រូបរាង និងលក្ខណៈសម្បតិ្តដូចស្ពៃក្តោប មើលមួយភ្លែតដូចដើមល្ហុង គេនិយមហៅថា…

ជាពន្លកដុះជំវិញដើម មានទំហំប៉ុនកូនគោល ហើយរូបរាង និងលក្ខណៈសម្បតិ្តដូចស្ពៃក្តោប មើលមួយភ្លេតដូចដើមល្ហុង គេនិយមហៅថាពន្លកស្ពៃក្តោប ឬជាភាសាអង់គ្លេសមានឈ្មោះថា Brussel Sprout ។ ដើមរុក្ខជាតិនេះមានកំពស់ពី ៦០ cm ទៅ ១២០ cm ហើយមានពន្លកស្ពៃក្តោបចាប់ពី៥ទៅ២០ឬអាចច្រើនជាងនេះ។

ពន្លកស្ពៃក្តោប Brussel Sprout ត្រូវបានគេដាំដុះលើកដំបូងនៅអឺរ៉ុបខាងជើងក្នុងអំឡុងសតវត្សទី៥ ។ ដោយសារតែរុក្ខជាតិនេះគេឃើញដុះលូតលាស់ និងពេញនិយមនៅក្នុងប្រទេសបែលសុិក ដូច្នេះហើយគេដាក់ឈ្មោះថា Brussel Sprout ដែល Brussel ជាឈ្មោះរាជធានីប្រទេសបែលសុិក។គេអាចដាំរុក្ខជាតិនេះនៅពេលអាកាសធាតុត្រជាក់ខ្លាំង ព្រមទាំងរក្សាដីអោយមានសំនើមជានិច្ច។ ពន្លកស្ពៃក្តោបសំបូរទៅដោយវិតាមីនA, E, B6 មានជាតិប៉ូតាស្យូម ម៉ាញ៉េស្យូម កាល់ស្យូម និងជាតិសរស Dietary Fiber ដែលជួយសំរួលដល់ប្រពន្ធរំលាយអាហារ កាត់បន្ថយជំងឺមហារីក។

រុក្ខជាតិពន្លកស្ពៃក្តោប ឬ Brussel Sprout ត្រូវបានគេយកមកធ្វើជាបន្លែសម្រាប់ឆា អាំង ស្ងោរ ដុត តាមចំណង់ចំណូលចិត្ត មានរសជាតិឆ្ងាញ់ពិសា រួមជាមួយនឹងអត្ថប្រយោជន៍ដ៏សំបូរបែបសម្រាប់សុខភាពដូចបានរៀបរាប់ខាងលើ។

,

រូបភាពបន្ថែមនៃរុក្ខជាតិពន្លកស្ពៃក្តោប ឬ Brussel Sprout

សម្រួលអត្ថបទ៖​ អ៊ាង សុផល្លែត

Leave a Comment

Your email address will not be published. Required fields are marked *

*