វិធីផ្សាំកូនពូជក្រូចឆ្មារ លើដើមក្រូចថ្លុង

វិធីផ្សាំកូនពូជក្រូចឆ្មារ លើដើមក្រូចថ្លុង ធ្វើឲ្យវាលូតលាស់លឿនធន់នឹងជំងឺ ធន់នឹងការរាំង ការលិចទឹក។ វិធីនេះធ្វើឲ្យកូនក្រូចឆ្មាមានសុខភាពល្អ មានឫសច្រើន ធន់នឹងការរាំង ការលិចទឹក ឆាប់លូតលាស់បានលឿន និងឆាប់បានផល។

ការជ្រើសរើសពូជ៖

-ជ្រើសរើសពូជពីមែកក្រូចដែលមានផ្លែច្រើន ថ្លោស និងធ្លាប់មានផ្លែ
-កាត់ដើមកូនក្រូចថ្លុងដែលបណ្តុះរួចស្រាប់ រើសយកដើមដែលមានទំហំប៉ុនខ្មៅដៃ
-កាត់ទុកប្រវែងប្រមាណ ២ទៅ៣តឹក


សម្ភារៈត្រូវការ៖

-កូនកាំបិតមុតសម្រាប់កាត់
-ទុយោដែលយើងញ៉ាំទឹក
-ថង់ប្លាស្ទិច។


វិធីធ្វើ៖

-កាត់កូនក្រូចថ្លុងដែលបានបណ្តុះរួចទុកដើមប្រមាណ ២តឹក
-ចិតកូនមែកសម្រាប់យកមកផ្សាំនេះឲ្យសំប៉ែតប្រវែងប្រមាណ ៤សង់ទីម៉ែត្រ
-ពេលកាត់ហើយអាចដាក់ត្រាំទឹកបន្តិច និងត្រូវយកទៅផ្សាំភ្លាម
-ពុះដើមនោះជាពីរចំកណ្តាលជម្រៅប្រមាណ ៤សង់ទីម៉ែត្រ


-យកមែកពូជមកស៊កចូលចន្លោះនៃដើមនោះ
-រំកិលទុយោឲ្យចំមុខតំណដើម្បីជួយទប់ដើមកុំឲ្យវារបេះចេញ


-១០ថ្ងៃ ក្រោយមកកាត់ថង់ប្លាស្ទិចបណ្តុះកូននោះចេញ រួចយកទៅបណ្តុះក្នុងថង់ដែលធំជាងនេះ
-ត្រូវស្រោចទឹកជាប្រចាំ ១ខែក្រោយមកយើងអាចយកវាទៅដាំបានហើយ។

អត្ថបទៈ អ៊ាង សុផល្លែត

Leave a Comment

Your email address will not be published. Required fields are marked *

*