ឱសថបុរាណធម្មជាតិ

អាហារដែលមានសមត្ថភាពប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក

លាហើយជំងឺមហារីក សណ្តែក ខ្ញី ការ៉ុត សុទ្ធតែជួយព្យាបាលបានទាំងអស់។ ប្រិយមិត្តទាំងអស់គ្នាពិតណាស់បានស្គាល់ជំងឺមហារីកហើយ វាគឺជាជំងឺដ៏សាហាវដែលអ្នកជំងឺមួយចំនួនមិនអាចរួចខ្លួនពីសេចក្តីស្លាប់របស់វាបានឡើយ។ ចំពោះមូលហេតុដែលបណ្តាលអោយកើតជំងឺមហារីក គឺមកពីច្រើនកត្តាណាស់ ដូចជា៖ -នៅក្រោមកម្តៅថ្ងៃច្រើនពេក -ជក់បារី -ញ៉ាំអាហារមិនល្អ -ការប៉ះពាល់ថ្នាំពុល(ថ្នាំសម្លាប់សត្វល្អិត….) ជាដើម។ តែទោះជាយ៉ាងណាក៏ដោយ ដើម្បីកុំការពារកពីជំងឺមួយនេះ អ្នកត្រូវកុំប្រព្រឹត្តសកម្មភាពដូចដែលបានរៀបរាប់ខាងលើ ហើយថែមទាំងញ៉ាំអាហារមួយចំនួនដូចខាងក្រោម ដែលវាសុទ្ធតែមានសមត្ថភាពដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីក។ ១. សណ្តែក (Bean) សណ្តែកមានផ្ទុកសារធាតុគីមីរុក្ខជាតិ និងជាតិសរសៃដែលមានប្រយោជន៍ អាចបងា្ករការបន្តពូជនៃកោសិកាមហារីក ពន្យឺតនៃការលូតលាស់របស់កោសិកាមហារីក និងកាត់បន្ថយទំហំដុំមហារីកបាន ដែលនេះក៏ដោយសារតែមានមានទឹកអាស៊ីត Phytic […]

ឱសថធម្មជាតិព្យាបាលហើមពេញខ្លួន និងបញ្ចុះកំដៅ

ឈ្មោះរុក្ខជាតិ៖ ចិត្រមូលភ្លើងផ្កា ស ផ្នែកប្រើប្រាស់៖ ស្លឹក ផ្កា​ ឫស ដើម កបនឹងជម្ងឺ៖ -ឫស៖  ហើមពេញខ្លួន -ដើម៖ ទម្លាក់រដូវ បញ្ចុះកំដៅ។ កំរិតប្រើ៖ -ស្រស់ 5g -10g ស្ងោរផឹកសំរាប់មួយថ្ងៃ។ -ស្ងួត 3g – 5g ស្ងោរផឹកសំរាប់មួយថ្ងៃ។ សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង […]

ឱសថធម្មជាតិព្យាបាលរដូវមិនទៀង និងសម្រាប់អ្នកមានបញ្ហាមិនឃ្លានបាយ

ឈ្មោះឱសថ៖ ដង្កៀបក្ដាមដំរី-ភ្នំ ផ្នែកប្រើប្រាស់៖ ស្លឹក សំបកដើម កបនឹងជម្ងឺ៖ -ស្លឹក-សំបកដើម ៖ រដូវមិនទៀង មិនឃ្លានបាយ -ស្លឹក ៖ ទំពារព្រួសសម្រាប់យកមកផ្លុំភ្នែក លើកកំលាំង (ប្រើខាងក្រៅ) របួស បូស (បុកស្លឹកបិតឬស្ងោរលាង)។ កំរិតប្រើ៖ 15g – 30g ស្ងោរផឹកសំរាប់មួយថ្ងៃ។ **សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត […]

គ្រាប់ល្ហុង ជួយព្យាបាលក្រិនថ្លើម ប្រឆាំងមហារីក ខ្សោយតម្រងនោម និងមានប្រយោជន៍ចំពោះសន្លាក់

បើបរិភោគល្ហុងរួចសូមកុំចោលគ្រាប់ កម្រមានអ្នកដឹងថាគ្រាប់ល្ហុងត្រូវគេចាត់ទុកដូចជាឱសថមួយប្រភេទមានប្រសិទ្ធភាពគួរឲ្យភ្ញាក់ផ្អើល ចំពោះសុខភាពមនុស្ស។ #ព្យាបាលក្រិនថ្លើម គ្រាប់ល្ហុងជាឱសថធម្មជាតិមួយ អាចព្យាបាលក្រឹនថ្លើម។ វាជួយកំចាត់ជាតិពុលក្នុងថ្លើមយ៉ាងមានប្រសិទ្ធភាព។ គ្រាប់ល្ហុងទទួលទានជាមួយទឹកក្រូចឆ្មារ ក្នុងរយៈពេល ២ខែអាចបង្ហាញ្ ឲ្យឃើញថា ព្យាបាលជំងឺក្រឺនថ្លើមតាមទិសសកម្ម។ #ប្រឆាំងឆ្លងមេរោគ គ្រាប់ល្ហុងមានប្រសិទ្ធភាព ប្រឆាំងវីរុស និងព្យាបាលសះជំងឺឆ្លង ដោយវីរុសនៅកម្រិតស្រាល។ #ប្រឆាំងមហារីក សមាសធាតុដែលនៅក្នុងគ្រាប់ល្ហុង អាចទប់ស្កាត់ការលូតលាស់ របស់កោសិការមហារីក និងដុំគីស ។ គ្រាប់ល្ហុងអាចជួយសរីរាង្គមនុស្សប្រឆាំងជំងឺមហារីកពោះវៀនធំ មហារីកឈាម សួត និងក្រពេញប្រូស្តាត។   #ទប់ស្កាត់ជំងឺខ្សោយតម្រងនោម គ្រាប់ល្ហុងក៏ត្រូវបានប្រើប្រាស់ […]

ក្រសាំង ជំនួយសរសៃស្ត្រីឆ្លងទន្លេហើយ ទាស់សរសៃ ក្រំគ្រា ហើមពោះ ស្បូនស្រុត ផ្ដាសាយ

ក្រសាំងដុះ តាមស្រែផ្លែមានរសជាតិជូរ ខ្មែរយើងនិយមយកមកប្រកបជាមួយមុខ ម្ហូបផ្សេងៗ ដូចជាសម្លរម្ជូរ បុកទឹកទឹកគ្រឿង ឆាប្រហុកគ្រឿង មានរសជាតិឆ្ងាញ់ពិសេសផ្កាក្រសាំង អាចយកមកស្លរកកូរ និងញាំបានទៀតផង ។ ក្នុងផ្លែ ក្រសាំងបរិបូណ៌ទៅដោយវីតាមីនសេ ដែលមានគុណ ប្រយោជន៍ មិនចាញ់ក្រូចនោះទេ ។ -អាចជួយបំបាត់ អាការៈ ចេញឈាមតាមជើងធ្មេញ -ជួយអោយស្បែកស្រស់ថ្លា -ស្លឹកមានរសចត់តិចៗ ជាឱសថបំប៉នរាងកាយ -ឫស និងផ្លែខ្ចី ជួយបំបាត់គ្រុនក្តៅ ( ដាំទឹក ពិសា) -ជួយបំបាត់ហើមពោះ […]

ស្មៅរំលត់ភ្លើង ជាឱសថអាចព្យាបាលជំងឺជាច្រើនមុខ ជួយព្យាបាលឈឺភ្នែកក្រហម កញ្រ្ជិល រលាកទងសួត ដុះសាច់បំពង់ក ពស់ចឹក អំបៅអំបែក​ ក្អកធ្លាក់ឈាម

ស្មៅរំលត់ភ្លើង ជាឱសថអាចព្យាបាលជំងឺជាច្រើនមុខ ជួយព្យាបាលឈឺភ្នែកក្រហម កញ្រ្ជិល រលាកទងសួត ដុះសាច់បំពង់ក ពស់ចឹក អំបៅអំបែក​ ក្អកធ្លាក់ឈាម ! ចែករំលែកបន្តជាចំណេះដឹង! អត្ថបទដោយ៖ អ៊ាង សុផល្លែត Facebook.com/SOPHALLETH *ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល មានរសជាតិល្វីងតិចៗ ត្រជាក់។ រសជាតិៈ​ ល្វិងតិច ត្រជាក់ល្មម។ * ការព្យាបាលៈ ផ្កាសាយ គ្រុន រលាកទងសួត ឈឺបំពង់ក រលាកសួតស្រាល គ្រុនពោះវៀនរាកអាចម៏ […]

វិធីព្យាបាលឈឺសន្លាក់ជង្គង់ និងឈឺឆ្អឹងដ៏មានប្រសិទ្ធភាព

ជំងឺសន្លាក់ជាជំងឺដែលមានការរីករាលដាល និង វិវឌ្ឍទៅតាមវ័យរបស់អ្នកជំងឺ ហើយបង្កឱ្យមានការឈឺចុកចាប់ នៅតាមសន្លាក់កាន់តែខ្លាំងឡើងៗ ដោយសារភាពទ្រុឌទ្រោម រេចរឹលនៃស្រទាប់ឆ្អឹងខ្ចី ដែលនៅព័ទ្ធជុំវិញឆ្អឹងម្តុំសន្លាក់ តែមិនមែនជា ជំងឺរលាកឆ្អឹង ឬឆ្អឹងខ្ចីនៅម្តុំសន្លាក់ទេ។ ជំងឺសន្លាក់ (ARTHROSE) គឺជាភាពចាស់រេចរឹលបន្តិចម្តងៗនៃស្រទាប់ឆ្អឹងខ្ចី។ ឆ្អឹងខ្ចីនេះរុំព័ទ្ធឆ្អឹង ដើម្បីសន្លាក់អាចងាក និងធ្វើចលនាដោយរអិលបាន។ នៅពេលដែលឆ្អឹងខ្ចីនេះចាស់សឹករេចរឹល ខូចប្រើការលែងកើត នោះវានឹងបង្កផលវិបាកជាច្រើនដល់ឆ្អឹង ដែលនៅជុំជិត និងទៅលើសន្លាក់ បង្កឲ្យមានការឈឺចាប់នៅតាមសន្លាក់ ឬមានដៃជើង ខ្លួនប្រាណរឹង មិនទន់ភ្លន់ ពិបាកពត់ពេន បត់ខ្លួន នៅត្រង់សន្លាក់ ឬគាំងសន្លាក់ក៏មាន។ […]

ក្តួចស្វិត ព្យាបាលស្បូនធ្លាក់ឈាម ធ្លាក់ឈាមច្រើនៗក្រោយឆ្លងទន្លេ ជុះឈាម នោមឈាម

ដំណឹងល្អសម្រាប់បងប្អូនស្បូនធ្លាក់ឈាម ធ្លាក់ឈាមច្រើនៗក្រោយឆ្លងទន្លេ ជុះឈាម នោមឈាម! រុក្ខជាតិឱសថនេះអាចជួយបាន! ស៊ែរចែកអ្នកជំងឺនេះបានដឹងផងទុកដូចធ្វើបុណ្យដែរ! រុក្ខជាតិឱសថ ៖ ក្ដួចស្វិត ព្យាបាលជំងឺ៖ ស្បូនធ្លាក់ឈាម ធ្លាក់ឈាមច្រើនៗក្រោយឆ្លងទន្លេ ជុះឈាម នោមឈាម ផ្នែកប្រើប្រាស់៖ មើមកំរិតប្រើ៖ យកមើមឆៅ10g-15gស្ងោរផឹកសំរាប់មួយថ្ងៃ។ **សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។ សម្រួលអត្ថបទដោយៈ អ៊ាង សុផល្លែត ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា

កន្ទ្រោករលាយខួរ ជួយព្យាបាលជំងឺស្លាប់មួយចំហៀងខ្លួន ឬខ្វិន និងជំងឺផ្សេងទៀតជាច្រើន

រកបានហើយបងប្អូន កន្ទ្រោករលាយខួរ ជួយព្យាបាលជំងឺស្លាប់មួយចំហៀងខ្លួន ឬខ្វិន និងជំងឺផ្សេងទៀតជាច្រើន! ចែកដល់អ្នកជំងឺនេះបានដឹងផង! -ឈ្មោះរុក្ខជាតិ៖ កន្ទ្រោករលាយខួរ -លក្ខណៈរុក្ខជាតិ៖ ជាចុល្លព្រឹក្សដើមតូចមានកំពស់ពី ១-៣ម។ -ស្លឹក ៖ ស្លឹករួមស្លាបសេស កូនស្លឹករាងស៊ុតវៀចស្រួចចុងពណ៌បៃតងខ្ចី ស្លឹកស្ដើងមានក្រពេញ តូចៗ។ ស្លឹកមានក្លិនក្រអូបប្រហើរ។ -ផ្កា ៖ ផ្កាជាចង្កោមចេញនៅចុងមែក ផ្កាតូចៗ។ -ផ្លែ ៖ ផ្លែសំបកថ្លា រាងមូលពណ៌បៃតងខ្ចីមានរោមគ្របដណ្ដប់ពេលទុំពណ៌ទឹកក្រូចលាយស៊ីជម្ពូ ជាចង្កោមធំមានរសជាតិជូរ។ -កន្លែងដាំដុះ ៖ ដុះនៅព្រៃភ្នំ […]

ឆ្អឹងមាន់ខ្មៅ ជួយព្យាបាលឆ្អឹងមនុស្ស ដូចជាឆ្អឹងបាក់ សន្លាក់ឆ្អឹង រលាកសន្លាក់ កើតលឿង សំរួលចលនាឈាមរត់ បូស ពិស

ឈ្មោះរុក្ខជាតិ ៖ ឆ្អឹងមាន់ខ្មៅ លក្ខណៈរុក្ខជាតិ ៖ ជាគុម្ពព្រឹក្សតូច មានកំពស់ពី ១-១.៥ម។ ដើមរឹងពណ៌ស្វាយក្រម៉ៅ មានថ្នាំង(ដើមខ្ចី)។ ស្លឹក ៖ ស្លឹកទោលដុះទល់ទងរាងផ្លែលំពែងទ្រវែង មានពណ៌បៃតងចាស់ ទ្រនុងមេពណ៌ស្វាយ។ ស្លឹកមានប្រវែង ៦-១២ស.ម ទទឹង ១-២ស.ម។ ផ្កា ៖ កញ្ចុំផ្កាចេញនៅខាងចុងមែកឬប្រគាបស្លឹក ផ្កាពណ៌សលាយស៊ីជំពូ ឬក៏បន្តបន្ទាប់គ្នា។ ផ្លែ ៖ ជាកួរមានប្រវែងពី ១-២ស.ម មានគ្រាប់៤។ កន្លែងដាំដុះ […]