ស្ពៃក្តោបជាដំណាំមួយប្រភេទដែលមានដើមកំណើតមកពីទ្វីបអ៊ឺរ៉ុប ។ ដំណាំនេះត្រូវបានគេដាំនៅអឺរ៉ុបខាងកើត និងតំបន់មួយចំនួននៅក្នុងទ្វីបអាហ្វ្រិក ។ ខាងក្រោមនេះ ជាវិធីសាស្ត្រខ្លះៗ ដើម្បីដំដុះស្ពៃក្តោប ក្នុងផើងនៅផ្ទះងាយៗ… រៀបចំបណ្តុះកូន៖ – រៀបចំថ្នាលដំណាំ នៅក្នុងផើង ឬធុងស្នោ ដែលមានលាយ ដី និងល្បាយជីកំប៉ុស្ត លាមកសត្វគោស្ងួត និងកម្ទេចស្លឹកឈើងាប់ – យកគ្រាប់ពូជស្ពៃក្តោប ទៅត្រាំទឹកទុកមួយយប់ រួចស្រង់យកទៅហាលថ្ងៃ ប្រមាណជា១ម៉ោង – យកគ្រាប់ពូជទាំងនោះ ទៅដាក់បណ្តុះលើថ្នាលដំណាំ រួចរោយដីពីលើសើៗ – ស្រោចទឹកឱ្យសព […]
ឯកសារកសិកម្ម
បច្ចេកទេសដាំប្ញស្សីយកទំពាំង
ប្ញស្សីជាដំណាំងាយដាំងាយថែ ហើយឆាប់បានផលជាទំពាំង សម្រាប់បរិភោគ ។ របៀបដាំប្ញស្សី មានដូចខាងក្រោមនេះ ៖ ១- ជ្រើសរើសពូជប្ញស្សី៖ យើងត្រូវជ្រើសរើសពូជណា ដែលផ្តល់ទំពាំងធំ ហើយឆាប់ភ្លោះសាយគុម្ពរហ័ស ដូចជា ពូជប្ញស្សីស្រុក ប្ញស្សីបាយតុង ជាដើម។ ដើមប្ញស្សីណា ដែលមានភ្នែកល្អ នៅថ្នាំង ជាប្ញស្សី ដែលដាំឆាប់ដុះ ឬ ក៏ជ្រើស កាត់យក ខ្នែងទំពាំងណាមួយ ដែលដុះរាយប៉ាយ បម្រុងនឹងចេញជាទំពាំង ដើម្បីយកទៅដាំ នៅអន្លង់ផ្សេងទៀត។ ២- […]
វិធីកម្ចាត់ជំងឺដំបៅលើដំណាំក្រូច (Canker)
មិនចាំបាច់ចំណាយប្រាក់ទិញថ្នាំគីមី ក៏អាចជួយព្យាបាលក្រូចដែលមានបញ្ហាយ៉ាងមានប្រសិទ្ធភាពដែរ! ល្អទាំងដំណាំ និងសុខភាព *ជំងឺដំបៅលើក្រូច (canker) ជាអ្វី? Canker ត្រូវបានបង្កឡើងដោយមេរោគ Xanthomonas axonopodis ។ ជំងឺនេះ បំផ្លិចបំផ្លាញដើមក្រូចឆ្មារយើងយ៉ាងងាយ។ វាបំផ្លាញស្ទើរគ្រប់ផ្នែកទាំងអស់នៃដើមក្រូចឆ្មារ តាំងពីដើម មែក ធាង និងស្លឹក។ ជំងឺនេះកើតឡើងភាគច្រើនលើដើមក្រូចឆ្មារ និងប្រភេទដើមក្រូចផ្សេងទៀត។ រោគសញ្ញារបស់ជំងឺនេះគឺមានលិចជារង្វង់ទឹកក្រូចស្លេកលឿងចាស់ ឬស្រាលង ហើយលូតលាស់ ក្លាយជាពណ៌ត្នោតខ្មៅងងឹតរដុបរដុប និងរឹង ហើយមានពណ៌លឿងនៅជុំវិញដុំនោះ។ វិធីកម្ចាត់ជំងឺដំបៅលើដំណាំក្រូច (Canker) *ធាតុផ្សំ៖ […]
វិធីធ្វើថ្នាំបាញ់ធម្មជាតិ ធ្វើឱ្យដំណាំលូតលាស់លឿន ធន់រោគ ឆាប់បានផល
វិធីនេះងាយធ្វើណាស់ ហើយមានប្រសិទ្ធភាព ពិសេសជួយកាត់បន្ថយការចំណាយរបស់យើងមួយភាគធំ។ ធាតុផ្សំ៖ -ពងមាន់ 2គ្រាប់ -ប៊ីចេង មួយស្លាបព្រាបាយ -ទឹកត្រី មួយស្លាបព្រាបាយ ទឹកមួយលីត្រកន្លះ 8 ដប វិធីធ្វើ -លាយពងមាន់ ប៊ីចេង និងទឹកត្រី កូរចូលគ្នាអោយរលាយចូលគ្នា -រួចដួសដាក់មួយដបមួយស្លាបព្រាយកទៅដាក់ហាលថ្ងៃ 30ថ្ងៃ។ ក្នុងមួយថ្ងៃក្រឡុកវាម្ដង។ វិធីប្រើ៖ -ពីរស្លាបព្រាបាយលាយទឹក 20 លីត្រ -បាញ់ 7ថ្ងៃម្ដង -បាញ់បានគ្រប់ដំណាំ -ប្រើស្រោច 3-4 […]
វិធីផ្សាំកូនពូជក្រូចឆ្មារ លើដើមក្រូចថ្លុង
វិធីផ្សាំកូនពូជក្រូចឆ្មារ លើដើមក្រូចថ្លុង ធ្វើឲ្យវាលូតលាស់លឿនធន់នឹងជំងឺ ធន់នឹងការរាំង ការលិចទឹក។ វិធីនេះធ្វើឲ្យកូនក្រូចឆ្មាមានសុខភាពល្អ មានឫសច្រើន ធន់នឹងការរាំង ការលិចទឹក ឆាប់លូតលាស់បានលឿន និងឆាប់បានផល។ ការជ្រើសរើសពូជ៖ -ជ្រើសរើសពូជពីមែកក្រូចដែលមានផ្លែច្រើន ថ្លោស និងធ្លាប់មានផ្លែ -កាត់ដើមកូនក្រូចថ្លុងដែលបណ្តុះរួចស្រាប់ រើសយកដើមដែលមានទំហំប៉ុនខ្មៅដៃ -កាត់ទុកប្រវែងប្រមាណ ២ទៅ៣តឹក សម្ភារៈត្រូវការ៖ -កូនកាំបិតមុតសម្រាប់កាត់ -ទុយោដែលយើងញ៉ាំទឹក -ថង់ប្លាស្ទិច។ វិធីធ្វើ៖ -កាត់កូនក្រូចថ្លុងដែលបានបណ្តុះរួចទុកដើមប្រមាណ ២តឹក -ចិតកូនមែកសម្រាប់យកមកផ្សាំនេះឲ្យសំប៉ែតប្រវែងប្រមាណ ៤សង់ទីម៉ែត្រ -ពេលកាត់ហើយអាចដាក់ត្រាំទឹកបន្តិច និងត្រូវយកទៅផ្សាំភ្លាម […]
បច្ចេកទេសបណ្តុះផ្សិតពណ៌ផ្កាឈូក
១ វត្ថុធាតុដើម វត្ថុដែលយើងអាចយកមកធ្វើឱ្យដូចធម្មជាតិដែលផ្សិតត្រូវការគឺៈ -ស្នូលពោតដើមពោត -ចំបើងរឺ ចិញ្ច្រាំង -អាចម៍រណាដើមកៅស៊ូ អាចម៍រណាឈើសាច់ទន់ អាចម៍ឈើសាច់រឹង ប៉ុន្ដែវត្ថុធាតុដើមដែលគេនិយមជាងគេគឺចំបើង រឺចិញ្ច្រាំងអាចម៍រណាដើមកៅស៊ូ និងអាចម៍រណាដើមសាច់ទន់ ។ ២ រូបមន្តលាយបណ្តុះ រូបមន្ដទី ១ ១-ចំបើង ១០០គ.ក្រ ២- ជីធម្មជាតិ ២គ.ក្រ ៣-កំបោរស ២គក្រ ៤-អាហារបំប៉ន ៦គក្រ ៥, កន្ទក់ល្អិត ១២គ.ក្រ ៦ […]
បច្ចេកទេសដាំក្រូចពោធិ៍សាត់
បច្ចេកទេសដាំក្រូចពោធិ៍សាត់! ចែករំលែកបន្តជាចំណេះដឹង! – អត្ថបទដោយ៖ អ៊ាង សុផល្លែត Facebook.com/SOPHALLETH * ប្រភេទដីដែលដាំបានល្អ៖ – ជាប្រភេទដីទួលមិនដក់ទេក ដីមានស្រទាប់លើធូរ ស្រទាប់បន្ទាប់ជ្រៅហើយស្រោះទឹក ដីមានជីវជាតិច្រើន និងជាដំបន់សំបូរភ្លៀងធ្លាក់ នៅតាមតំបន់ដងទន្លេ ដែលភាគច្រើនគេដាំវាបានផលល្អនៅខេត្តបាត់ដំបង។ * ការបំបៅពូជដាំ៖ – វិធីដាំគឺត្រូវជ្រើសរើសដើមណាដែលផ្លែល្អ បានច្រើនផ្សាំមែកមានសុខភាពល្អទំហំប៉ុនចង្អុលដៃយកមកដាំ – យកប្ររែង១ម៉ែត្រពីកន្លែងត្រូវផ្សាំទៅចុងមែក – យកកាំបិតចិតសំបកជុំវិញចេញប្រវែងប្រមាណ២ថ្នាំងដៃ រួចទុកចោលឲ្យវាស្ងួតរយៈពេល១អាទិត្យ – យកដីដែលមានជីវជាតិ លាយជាមួយជីធម្មជាតិស្ងួតយកមកច្រកថង់រួចវះចងផ្អោបជុំវិញកន្លែងដែលចិតសំបកនោះ […]
របៀបធ្វើឡជីវឧស្ម័ន
របៀបឡជីវឧស្ម័ន (ឡដាក់កាកសំណល់ និងលាមកសត្វ) មិនមានក្លិនស្អុយ និងមិនទាក់ទាញសត្វល្អិត ដូចជីលាមកសត្វ ពោរពេញដោយសារធាតុចិញ្ចឹម ធ្វើឱ្យដំណាំ ទិន្នផលល្អ និងគុណភាពផលិតផលល្អ អាចប្រើប្រាស់សម្រាប់ដំណាំស្រូវ បន្លែ ហូបផ្លែ ការចិញ្ចឹមជ្រូក មាន់ ទា ត្រី និងជន្លេន។ អ្វីជាជីឡកាកសំណល់ឡជីវឧស្ម័ន? ជីកាកសំណល់ឡជីវឧស្ម័នជាល្បាយលាមកសត្វដែលហូរចេញពីឡជីវឧស្ម័នបន្ទាប់ពីរងទទួលការបំបែកធាតុក្នុងលក្ខខ័ណ្ឌគ្មានខ្យល់។ ជីកាកសំណល់ឡមិនមានក្លិនស្អុយ និងមិនទាក់ទាញសត្វល្អិត ដូចជីលាមកសត្វទេព្រោះគ្រាប់ស្មៅ និងសត្វល្អិតត្រូវបានសម្លាប់ក្នុងឡជីវឧស្ម័ន។ *របៀបធ្វើឡដាក់កាកសំណល់ សម្រាប់យកមកប្រើប្រាស់លើ៖-ដំណាំស្រូវ បន្លែ និងងហូបផ្លែ-ចិញ្ចឹមជ្រូក មាន់ […]
បច្ចេកទេសដាំខ្នុរទិន្នផលខ្ពស់
១.ការជ្រើសរើសពូជ គួរជ្រើសរើស -ពូជបំបៅពីដើម ព្រោះវាមានផ្លែសុទ្ធល្អ និងឆាប់បានផ្លែ -ខ្នុរដែលមានខ្លែបច្រើនសាច់ក្រាស់។ ២.ការរៀបចំរណ្តៅ -ជីករណ្តៅ ៨តឹកបួនជ្រុង និងជំរៅ ៨តឹក -រោយកំបោរ និងថ្នាំកណ្តៀរ (FURADAN) ប្រមាណ ២ស្លាបព្រាបាយក្នុងរណ្តៅ -ដាក់ផេះ ឬ អង្កាម កំប្លោក ចំបើងពុក លាមកគោ មាន់ ជ្រូកកំរាស់ ១តឹក ធ្វើយ៉ាងណាអោយពេញរណ្តៅ -ត្រូវទុករណ្តៅរៀបចំហើយក្នុងរយៈពេល ២ទៅ៣អាទិត្យចំងាយពីរណ្តៅមួយមានប្រវែង ៨ម។ ៣.ការដាំ […]
វិធីបណ្តុះកូនចេក ពី ក្តិលចេក (PIF technical)
គេអាចបណ្តុះកូនចេក ចេញពីក្តិលចេក ១ដើម បានកូនចេកចំនួន ចាប់ពី ១០ដើម រហូតដល់ ៣០ដើម ដោយប្រើពេលតែ ២ខែប៉ុណ្ណោះ។ ការបំបែកដោយក្តិល (PIF technical) មានប្រសិទ្ធភាពបន្ទាប់ពីបច្ចេកទេសបំបែកជាលិកា (tissue culture) ដែលការបំបែកជាលិកា កូនចេកក្រមុំមួយដើម អាចបំបែកកូនចេកបាន ចាប់ពី ៦០ដើម ទៅ ១០០ដើម។ ការបំបែកដោយក្តិល (PIF technical) មានដំណាក់កាលដូចតទៅ: ១) ការរៀបចំរោងថ្នាលបណ្តុះ : […]