ ២. ជួយដល់ភ្នែក៖ វីតាមីន A ដែលមាននៅក្នុងផ្លែឈើមួយនេះ អាចជួយការពារ ភ្នែកយើងអោយជៀសផុតពីប្រត្តិកម្មផ្សេងៗ។ ៣. ជួយអោយឡើងទម្ងន់៖ ទទួលទានផ្លែឈើនេះអាចធ្វើអោយអ្នកឡើងទម្ងន់បានពីព្រោះវាមានផ្ទុកជាតិ Calories ដែលវាមិនមានផល់ប៉ះពាល់ ដល់សុខភាពអ្នកទេ។ ៤. ជួយអ្នកអោយជៀសផុតពីជម្ងឺហឺត៖ វាមានផ្ទុកវីតាមីន B6 ដែលជួយអ្នកមិនអោយកើត ជម្ងឺរលាកទងសួត និងជៀសផុតពីជម្ងឺហឺត។ ៥. […]
ផ្លែផាសិន ការពារពីជំងឺមហារីក ការពារឆ្អឹងពុក ខ្លាញ់ក្នុងសរសៃឈាម ពិសពុលក្នុងឈាម បំប៉នភ្នែកឲ្យភ្លឺច្បាស់ ជួយបំប៉នថ្លើម និងក្រលៀន
មិននឹកស្មានថាផ្លែផាសិន មានប្រយោជន៍ដ៏អស្ចារ្យ!ការពារពីជំងឺមហារីក ការពារឆ្អឹងពុក ខ្លាញ់ក្នុងសរសៃឈាម ពិសពុលក្នុងឈាម បំប៉នភ្នែកឲ្យភ្លឺច្បាស់ ជួយបំប៉នថ្លើម និងក្រលៀន!ជួយចែកគ្នាដឹងផង! * វិធីធ្វើ៖ – ផ្លែផាសិន ៦ផ្លែ – ទឹកស្ករខាប់ ឬ ទឹកឃ្មុំ ១ ពែង -ទឹកសុទ្ធ ៣ ពែង – អំបិល ១ស្លាបព្រា កាហ្វេ លាងវាឲ្យស្អាត រួចពុះជា២ ឆ្កៀលយកសាច់ដាក់ឆ្នាំងចាក់ទឹកចូលដាំឲ្យពុះ បើមិនចូលចិត្តទុកទាំងគ្រាប់ […]
ស្មៅប្រមាត់មនុស្ស ព្យាបាលផ្តាសាយ គ្រុនក្តៅ ក្អក រលាកបំពង់ក រលាកសួត រលាកប្លោកនោម ធ្លាក់ស ឈឺពោះពេលមករដូវ ព្យាបាលរោគលើសឈាម រាកមួល ចុះរាក រលាកពោះវៀន បូសពិស ពស់ចឹក
*លក្ខណៈរុក្ខជាតិៈ តិណជាតិ ដើមមាន៤ជ្រុង ដុះឈរត្រង់ ថ្នាំងធំបែកមែកច្រើន *ស្លឹក៖ ពណ៌បៃតងមានរាងដូចផ្លែលំពែង ស្រួចចុង ដុះទលើទងគ្នា ប្រវែង ៦-៧សម ទទឹង ២-៣សម គេមស្លឹករលោង *ផ្កា៖ តូចពណ៌ស ត្របកផ្កាខាងលើ ឆែកជា៣ ត្របកជាប់គ្នា មានចំណុចស្វាយបន្តិចត្រង់កណ្តាលត្រង់ត្របកផ្កាខាងក្រោម១តែឯង កោងចុះ មានកេសរ១ រាងកោង មានរោមពណ៌ស្វាយ *ផ្លែ៖ ពណ៌បៃតង ឈរត្រង់ រោមតិចៗ រាងមូលសំប៉ែតបន្តិច ស្រួចចុង […]
ស្មៅចិញ្ចៀន ឬស្មៅសេះ អាចព្យាបាលនោមតិច ល្ហិតល្ហៃអស់ កំលាំង ឈឺភ្នែករលាកតំរោម រាក រោគសើស្បែក
ឈ្មោះត្រឹមជាស្មៅ តែផ្តល់ប្រយោជន៍ខាងឱសថមិនធម្មតាឡើយ !ស្មៅចិញ្ចៀន ឬស្មៅសេះ អាចព្យាបាលនោមតិច ល្ហិតល្ហៃអស់ កំលាំង ឈឺភ្នែករលាកតំរោម រាក រោគសើស្បែក លក្ខណៈរុក្ខជាតិៈ ជាស្មៅមានដើមតូចឆ្មារក្រាបនឹងដី វាចាក់ឫសបង្កើតជាកំរាលញឹកស្កះ។ ស្លឹកមានចង្អូរវែងស្រួច ឬរាងផ្លែលំពែងស្រួចចុងពណ៌បៃតងចាស់ ឬបៃតងខ្ចី ទន់រលីងច្រើនមានដុះដោយខ្លួនឯងនៅដីដែលមិនសូវមានជី ជាតិ។ កញ្ចុំផ្កាជាចង្កោមកួរវែងពណ៌បៃតង ឬស្វាយភាវ ផ្ការាងទ្រវែង ឬរាងស្ទើរជាស៊ុតវែងខ្ចីមិនស្មើគ្នា។ កន្លែងដាំដុះ : ដុះឯកឯង គ្រប់ទីកន្លែង ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល ការព្យាបាលៈ រោគនោមតិច […]
ព្យាបាលគ្រុនក្តៅ គ្រុនចាញ់ លើសឈាម ស្គមរីងរ៉ៃ
ដំណឹងល្អ សម្រាប់អ្នកមានជំងឺគ្រុនក្តៅ គ្រុនចាញ់ លើសឈាម ស្គមរីងរ៉ៃ ព្យាបាលមិនជាកុំទាន់អស់សង្ឃឹម ជួយស៊ែរ ចែកគ្នាដឹងផង! សម្រួលដោយ៖ អ៊ាង សុផល្លែត Facebook.com/SOPHALLETH រូបភាពជំនួយជំងឺគ្រុនក្តៅ រូបភាពជំនួយជំងឺគ្រុនចាញ់ រូបភាពជំនួយស្គមរីងរ៉ៃ រូបភាពជំនួយជំងឺលើសឈាម រុក្ខជាតិត្រូវថ្នាំសម្រាប់ព្យាបាល ជំងឺគ្រុនក្តៅ គ្រុនចាញ់ លើសឈាម ស្គមរីងរ៉ៃ ព្យាបាលមិនជាកុំទាន់អស់សង្ឃឹម សាកល្បងយកដើមអំពិលប្រក់ផ្លែ ដើមប្រមោយដំរី ត្រចៀកទន្សាយ ប៉េងប៉ោះស្រោម ហាលស្ងួត យកមួយមុខ១ក្តាប់ល្មមស្ងោរទឹក២លីត្រ យកផឹកជាប្រចាំថ្ងៃអាចព្យាបាលជំងឺទាំងនេះបាន។ […]
វិធីកាត់បន្ថយពិសស្រមោចពេលវាខាំ ធ្វើឱ្យស្បែកឡើងកន្ទួល រមាស់ និងហើម
ពេលស្រមោចខាំយើង វានឹងបញ្ចូលបញ្ចូលជាតិអាស៊ីតម៉្យាងចូលទៅក្នុងស្បែករបស់យើង ដែលយើងហៅថា ហ្វ័រមិកអាស៊ីដ (Formic Asid)។ មនុស្សភាគច្រើនកាលណាវាខាំធ្វើអោយក្តៅ រមាស់ និងហើមនៅកន្លែងខាំ ដែលនឹងបាត់ទៅវិញ ក្នុងរវាង២-៣ម៉ោង ឬរហូតដល់មួយថ្ងៃ ប៉ុន្តែស្រមោចខ្លះខាំ ធ្វើឱ្យរមាស់ក្នុងរយៈពេលច្រើនថ្ងៃ។ ប្រសិនបើមានស្រមោចមកខាំអ្នក ត្រូវចៀសវាងការអេះវា ហើយសាកល្បងអនុវត្តវិធីព្យាបាលដែលមានប្រសិទ្ធភាពបំផុត: 1. ទឹកក្រូចឆ្មារ: ច្របាច់ក្រូចឆ្មារយកទឹកមកលាបកន្លែងស្រមោចខាំ ព្រោះក្រូចឆ្មារសម្បូរជាតិអាស៊ីតដែលអាចកម្ចាត់ពិសស្រមោចខាំបាន។ ត្រូវឧស្សាហ៍លាបឱ្យបានទៀតទាត់ ដើម្បីការពារអាការៈផ្សេងៗទៀតដែលបណ្តាលមកពីស្រមោចខាំនេះ។ 2.ប្រទាលកន្ទុយក្រពើ: កចិតសំបក ប្រទាលកន្ទុយក្រពើចេញ ហើយច្របាច់យកទឹកលាបលើកន្លែងដែលស្រមោចខាំ។ អាចប្រើវា ២ដងក្នុង ១ថ្ងៃ […]
វិធីបំបាត់ឈឺធ្មេញតាមបែបធម្មជាតិយ៉ាងមានប្រសិទ្ធភាព
ភាពពុកផុយរបស់ធ្មេញ តែងបង្កឲ្យមានការឈឺចាប់ ដោយសារមានបាក់តេរីក្នុងមាត់ ដែលតោងជាប់ធ្មេញ និងអញ្ចាញធ្មេញ។ បាក់តេរី ទាំងនោះបង្កើតជាអាស៊ីដ ដើម្បីបំផ្លាញធ្មេញរបស់អ្នក ហើយនៅពេលការបំផ្លាញ ឬហៅថាដង្កូវស៊ីធ្មេញ ដល់សរសៃធ្មេញ នោះវានឹងបង្កការឈឺចាប់ភ្លាមៗ។ ប៉ុន្តែនៅមានបញ្ហាមួយចំនួនទៀតដែលធ្វើឲ្យឈឺ ដូចជាធ្មេញប្រហោង រលាកអញ្ចាញ ឬធ្មេញឆាប់ស្រៀវជាដើម។ ភាពឈឺចុកចាប់ទាំងនោះ មិនត្រឹមតែឈឺត្រង់អញ្ចាញទេ វានឹងចាប់ដល់សរសៃខួរក្បាល ឬអាចឲ្យលោកអ្នកក្ដៅខ្លួនក៏មាន។ ក្រៅពីទៅពេទ្យ ឬលេបថ្នាំបំបាត់ការឈឺចាប់ អ្នកអាចសាកវិធីសាស្ត្រងាយៗ ក្នុងការព្យាបាលនៅផ្ទះដោយខ្លួនឯង តាមបែបធម្មជាតិ ដែលមានដូចខាងក្រោម៖ ១. ម្រេច និងអំបិល យកម្រេច២-៣គ្រាប់ […]
ជីម្រះព្រៅ អាចព្យាបាលជំងឺបានជាច្រើនមុខ ព្យាបាលឈឺចុកចាប់ជង្គង់ សត្វល្អិតទិច ឬខាំ ក្អក និងឈឺបំពងក គ្រួសក្នុងតម្រងនោម បញ្ចុះជាតិស្ករក្នុងឈាម លើសឈាម
សូមជួយចែករំលែកបន្តជាចំណេះដឹង! ជួយព្យាបាលគ្រួសក្នុងតម្រងនោម -កិនស្លឹកម្រះព្រៅមួយក្ដាប់-លាយជាមួយទឹកឃ្មុំមួយពែង-ទទួលទានជារៀងរាល់ថ្ងៃ ទទួលទានអោយបានទៀងទាត់រយៈពេល ៦ខែនឹងជួយរំលាយដុំក្រួសក្នុងតំរងនោម។ ក្អក និងឈឺបំពងក -ទទួលទានទឹកម្រះព្រៅ (យកស្លឹកម្រះប្រៅក្នុងបរិមាណសមគួរ រួចបុករួចហើយត្រងយកទឹកវាមកផឹក)។ ព្យាបាលឈឺជង្គង់ និងអាការៈឈឺចុកចាប់ -យកជីម្រះព្រៅទាំងដើម ទាំងឫស បុកលាយជាមួយស្រាសបិទលើក្បាល ជង្គង់អាចព្យាបាលអាការៈ ឈឺចុកចាប់បានយ៉ាងងាយ។ សត្វល្អិតទិច ឬខាំ -បុកពូតយកទឹកពីស្លឹកម្រះព្រៅ១ស្លាព្រាកាហ្វេ -ហូបជាមួយទឹកកន្លះកែវ -ហូបបន្តបន្ទាប់រាល់២-៣ម៉ោងម្តង និងបុកស្លឹកស្រស់បិទកន្លែងទិច ឬខាំ-គេឈ្លីស្លឹកស្រស់លើស្បែក ដើម្បីការពារមិនឱ្យសត្វល្អិតទិច ឬខាំ។ ធ្វើអោយសំរាលកូនស្រួល -គ្រាប់ម្រះព្រៅ ប្រើជាថ្នាំធ្វើអោយសំរាលកូនស្រួល ស្លឹកនៅបាននាំយកប្រើសំរាប់ធ្វើអោយឈាមរត់ស្រួល […]
អំពិលដីផ្កាលឿង ព្យាបាល កើតលឿង រលាកថ្លើម រលាកពោះវៀន រលាកបំពង់ក រលាកផ្លូវនោម ត្រជាក់ឈាម ផ្ដាសាយ ក្ដៅខ្លួន ក្អក ផ្សះ រលាយឈាកក បញ្ចុះសម្ពាធឈាម ដួលគ្រេចថ្លោះហើម បូសពិស រមាស់ សរសៃប្រសាទ លើសឈាម ធ្លាក់ស រាកមូល កាមរោគ ត្រអក ក្អកឈាម ជុះឈាម ក្អួតឈាម ឈាមច្រមុះ ឈឺធ្មេញ រលាកភ្លើង ទឹកក្ដៅ ពស់ចិក។
អំពិលដីផ្កាលឿង គ្រាន់ជាស្មៅតូច តែប្រយោជន៍ខាងផ្នែកឱសថច្រើនអនេក! សូមចុចអានលម្អិត និងស៊ែរបន្តទុកជាចំណេះដឹងល្អៗ អំពិលដីផ្កាលឿង ព្យាបាល កើតលឿង រលាកថ្លើម រលាកពោះវៀន រលាកបំពង់ក រលាកផ្លូវនោម ត្រជាក់ឈាម ផ្ដាសាយ ក្ដៅខ្លួន ក្អក ផ្សះ រលាយឈាកក បញ្ចុះសម្ពាធឈាម ដួលគ្រេចថ្លោះហើម បូសពិស រមាស់ សរសៃប្រសាទ លើសឈាម ធ្លាក់ស រាកមូល កាមរោគ ត្រអក ក្អកឈាម ជុះឈាម […]