ឱសថបូរាណធម្មជាតិព្យាបាលជំងឺគ្រុនចាញ់

ជំងឺគ្រុនចាញ់ គឺជាជំងឺឆ្លងមួយប្រភេទ ដែលបង្កឡើងដោយប៉ារ៉ាសិតម្យាង ដែលចម្លងតាមរយៈសត្វមូសដែកគោល។ ជំងឺនេះនឹងធ្វើឲ្យទុក្ខ ជាអាការៈក្តៅញាក់ៗម្តងហើយម្តងទៀត ហើយក៏បានសម្លាប់មនុស្សប្រមាណ ១ លាននាក់ដែរ ក្នុងមួយឆ្នាំៗទូទាំងពិភពលោក។


ជំងឺគ្រុនចាញ់ នៅតែបន្តកើតឡើងជាញឹកញាប់ ក្នុងប្រទេសនៅតាមតំបន់ត្រូពិច និងត្រូពិចក្រោម។
ជំងឺគ្រុនចាញ់ ជាទូទៅ អាចសម្គាល់បានតាមរយៈការលាប់ជំងឺឡើងវិញ ជាមួយរោគសញ្ញាដូចជា ៖
ការញាក់ពីកម្រិតមធ្យមទៅធ្ងន់ធ្ងរ ក្តៅខ្លួនខ្លាំង បែកញើសពេញខ្លួនព្រមទាំងត្រជាក់។
សញ្ញាផ្សេងៗទៀត ប្រហែលជាមានដូចជា ឈឺក្បាល ក្អួត ចង្អោរ រាគ។


រោគសញ្ញាជំងឺគ្រុនចាញ់ ជាធម្មតា ចាប់ផ្តើមកើតមានក្នុងរយៈពេលពីរបីសប្តាហ៍ ក្រោយមូសមានមេរោគគ្រុនចាញ់ខាំ ។ ទោះបីជាយ៉ាងណាក៏ដោយ ប៉ារ៉ាសិតជំងឺគ្រុនចាញ់មួយចំនួន អាចសម្ងំនៅក្នុងខ្លួនរបស់អ្នកច្រើនខែ និងរហូតដល់ច្រើនឆ្នាំ។


ខាងក្រោមជាឱសថធម្មជាតិព្យាបាលជំងឺគ្រុនចាញ់
វាជាឱសថព្យាបាលជំងឺគ្រុនចាញ់ ព្រោះឱ្យតែដល់រដូវនេះ
រុក្ខជាតិ៖ ស្លឹកទន្ទ្រានខែត្រ


ព្យាបាល៖ គ្រុនចាញ់
វិធីធ្វើ និងប្រើប្រាស់៖
-យកស្លឹកទន្ទ្រានខែត្របុក


-ចាក់ស្រាបៀរចូល
-យកកន្សែងច្រោះ
-១ថ្ងៃ ហូបម្តង។


នេះវិធីងាយ ហើយស្រួលរក ហូបភ្លាម ត្រជាក់ភ្លាម។
ខាងលើនេះជាវិធីដែលបានជួយសង្រ្គោះជីវិតលោក ចន្ថា ហេង ដោយផ្ទាល់ ហើយគាត់បានបង្ហោះចែករំលែក។
សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត

Leave a Comment

Your email address will not be published. Required fields are marked *

*