ស៊ុបបន្លែនេះមានប្រសិទ្ធភាពជាងប្រើថ្នាំអោយបត់ជើង ជួយដេញខ្យល់ ជួយរំលាយអាហារ និងបំបាត់ឆ្អល់ពោះ។
គ្រឿងផ្សំ៖
-មើមខ្ទឹមស ២-៣កំពឹស
-ខ្ទឹមបារាំង ១ចំហៀង
-ខ្ញី ២-៣បន្ទះ
-អង្កសំរូប ១ក្តាប់
-ស្លឹកម្ញែ ឬជីវ៉ាន់ស៊ុយ
-ស្លឹកខ្ទឹម
របៀបធ្វើ៖
-ហាន់បន្លែគ្រប់មុខខាងក្រោម មួយមុខបន្តិចៗ
-ដាក់មើមខ្ទឹមស២-៣កំពឹស ខ្ទឹមបារាំង១ចំហៀង ខ្ញី២-៣បន្ទះ អង្កសំរ៉ូប១ក្តាប់
-ដាក់ស្ងោរ ហើយដាក់អំបិលបន្តិច
-ពេលបន្លែឆ្អិនទន់ ដាក់ស្លឹកម្ញែ ឬជីវ៉ាន់ស៊ុយ ស្លឹកខ្ទឹម គិនឆាយ២-៣ដើមដែលហាន់រួច ចូល
-យករមៀតប៉ុនចុងកូនដៃទៅអាំង ហើយកិនអោយម៉ដ្ឋដាក់ចូលស៊ុប
-ហូបជំនួសពេលបាយ ហូបជាមួយត្រីអាំង ឬសាច់ជ្រូកផាត់ ហូបជារាងរាល់ថ្ងៃរហូតជា។
សម្រួលអត្ថបទដោយៈ អ៊ាង សុផល្លែត