(Video) ប៊ីចេង + ស្កររងូអំពៅ + ទឹក អាចបង្កើនទិន្នផលដំណាំហូបផ្លែបានខ្ពស់

លទ្ឋផលស្កររងូផ្សំជាមួយបុីចេង និងទឹកដោយលោក Marco Tra។

លោក Marco Tra បានប្រាប់ផេករបស់យើងថាគាត់បានសាកល្បងប្រើប្រាស់រូបមន្តផ្សំខាងលើនេះហើយ ហើយគាត់ថាលទ្ឋផលគួរជាទីគាប់ចិត្តជាពិសេសលើដំណាំក្រូច ទទឹម និងស្វាយ។ បើនិយាយពីស្វាយវិញ គឺល្អណាស់ វាចេញផ្កាច្រើន ចំនែកឯទទឹមពីដំបូងគឺរោយស្លឹកក្រោយមកទើបចេញផ្កាច្រើន។ គាត់ថាចូរបាញ់វា៣ ទៅ៧ថ្ងៃម្តង។ គាត់ក៏មានប្រសាន៍បន្តទៀតថារូបមន្តនេះមិនអាចប្រើលើដំណាំល្ហុងបាននោះទេ ព្រោះល្ហុងគាត់បានងាប់នៅពេលគាត់ប្រើ។

*ធាតុផ្សំ៖
– ប៊ីចេង មួយស្លាបព្រាកាហ្វេ


– ស្កររងូ ១ស្លាបព្រាកាហ្វេ


– ទឹកធម្មតា ១លីត្រ


ប្រសិនបើបងប្អូនត្រូវការស្កររងូអំពៅសុទ្ឋ ហើយមានម្លៃថោកជាងទីផ្សារពាក់កណ្តាល បងប្អូនអាចរកទិញបាននៅខាងយើងខ្ញុំបានក្នុងតម្លៃ 1,845រៀលមួយគីឡូក្រាមតែប៉ុណ្ណោះ ទំនាក់ទំនង 099 293 861, 012 471 106, 071 306 4647, 070 621 964 និង 016 461 264 សំរាប់ពត៌មានបន្ថែម។

*វិធីធ្វើ៖
លាយបញ្ចូលគ្នានូវសមាសធាតុទាំងបីអោយរលាយទៅជាអង្គធាតុតែមួយ។


*វិធីប្រើ៖
បងប្អូនបាញ់ល្បាយខាងលើ លើផ្កានិងផ្លែគ្រប់ដំណាំហូបផ្លែទាំងអស់។សូមទស្សនាឃ្លីបបន្ថែម ដើម្បីងាយយល់។ ជូនពរអោយទទួលបានជោគជ័យលើរបរអាជីវកម្ម។ សូមអរគុណ។














































បកប្រែពីខ្លីបបរទេសដោយ៖ វុទ្ធីកសិករ

Video

Leave a Comment

Your email address will not be published. Required fields are marked *

*