*ធាតុផ្សំ
-ក្បាលត្រី (សំណល់ត្រី) 3គក
-ស្ករងូ 1គក
-ជី EM 0.5លីត្រ
-ទឹក 10លីត្រ
*វិធីធ្វើ
-ដាក់ធុង ឬពាង ក្នុងម្លប់
-ដាក់ធាតផ្សំក្នុងធុង ឬពាង
-កូរល្បាយ3ថ្ងៃម្តង
-ទុកយ៉ាងតិច7ខែ អាចយកទៅប្រើបាន
*វិធីប្រើ
-យកល្បាយ1លីត្រ លាយទឹក100លីត្រ
-បាញ់តាមគល់ដំណាំឈើហូបផ្លែ៕
សម្រួលអត្ថបទៈ អ៊ាង សុផល្លែត
អត្ថបទល្អបន្ថែម៖ វិធីធ្វើជីអរម៉ូន ជំរុញឲ្យដើមឈើហូបផ្លែគ្រប់ប្រភេទចេញផ្កាផ្លែលឿន អាចដល់ថ្នាក់ចេញមុនរដូវកាលបាន
វិធីធ្វើជីអរម៉ូន សម្រាប់ជំរុញឲ្យដើមឈើហូបផ្លែគ្រប់ប្រភេទ ចេញផ្កាផ្លែលឿន អាចដល់ថ្នាក់ចេញមុនរដូវកាលបាន! មិនសាកមិនដឹង! សូមជួយចែករំលែកបន្តជាចំណេះដឹងដល់កសិករយើងផង
+ធាតុផ្សំមាន
១.ល្ពៅទុំ ឬចាស់ ១kg
២.ល្ហុងទុំ ១kg
៣.ចេកណាំវ៉ាទុំ ១kg
៤.ម្នាស់ទុំលឿង ១kg
៥.ទឹកក្ដៅ ២លីត្រ
៦.កាកស្ករអំពៅ (ស្កររងូ) ២kg
+វិធីធ្វើ
១.រួមធាតុផ្សំទាំង ៤មុខចូលគ្នាដោយចិតយកសំបកចេញ ចាក់ចូលក្នុងធុងផ្អាប់ ចាក់ស្ករអំពៅក្រហមចូល ចាក់ទឹកក្ដៅចូល កូរឲ្យធាតុផ្សំរលាយចូលគ្នា
២.ទុកឲ្យវាត្រជាក់ រួចហើយបិតគំរបយកទៅទុកនៅកន្លែងម្លប់ហើយមានសំណើម ផ្អាប់ទុកចោលរយៈពេល ៤៥ ថ្ងៃអាចត្រងយកទឹកវាមកប្រើបាន។ កាកវាអាចយកដាក់តាមគល់ឈើបាន។
+ការប្រើប្រាស់
ជីនេះកន្លះលីត្រលាយទឹក១០លីត្រ បាញ់រាល់ ១អាទិត្យម្ដង ទឹកថ្នាំអាចទុកបាន៣ខែដាក់ក្នុងម្លប់ មិនសាកមិនដឹង!
វីដេអូពីលោក Vuthy ka sy kor
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត