-លក្ខណៈរុក្ខជាតិ៖ តិណជាតិមានកម្ពស់ពី ១០ – ៤០ស.ម មែកខ្ចី រាងបួនជ្រុង ដុះដោយខ្លួនឯងនៅតំបន់វាលរាបមានទឹកជោកជាំ បន្តពូជដោយគ្រាប់
ឈ្មោះរុក្ខជាតិ៖ បាយក្រញេញបាត-មុង្គ្រេបាត
-ព្យាបាល៖ ហឺត រលាកទងសួត របេង ក្អកធ្លាក់ឈាម
វិធីធ្វើ និងប្រើប្រាស់៖
-ព្យាបាលរបេង ក្អកធ្លាក់ឈាម យករុក្ខជាតិទាំងមូលហាលឱ្យស្ងួត ប្រើប្រាស់ ១៥ ទៅ ៦០ក្រាម មកដាំទឹកផឹក។
-ព្យាបាលរលាកទងសួត ហឺត ត្រូវយករុក្ខជាតិទាំងមូល ៣០ក្រាម ស្ងោរជាមួយសាច់ជ្រូកសុទ្ធ ១២០ក្រាម ញ៉ាំ ៦ដងក្នុង១ថ្ងៃ។
សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត