ព្យាបាលជំងឺ៖ រលាកបំពង់ក ដុះសាច់បំពង់ក ប្រតិកម្មបំពង់ក ឈឺបំពង់ក ប្រភេទរុក្ខជាតិ៖ ស្លឹកប្រមាត់មនុស្ស និងខ្ទឹមស វិធីធ្វើ ៖ -បុកស្លឹកប្រមាត់មនុស្ស ២០សន្លឹក ជាមួយខ្ទឹមស ៣កំពឹស -ពូតទឹកឱ្យបាន ១ស្លាបព្រាបាយ វិធីប្រើប្រាស់៖ -ផឹកមុនពេលចូលគេង ១ថ្ងៃម្តង។ អ្នកជម្ងឺផ្តាសាយរ៉ាំរៃ ត្រូវប្រើពេលមានអាការៈក្តៅខ្លួនប៉ុណ្ណោះ។ រយៈពេល១អាទិត្យ នឹងបានលទ្ធផលល្អ។ សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។ អត្ថបទដោយ៖ អ៊ាង សុផល្លែត
ឱសថបុរាណធម្មជាតិ
ឱសថធម្មជាតិព្យាបាលប្រមេះទឹកបាយ
មុននឹងសិក្សាពីរូបមន្តធម្មជាតិព្យាបាលប្រមេះទឹកបាយ សូមមកស្វែងយល់អំពីជំងឺនេះ (ប្រមេះទឹកបាយ) ជាមុនសិន ដូចខាងក្រោម៖ ១. ជំងឺប្រមេះទឹកបាយជាអ្វី? ជំងឺប្រមេះទឹកបាយ គឺជាជំងឺឆ្លងមួយប្រភេទដែលបង្កឡើងដោយបាក់តេរីម្យ៉ាងឆ្លងតាមរយៈការរួមភេទ និងអាចកើតទាំងមនុស្សប្រុសទាំងមនុស្សស្រី ។ ជំងឺប្រមេះទឹកបាយច្រើនមានការប៉ះពាល់ទៅលើបង្ហួរនោម ថ្នក់លាមក(rectum) ឬបំពង់ក ។ ចំពោះមនុស្សស្រីវិញ ជំងឺប្រមេះទឹកបាយក៏ប៉ះពាល់ទៅលើមាត់ស្បូនផងដែរ ។ មនុស្សភាគច្រើនឆ្លងជំងឺប្រមេះទឹកបាយនេះតាមរយៈការរួមភេទ ។ ប៉ុន្តែចំពោះទារកក៏អាចឆ្លងជំងឺនេះបានតាមរយៈការសំរាលកូនប្រសិនបើម្តាយនោះមានផ្ទុកជំងឺនេះ ។ ទារកអាចនឹងមានការប៉ះលើភ្នែកច្រើនជាងគេ ។ ជំងឺប្រមេះទឹកបាយគឺជាជំងឺឆ្លងមួយប្រភេទដែលគេច្រើនជួបប្រទះ ហើយករណីមួយចំនួនមិនបង្កជារោគសញ្ញាអ្វីទាំងអស់ ។ អ្នកប្រហែលជាមិនធ្លាប់ដឹងថាខ្លួនឯងឆ្លងជំងឺនេះផងក៏មិនដឹង ។ ការតមការរួមភេទ […]
ឱសថធម្មជាតិព្យាបាលខ្សោយតម្រងនោម និងជំងឺតម្រងនោមរ៉ាំរ៉ៃ
ដំណឹងល្អសម្រាប់អ្នកខ្សោយតម្រងនោម និងជំងឺតម្រងនោមរ៉ាំរៃព្យាបាលដោយឱសថនេះ បើលេបថ្នាំអស់លទ្ធភាពហើយ ជួយ share ចែករំលែកបន្តផងដូចជាការធ្វើបុណ្យផងដែរ! ជំងឺខ្សោយតម្រងនោម វាធ្វើឲ្យអ្នកជំងឺពិសាបាយមិនបាន ធុំក្លិនមាត់ ក្អួតចង្អោរ ស្រកទម្ងន់ កើតទឹកនោមផ្អែម ហើមសាច់ និងការលើសសម្ពាធឈាមធ្ងន់ធ្ងរ និងហើមសួតដែលជាសញ្ញាត្រូវព្យាបាលបន្ទាន់។ រូបមន្តឱសថធម្មជាតិព្យាបាលខ្សោយតម្រងនោម និងជំងឺតម្រងនោមរ៉ាំរ៉ៃ គឺ៖ រុក្ខជាតិឱសថ៖ ស្លឹកញ ៨សន្លឹក (យកស្លឹកខ្ចីល្មម) និងទឹកស្អាត១លីត្រ វិធីធ្វើ និងប្រើប្រាស់៖ –យកស្លឹកញទៅហាលនឹងខ្យល់ឱ្យស្ងួតបន្តិច ព្រោះវាធ្វើឱ្យមានប្រសិទ្ធភាពថ្នាំកាន់តែប្រសើរឡើងថែមទៀត កុំយកស្លឹកវាទៅហាលនឹងកំដៅថ្ងៃ ឬកំដៅក្នុងចង្ក្រាន្តអគ្គិសនី ព្រោះកំដៅខ្លាំងពេកធ្វើឲ្យបាត់បង់មេថ្នាំ […]
វិធីសាស្ត្រសាមញ្ញៗ និងមានប្រសិទ្ធភាពក្នុងការព្យាបាល និងការពារអាការៈនោមញឹក
នោមញឹក អាចត្រូវបានបង្កឡើងដោយលក្ខខណ្ឌមួយចំនួនដែលប៉ះពាល់ដល់ផ្លូវទឹកនោមនៅកម្រិតណាមួយ។ ផ្លូវទឹកនោមរួមមានតម្រងនោម បំពង់ទឹកនោម (តភ្ជាប់តម្រងនោមទៅប្លោកនោម) ប្លោកនោម និងបំពង់ទឹកនោមដែលអោយទឹកនោមហូរចេញពីប្លោកនោមមកខាងក្រៅ។ មានកត្តាជាច្រើនដែលអាចបង្កអោយមានការបត់ជើងតូចញឹកញាប់ដូចជា ៖ - ការឆ្លងជំងឺ ឬការរងរបួសលើប្លោកនោម – លក្ខខណ្ឌដែលអាចបង្កើនការផលិតទឹកនោម – ការប្រែប្រួលនៃសាច់ដុំ សរសៃប្រសាទ ឬជាលិកាផ្សេងទៀតដែលប៉ះពាល់ដល់មុខងារ ប្លោកនោម - ការព្យាបាលជំងឺមហារីកមួយចំនួន – ថ្នាំ ឬភេសជ្ជៈដែលបង្កើនការផលិតទឹកនោម។ ខាងក្រោមនេះជាវិធីសាស្ត្រសាមញ្ញៗ និងមានប្រសិទ្ធភាពក្នុងការព្យាបាល និងការពារអាការៈនោមញឹក៖ -ទទួលទានទឹក៖ គួរតែទទួលទានទឹកឲ្យបាន ៨កែវជារៀងរាល់ថ្ងៃ។ […]
ឱសថធម្មជាតិសម្រាប់ឆ្អឹងខ្សោយងាយពុកផុយពេលចាស់
ជំងឺពុកឆ្អឹង គឺជាជំងឺដែលធ្វើឲ្យឆ្អឹងផុយស្រួយ ងាយនឹងបាក់។ នៅពេលអាយុលើសពី ៣៥ឆ្នាំ ដង់ស៊ីតេឆ្អឹង ថយចុះ ហើយការបាត់បង់ជាតិឆ្អឹង កើនឡើងយ៉ាងរហ័សចំពោះស្ត្រីក្រោយពេលអស់រដូវ។ -កត្តាប្រឈម នៃជំងឺពុកឆ្អឹង +ពូជ +ការមិនសូវធ្វើលំហាត់ប្រាណ +ខ្វះជាតិកាល់ស្យូម និង វីតាមីន D +មានប្រវត្តិផ្ទាល់ខ្លួននៃការបាក់ឆ្អឹងនៅពេលពេញវ័យ +ជក់បារី +ផឹកស្រាច្រើន +ប្រវត្តិមានជំងឺសន្លាក់ប្រភេទ rheumatoid arthritis +ទម្ងន់ខ្លួនស្រាល +និងមានប្រវត្តិគ្រួសារមានជំងឺពុកឆ្អឺង។ ពេលមានបញ្ហាឆ្អឹង មនុស្សតែងទោរទន់ទៅរកថ្នាំពេទ្យទំនើប ដើម្បីបង្គ្រប់ជាតិកាល់ស្យូមជួយដល់ឆ្អឹង ប៉ុន្តែវិធីនធម្មជាតិក៏អាចជំនួសថ្នាំពេទ្យបានដែរ ហើយថែមទាំងជួយបណ្តុះឆ្អឹងខ្ចីឡើងវិញទៀតផង។ […]
វិធីសម្រកទម្ងន់បានឆាប់រហ័ស និងមានប្រសិទ្ធភាពបំផុត តាមបែបធម្មជាតិ
ក្រៅពីជួយសម្រកទម្ងន់ហើយ រូបមន្តធម្មជាតិនេះក៏ជួយបន្សាបរាល់បាក់តេរីដែលមានក្នុងរាងកាយរបស់អ្នក ព្រមទាំងជួយបង្កើននូវកម្រិតថាមពលដល់អ្នកថែមទៀងផង។ គ្រឿងផ្សំ៖ -ក្រូចឆ្មារ ៥ផ្លែ (ក្រូចឆ្មារពណ៌លឿងក៏បាន) -ទឹកធម្មតា ២លីត្រ -ខ្ញី ១ដុំតូច -ខ្ទឹមស ៤-៥កំពឹស។ វិធីធ្វើ ៖ -កាត់ផ្លែក្រូចឆ្មារ (កុំចិតសម្បកចេញ) ជា ២ចំណែក -ច្របាច់យកទឹកចេញឱ្យអស់ -បកសម្បកខ្ទឹមស និងខ្ញីឱ្យស្អាត រួចកៀបយកតែទឹក -យកល្បាយទឹកខ្ទឹមស និងខ្ញីលាយទឹកក្រូចឆ្មារ កូរឱ្យសព្វ -ដាំទឹកធម្មតា ២លីត្រ ឱ្យពុះ -ដាក់ក្រូចឆ្មារ […]
វិធីធ្វើទឹកពោតមានរសជាតិផ្អែមឆ្ងាញ់ ហើយចំណេញដល់សុខភាពជាអនេកទៀតផង
ផ្លែពោត មានឥទ្ធិពលប្រឆាំងការឡើងជាតិខ្លាញ់ដែលធ្វើឱ្យស្ទះសរសៃឈាម ការពារជំងឺស្លេកស្លាំង បង្កើតគ្រាប់ឈាមក្រហម កាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមក្នុងក្បាល! ជួយចែកគ្នាដឹងផង! – ផ្លែពោត មានឥទ្ធិពលប្រឆាំងនឹងការកើនឡើងជាតិខ្លាញ់នៅតាមសរសៃឈាម វាអាចកាត់បន្ថយហានិភ័យនៃជំងឺសរសៃឈាមបេះដូង ជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមក្នុងក្បាលបានច្រើន – ការពារជំងឺស្លេកស្លាំង៖ ពោតជួយការពារជំងឺខ្វះគោលិកាឈាមក្រហម ដែលបង្កឡើងដោយកង្វះវីតាមីន។ – ពោតមានកម្រិតជាតិដែកដ៏សំខាន់ ដែលជាសារធាតុរ៉ែដ៏ចាំបាច់ក្នុងការបង្កើតជាកោសិកាឈាមក្រហមថ្មី កង្វះជាតិដែក គឺជាមូលហេតុដ៏សំខាន់នៃជំងឺខ្វះគោលិកាឈាមក្រហមផងដែរ។ *វិធីធ្វើទឹកពោតមានរសជាតិឆ្ងាញ់៖ គ្រឿងផ្សំ៖ – ពោត ៥ ផ្លែ ឬច្រើនជាងនេះ […]
វិធីប្រើប្រាស់ក្រូចឆ្មារជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីកបានរហូត ៥០%
ព្យាបាល៖ បង្ការ និងប្រឆាំងមហារីក កាត់បន្ថយហានិភ័យកើតជំងឺមហារីកបានរហូត ៥០% វិធីធ្វើ និងប្រើប្រាស់៖ -យកក្រូចឆ្មារប្រមាណកន្លះគីឡូក្រាម មកលាងឱ្យស្អាត -ត្រាំក្នុងទឹកអំបិល (ដាក់អំបិលឡមៗ កុំប្រៃពេក) ប្រមាណ ១០ ទៅ ១៥នាទី -ស្រង់ដាក់លើចានសំប៉ែត ហើយយកស្បោងមករុំ -ដាក់ក្លាសេក្នុងទូទឹកកកប្រមាណ ៥ ទៅ ៦ ម៉ោង -យកក្រូចឆ្មារនោះមកកោសទាំងសំបក (ដូចក្នុងរូប) -យកវាមកលាយជាមួយទឹកផ្លែឈើកិន ឬបន្លែគ្រប់មុខ ហើយបរិភោគ។ ក្នុងរយៈពេល ១ ទៅ […]
ឱសថធម្មជាតិព្យាបាលក្ដៅក្នុង
-ឈ្មោះរុក្ខជាតិ ៖ ស្មៅត្រឡប់ពពក -ឈ្មោះវិទ្យាសាស្ត្រ៖ Desmodium styracifolium (Osb.) Merr. -អំបូរ៖ FABACEAE -ព្យាបាល៖ ក្ដៅក្នុង -លក្ខណៈរុក្ខជាតិ៖ រុក្ខជាតិដើមតូចកំពស់ ៤០-១៥០ ស.ម.ជារុក្ខជាតិប្រភេទវារ ។ ដើមកោង ធ្លាក់ ចុះដល់ដី ហើយដុះឫសនៅថ្នាំងតមកដើមចាប់ឈរឡើង ។ មែកខ្ចី រាងដូចស៊ីឡាំង មានចង្អូរ និងមានរោមពណ៌ច្រេះដែក ។ -ស្លឹក៖ ស្លឹកដុះរាយមានស្លឹកតូចៗ ១ […]
សញ្ញាបញ្ជាក់ថា ថ្លើម មានជាតិពុល និងវិធីធម្មជាតិកម្ចាត់ជាតិពុលក្នុងថ្លើម
សញ្ញាបញ្ជាក់ថា ថ្លើម មានជាតិពុល ជាតិខ្លាញ់ក្នុងថ្លើម និងវិធីធម្មជាតិកម្ចាត់ជាតិពុលក្នុងថ្លើម ថ្លើមគឺជាសរីរាង្គដែលមានតួនាទីបំលែងជាតិពុលទៅជាកាកសំណល់ និងបញ្ចេញមកវិញក្នុងទម្រង់ជាទឹកនោម និងលាមក។ សព្វថ្ងៃនេះផលិតផលគីមីជាច្រើន បានធ្វើឱ្យថ្លើមរបស់អ្នកប្រែមកជាមានភាពមិនប្រក្រតី និងអសមត្ថភាពក្នុងការបញ្ចេញជាតិពុល បង្កជាកោសិកាខ្លាញ់ត្រង់តំបន់ពោះ ដែលហៅថាជាជំងឺជាតិខ្លាញ់ក្នុងថ្លើម។ ជំងឺជាតិខ្លាញ់ក្នុងថ្លើមនេះ មានពីរប្រភេទ ដែលមួយបណ្តាលមកពីការទទួលទានគ្រឿងស្រវឹងញឹកញាប់ និងមួយទៀតបណ្តាលមកពីការទទួលទានអាហារមានកម្រិតកូឡេស្តេរ៉ូលខ្ពស់។ ខាងក្រោមនេះគឺជារោគសញ្ញាគ្រោះថ្នាក់មួយចំនួន ដែលបញ្ជាក់ថា ថ្លើមរបស់អ្នកកំពុងមានបញ្ហា ៖ 1. មានក្លិនមាត់ ប្រសិនបើសុខភាព និងអនាម័យមាត់ធ្មេញរបស់អ្នកល្អ ប៉ុន្តែបែរជាមានខ្យល់ដង្ហើមអាក្រក់ នោះអ្នកប្រហែលជាមានបញ្ហាទាក់ទងនឹងសុខភាពថ្លើមហើយ។ ២. គ្មានកំលាំងកំហែងទាល់តែសោះ ជាតិពុលក្នុងរាងកាយ […]