វិធីធ្វើទឹកក្រូចឆ្មារ និងទឹកឃ្មុំ សម្រកខ្លាញ់ក្បាលពោះ

វិធីធ្វើទឹកក្រូចឆ្មារ និងទឹកឃ្មុំ សម្រកខ្លាញ់ក្បាលពោះ

១- យកក្រូចឆ្មាលុញជាមួយអំបិលទុករយៈពេល២០នាទី រួចជូតអំបិលនោះចេញ


២- ហាន់វាជាចំណិតស្តើងៗយកគ្រាប់វាចេញ
៣- ដាក់ចូលទៅក្នុងក្រឡកែវ (មើលរូបភាព)


៤- រៀបចំចាក់ទឹកឃ្មុំចូលទៅក្នុងក្រឡកែវ
៥- ចាក់ទឹកឃ្មុំចូលឲ្យពេញស្មើនឹងក្រូចឆ្មារ


៦-បិទគម្រប រួចរក្សាទុកក្នុងទូរទឹកកករយៈពេលបីថ្ងៃ រួចអាចចាក់ចេញយកមកលាយជាមួយទឹកក្តៅឧណ្ហៗ ឬជាមួយទឹកស្អាតធម្មតាក៏បានដែរ។


៧- វិធីញ៉ាំៈ ពេលហូបម្តងយកទឹក១កែវលាយជាមួយក្រូច២-៣ចំណិត មុនចូលគេង និងមុនទទួលទានអាហារពេលព្រឹក១០នាទីរៀងរាល់ថ្ងៃ។ រយៈពេលពីរសប្តាហ៍ អាចនឹងឃើញលទ្ធផលថាវាពិតជាត្រឹមត្រូវ ឬយ៉ាងណា?

សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

Leave a Comment

Your email address will not be published. Required fields are marked *

*