វិធីធ្វើមេជីពីធម្មជាតិ សំរាប់លាយធ្វើជីនានា និងអាចធ្វើជាថ្នាំសំរាប់សត្វគ្រប់ប្រភេទ ការពារ និងព្យាបាលដំណាំ

មេជីពីធម្មជាតិនេះ អាចប្រើសំរាប់លាយធ្វើជីនានា និងអាចធ្វើជាថ្នាំសំរាប់សត្វគ្រប់ប្រភេទ ការពារ និងព្យាបាលដំណាំយើងផងដែរ។
រូបមន្ត :
-ផ្លែញចំនួន ៣ kg


-យកស្ករ រងូ ឬ ស្ករត្នោតចំនួន ៣លីត្រ ឬ ៣ kg


វិធីធ្វើ :
-យកផ្លែញលាងទឹកអោយស្អាត
-ហាន់ចំណិតស្តើងតូច យកស្កររងូពាក់កណ្តាលមកច្របល់ចូលអោយសព្វ ហើយដាក់ចូលទៅក្នុងធុង ចំណែកស្ករ
រងូដែលនៅសល់ ចាក់ពីលើ រួចគ្របបិតដោយប្រើក្រដាស និងចងកៅស៊ូការពារការសាយភាយឧស្ម័នដែលវានឹង ចេញមក

-ក្រោយការលាយមួយថ្ងៃ កូរម្តង រយៈពេល ២០ថ្ងៃទៅ៣០ អាចយកមកប្រើបាន។


របៀបប្រើ 1:1000

អត្ថបន្ថែម៖ វិធីធ្វើជីអរម៉ូន ជំរុញឲ្យដើមឈើហូបផ្លែគ្រប់ប្រភេទចេញផ្កាផ្លែលឿន អាចដល់ថ្នាក់ចេញមុនរដូវកាលបាន
វិធីធ្វើជីអរម៉ូន សម្រាប់ជំរុញឲ្យដើមឈើហូបផ្លែគ្រប់ប្រភេទ ចេញផ្កាផ្លែលឿន អាចដល់ថ្នាក់ចេញមុនរដូវកាលបាន! មិនសាកមិនដឹង! សូមជួយចែករំលែកបន្តជាចំណេះដឹងដល់កសិករយើងផង
+ធាតុផ្សំមាន
១.ល្ពៅទុំ ឬចាស់ ១kg
២.ល្ហុងទុំ ១kg

៣.ចេកណាំវ៉ាទុំ ១kg
៤.ម្នាស់ទុំលឿង ១kg
៥.ទឹកក្ដៅ ២លីត្រ
៦.កាកស្ករអំពៅ (ស្កររងូ) ២kg

+វិធីធ្វើ
១.រួមធាតុផ្សំទាំង ៤មុខចូលគ្នាដោយចិតយកសំបកចេញ ចាក់ចូលក្នុងធុងផ្អាប់ ចាក់ស្ករអំពៅក្រហមចូល ចាក់ទឹកក្ដៅចូល កូរឲ្យធាតុផ្សំរលាយចូលគ្នា


២.ទុកឲ្យវាត្រជាក់ រួចហើយបិតគំរបយកទៅទុកនៅកន្លែងម្លប់ហើយមានសំណើម ផ្អាប់ទុកចោលរយៈពេល ៤៥ ថ្ងៃអាចត្រងយកទឹកវាមកប្រើបាន។ កាកវាអាចយកដាក់តាមគល់ឈើបាន។

+ការប្រើប្រាស់
ជីនេះកន្លះលីត្រលាយទឹក១០លីត្រ បាញ់រាល់ ១អាទិត្យម្ដង ទឹកថ្នាំអាចទុកបាន៣ខែដាក់ក្នុងម្លប់ មិនសាកមិនដឹង!


វីដេអូពីលោក Vuthy ka sy kor

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

Leave a Comment

Your email address will not be published. Required fields are marked *

*