ឱសថបុរាណធម្មជាតិ

វិធីព្យាបាលជំងឺជ្រុះសក់ និងធ្វើឱ្យសក់ដុះឡើងវិញ/KHMER NATURAL REMEDY FOR HAIR LOSS

វិធីព្យាបាលជំងឺជ្រុះសក់ និងធ្វើឱ្យសក់ដុះឡើងវិញ ជំងឺ: ជ្រុះសក់ រុក្ខជាតិ: ស្លឹកត្របែក វិធីធ្វើ: -ដាំទឹក ១លីត្រ អោយពុះ -បង់ស្លឹកត្របែក ២០សន្លឹក -ទុកឱ្យពុះ ១០នាទី-ទុកឱ្យត្រជាក់ និងយកស្លឹកចេញ -យកទឹកលាបលើស្បែកក្បាល -ម៉ាស្សាថ្មមៗ -ទុករយៈពេលមួយម៉ោង ហើយលាងចេញជាមួយទឹកក្តៅអ៊ុនៗ -អនុវត្តឱ្យបានបីដងក្នុងមួយសប្តាហ៍។ លទ្ធផល: -អាចទទួលលទ្ធផលល្អបានក្នុរយៈពេលពី ៦ខែ ទៅ ៨ខែ។ កំណត់ចំណាំ: -ខ្ញុំបាទសូមចែកជូនវិធិព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹង សូមពិនិត្យ […]

 ឱសថធម្មជាតិព្យាបាលជំងឺមហារីក​ខួរឆ្អឹងខ្នង​ ឬខូចខួរឆ្អឹងខ្នង

ជំងឺខូចខួរឆ្អឹងខ្នង ដែលខ្មែរយើងនិយមហៅថាមហារីកខួរឆ្អឹងខ្នងនោះ បណ្ដាលមកពីខួរឆ្អឹងខ្នងបាត់បង់លទ្ធភាពផលិតកោសិកាគ្រាប់ឈាម ជាពិសេសគ្រាប់ឈាមក្រហម គ្រាប់ឈាមស និងគ្រាប់ឈាមផ្លាកែត។ កម្រិតស្រាល ឬធ្ងន់ធ្ងររបស់ជំងឺខូចខួរឆ្អឹងខ្នង អាស្រ័យទាំងស្រុងទៅលើមូលហេតុបង្ករោគ ជួនអាចបណ្ដាលមកពីជំងឺបង្កដោយមេរោគណាមួយ ជួនបណ្ដាលមកពីការព្យាបាលដោយប្រើប្រាស់ថ្នាំច្រើនមុខ ដូចជាការព្យាបាលជំងឺមហារីកដោយថ្នាំ ការប្រើប្រាស់ថ្នាំផ្ដេសផ្ដាសជាដើម។   ព្យាបាលជំងឺ ៖ ខូចខួរឆ្អឹងខ្នង ប្រភេទរុក្ខជាតិ ៖ -សំបកស្វាយចន្ទី -ម្អមស្រែ -ដើមមុខឈ្នាងពណ៌ស្វាយ‌ *វិធីធ្វើ៖ -ថ្នាំទាំងបីមុខនេះ យកដាំទឹក១លីត្រ រយៈពេល២០នាទី *វិធីប្រើប្រាស់ -ផឹក១កែវរាល់ថ្ងៃ រហូតទទួលលទ្ធផលល្អ -បើកំពុងប្រើថ្នាំពេទ្រ […]

វិធីព្យាបាលសក់ស្កូវឱ្យបាត់ជារៀងរហូត / KHMER NATURAL HEALING FOR GRAY HAIR!

ព្យាបាលជំងឺ៖ សក់ស្កូវ ប្រភេទរុក្ខជាតិ៖ ទឹកខ្ទឹមបារាំង វិធីធ្វើ៖ – ចិតសំបកខ្ទឹមបារាំង រួចចិញ្រ្ចាំជាចំណិតតូចៗ – ច្របាច់ ហើយច្រោះយកទឹក។ វិធីប្រើ៖ – លាបទឹកខ្ទឹមបារាំងនៅលើស្បែក កន្លែងសក់ស្កូវ ហើយម៉ាស្សាថ្មមៗ – ទុករយៈពេល ៤៥នាទី – លាងចេញដោយប្រើទឹកក្តៅអ៊ុនៗ – អនុវត្តជារៀងរាល់ថ្ងៃ។ លទ្ធផល៖ – ចាប់ផ្តើមទទួលលទ្ធផលក្នុងរយះពេលបួនសប្តាហ៍។ កំណត់សម្គាល់៖ – ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន […]

វិធីព្យាបាលជំងឺខ្វះឈាមបែបធម្មជាតិ/ KHMER NATURAL HEALING FOR ANEMIA

ព្យាបាលជំងឺ៖ ជំងឺខ្វះឈាម ប្រភេទរុក្ខជាតិ៖ ស្លឹកទៀបបារាំង វិធីធ្វើ៖ – ដាំទឹកមួយលីត្រ – បេះស្លឹកទៀបបារាំងស្រស់ ឬស្ងួតដប់ប្រាំសន្លឹក – យកមែកទៀបបារាំងមួយមែកតូច ហើយកាត់ជាជាកង់ខ្លីៗ – ដាក់ទាំងស្លឹកទៀប ទាំងមែកទៀបក្នុងទឹកកំពុងពុះ – រំងាស់ទឹកពីរយកទឹកមួយ – ច្រោះយកស្លឹក និងមែកទៀបចេញ។ វិធីប្រើ៖ – ញ៉ាំមួយកែវ (១៦៥មល) បីដងក្នុងមួយថ្ងៃ គឺពេលព្រឹក ថ្ងៃត្រង់ និងល្ងាច ជារៀងរាល់ថ្ងៃ […]

ឱសថធម្មជាតិព្យាបាល ផ្ដាសាយកាន់ឆ្នាំ ឈឺចង្កេះ ចុកដៃជើង ស្ពឹកស្រពន់

ឈ្មោះរុក្ខជាតិ៖ អន្ទង់ ស ព្យាបាល៖ ផ្ដាសាយកាន់ឆ្នាំ ឈឺចង្កេះ ចុកដៃជើង ស្ពឹកស្រពន់ ផ្នែកប្រើប្រាស់៖ ឫស វិធីធ្វើ និងប្រើប្រាស់៖ -យកឫសហាលឱ្យស្ងួត -ប្រើកម្រិត 8g-16g ស្ងោរផឹកក្នុង១ថ្ងៃ -ឬអាចយកមកសូនជាគ្រាប់ ដោយប្រើប្រាស់កម្រិត 4g-6g។ សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

ឱសថធម្មជាតិព្យាបាលទាចទឹក

សូមបងប្អូនមកស្វែងយល់ពីជំងឺទាចទឹកជាមុនសិន។ ១. ជំងឺទាចទឹកជាអ្វី? វត្ដមានទឹកដក់នៅក្នុងស្រោមពោះ ហើយមិនមានឈាម នោះគេឱ្យឈ្មោះថាទាចទឹក។ ជំងឺទាចទឹក គឺជាជំងឺមួយប្រភេទ ដែលមិនមែនជាជំងឺតំណពូជ ហើយវាអាចកើតមានលើមនុស្សគ្រប់វ័យ ដែលបណ្ដាលមកពីបណ្ដាជំងឺផ្សេងៗ។ ម្យ៉ាងវិញទៀត ជំងឺ មួយប្រភេទនេះ វាមិនមែនកើតមានក្នុងរយៈពេលត្រឹមមួយថ្ងៃ ឬមួយខែនោះទេ មេរោគអាចសម្ងំនៅក្នុងខ្លួនមនុស្សចាប់ ពី៥-១០ឆ្នាំ ទើបស្ដែងចេញជារោគសញ្ញា។ វាអាចធ្វើឱ្យអ្នកជំងឺប៉ោងពោះធំ ដែលមើលទៅហាក់បីដូចជាអ្នកមានផ្ទៃពោះ ឬមនុស្សដែលមាន ក្បាលពោះធំដូច្នោះដែរ។ ២. រោគសញ្ញាជំងឺទាចទឹក ចំពោះរោគសញ្ញាជំងឺទាចទឹក គឺវាអាស្រ័យទៅលើមូលហេតុរបស់ជំងឺនីមួយៗដែលបង្កឡើង។ ប៉ុន្ដែគេអាចសន្និដ្ឋានថា មានកើតជំងឺទាចទឹកបានដោយសារគេសង្កេតទៅលើសភាពរបស់អ្នកជំងឺ និងរោគសញ្ញាមួយចំនួនដែលបង្ហាញឡើង។ […]

ឱសថបុរាណធម្មជាតិព្យាបាលឈឺឆ្អឹងជំនី ឈឺទ្រូង ដួលប៉ះទង្គិច

រុក្ខជាតិ ៖ ត្បាល់ដែក ការព្យាបាល ៖ ឈឺឆ្អឹងជំនី ឈឺទ្រូង ដួលប៉ះទង្គិច វិធីធ្វើ និងប្រើប្រាស់ ៖ – យកឫសហាលឱ្យស្ងួត – កម្រិតប្រើ ១៥-២០ក្រាម យកទៅដាំផឹកផឹកសម្រាប់មួយថ្ងៃ ។ លក្ខណៈរុក្ខជាតិ ៖ តិណជាតិដុះជាគុម្ពរស់បានយូរឆ្នាំ មានឫសវែង មានពណ៌ស ទំហំ២-៣ម.ម មាន ជាតិទឹកច្រើន ស្លឹក ៖ ដុះចេញពីឫស ទងវែង […]

ឱសថធម្មជាតិព្យាបាលធ្លាក់ស រមាស់ បូស

ព្យាបាល ៖ ធ្លាក់ស រមាស់ បូស ប្រភេទរុក្ខជាតិ ៖ ម្លិះស្រុក វិធីធ្វើ និងវិធីប្រើប្រាស់៖ ចំពោះការព្យាបាលធ្លាក់ស -យកស្លឹកក្រៀមពី ១៥-២០ក្រាម ជាមួយដើមប៉ុយ រូបដើមប៉ុយ -ដាំផឹក ដោយដាំឱ្យពុះ រយៈពេលកន្លះម៉ោង ទើបយកមកផឹក សម្រាប់ដាំផឹកក្នុង១ថ្ងៃ។ ចំពោះការព្យាបាលរមាស់ បូស – យកស្លឹកបុកឱ្យម៉ដ្ឋ -​​ពូតយកទឹក -ឬយកស្លឹកទៅស្ងោរយកទឹក – យកមកលាងកន្លែងកើតរមាស់ និងបូស។ លក្ខណៈរុក្ខជាតិម្លិះស្រុក៖ […]

ឱសថធម្មជាតិជួយឱ្យត្រជាក់ កាត់ស្លេស្ម៍ បំបាត់ហើម ចុកចាប់ ក្អែបខាំ ពស់ចឹក បូស

រុក្ខជាតិ៖ ឫស្សីក្អែប ព្យបាល៖ ត្រជាក់ កាត់ស្លេស្ម៍ បំបាត់ហើម ចុកចាប់ ក្អែបខាំ ពស់ចឹក បូស វិធីធ្វើ និងប្រើប្រាស់៖ -រុក្ខជាតិទាំងមូល ហាលឱ្យស្ងួត -កម្រិតប្រើពី ១៥-៣០ ក្រាម ដាំទឹកផឹក១មួយថ្ងៃ -សម្រាប់ ក្អែបខាំ ពស់ចឹក បូស បុកស្លឹកឫស្សីក្អែបស្រស់ បិទពីលើកន្លែងឈឺ ឬរបួស។លក្ខណៈរុក្ខជាតិ៖ ជារុក្ខជាតិស្មៅ ឬគុម្ពព្រឹក្សរស់បានច្រើនឆ្នាំ គល់វារឹងដូចសាច់ឈើ មែកសំប៉ែត មានថ្នាំង […]

ព្យាបាលដំបៅទឹកនោមផ្អែម

  បើមានបងប្អូន ពូមីងណាមានដំបៅមិនជា ដោយសារជំងឺជាតិស្ករខ្ពស់ រឺទឹកនោមផ្អែម ដែលព្យាបាលមិនជា និងអស្ឃឹម វិធីខាងក្រោមនេះអាចជួយមនុស្សអោយមានសង្ឃឹមនឹងបន្តរការរស់បាន អោយតែបានជា និងជូនបុណ្យដល់អ្នកដែលបានបង្រៀនវិធីសាស្ត្រនេះផង។ រុក្ខជាតិ៖ ល្ហុងខ្ចី ព្យាបាល៖ ដំបៅទឹកនោមផ្អែម វិធីធ្វើ និងប្រើប្រាស់៖ – លាងដំបៅដោយសារ៉ូមប្រៃ រួចលាងដោយប៉េតាឌីនម្តងទៀត – ចិតសំបកល្ហុងខ្ចីចេញ – លាងអោយអស់ជ័រ – កោសសាចល្ហុងអោយបានច្រើនល្មមបិតដំបៅ – យកសាច់ល្ហុងលាយស្ករសរ៤ស្លាបព្រាកាហ្វេ លាយប៉េតាឌីន៤ស្លាបព្រាកាហ្វេ អោយម៉ដ្ឋចូលគ្នា – […]