*ជំងឺរបេងឆ្អឹងជាអ្វី? ជំងឺរបេង មានពីរប្រភេទ គឺរបេងសួត និងរបេងក្រៅសួត។ ក៏ប៉ុន្ដែវាបណ្ដាលមកពីមេរោគតែមួយដូចគ្នាដែលឆ្លងតាមរយៈផ្លូវដង្ហើមពី មនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ ចំណែករបេងឆ្អឹងជាប្រភេទជំងឺមួយបណ្ដាលមកពីមេរោគរបេងមានឈ្មោះថាបេកា(បាស៊ីដឹកុក) ដែលកើតនៅលើឆ្អឹងខ្នងឬឆ្អឹង សន្លាក់ណាមួយនៃរាងកាយមនុស្ស។ ជំងឺរបេងឆ្អឹងមិនអាចឆ្លងទៅអ្នកផ្សេងនោះទេ។ វាអាចឆ្លងក្នុងករណីដែលអ្នកជំងឺរបេងឆ្អឹងកើត ជំងឺរបេងសួតរួមផ្សំជាមួយដែរ។ ឯការឆ្លងក៏ឆ្លងតែមេរោគដែលបណ្ដាលឱ្យកើតជំងឺរបេងសួតតែប៉ុណ្ណោះចំពោះរបេងឆ្អឹងជាការវិវត្ដ របស់មេរោគរបេងសួតដែលចូលវាយលុកឆ្អឹងនៅពេលប្រព័ន្ធភាពស៊ាំនៃឆ្អឹងចុះខ្សោយតែប៉ុណ្ណោះ។ ប្រសិនបើប្រព័ន្ធភាពស៊ាំរបស់ឆ្អឹងរឹងមាំ ជំងឺរបេងមិនអាចវិវត្ដទៅជាជំងឺរបេងឆ្អឹងបាននោះទេ។ រូបឆ្អឹងទ្រនុងខ្នងធម្មតា (រូបថតវីគីភីឌី) រូបឆ្អឹងទ្រនុងខ្នងដែលមានជំងឺរបេងស៊ីឆ្អឹងកងខ្នង (រូបថត Collection ផ្ទាល់ខ្លួនរបស់តាស៊ីក្លូថតនៅមន្ទីរពិសោធន៏នរវិទ្យាជីវសាស្ត្រនិងតំណពូជមនុស្សរបស់វិទ្យាស្ថានស្រាវជ្រាវវិទ្យាសាស្ត្រធម្មជាតិ) *រោគសញ្ញានៃជំងឺរបេងឆ្អឹង រោគសញ្ញានៃជំងឺរបេងឆ្អឹងពុំមានអាការបណ្ដាលឱ្យអ្នកជំងឺក្អកដូចជំងឺរបេងសួតនោះទេដោយគ្រាន់តែអ្នកជំងឺឈឺនៅត្រង់សន្លាក់ឆ្អឹងណាមួយ ឬនៅឆ្អឹងខ្នងដែលមេរោគបេកាទៅទំនៅតែប៉ុណ្ណោះ។ រីឯរោគសញ្ញាទូទៅមានដូចជាអ្នកជំងឺក្ដៅខ្លួនស្រៀវ ស្រាញនៅពេលល្ងាច ឬយប់អស់កម្លាំង […]
ឱសថបុរាណធម្មជាតិ
ដើមខ្មាញ់ ជាឱសថព្យាបាលរដូវមិនទៀង ជំងឺខ្វះឈាមក្រហម ប្រឆាំងនឹងជំងឺរលាកថ្លើម ថ្លើមក្រិន មហារីកក្រពះ ពោះវៀន ជួយឲ្យសក់ដុះលឿន ឃាត់ឈាមមុខរបួស រលាកភ្លើង
ដើមខ្មាញ់ ជាឱសថព្យាបាលរដូវមិនទៀង ជំងឺខ្វះឈាមក្រហម ប្រឆាំងនឹងជំងឺរលាកថ្លើម ថ្លើមក្រិន មហារីកក្រពះពោះវៀន ជួយឲ្យសក់ដុះលឿន ឃាត់ឈាមមុខរបួស រលាកភ្លើង! ជួយចែកគ្នាដឹងផង! -សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត *ការព្យាបាលៈ រដូវមិនទៀង បែកញើសច្រើន ជំនួយពោះវៀន រលាកថ្លើម ខាន់លឿង រក្សាថ្លើម រលាកភ្លើង រលាកទឹកក្តៅ របួស ជំនួយក្នុងការរំលាយអាហារ ជួយផលិតឈាមថ្មី ជំងឺខ្វះឈាមក្រហម គ្រុនក្តៅ។ *ព្យាបាលរដូវមិនទៀង និងជំនួយពោះវៀន រលាកថ្លើមនិងខាន់លឿង […]
ស៊ុបបន្លែ ជួយកុំអោយហើមឆ្អល់ពោះ និងជួយអោយបត់ជើងធំ
ស៊ុបបន្លែនេះមានប្រសិទ្ធភាពជាងប្រើថ្នាំអោយបត់ជើង ជួយដេញខ្យល់ ជួយរំលាយអាហារ និងបំបាត់ឆ្អល់ពោះ។ គ្រឿងផ្សំ៖ -មើមខ្ទឹមស ២-៣កំពឹស -ខ្ទឹមបារាំង ១ចំហៀង -ខ្ញី ២-៣បន្ទះ -អង្កសំរូប ១ក្តាប់ -ស្លឹកម្ញែ ឬជីវ៉ាន់ស៊ុយ -ស្លឹកខ្ទឹម -គិនឆាយ ២-៣ដើម -រមៀត -អំបិល។ របៀបធ្វើ៖ -ហាន់បន្លែគ្រប់មុខខាងក្រោម មួយមុខបន្តិចៗ -ដាក់មើមខ្ទឹមស២-៣កំពឹស ខ្ទឹមបារាំង១ចំហៀង ខ្ញី២-៣បន្ទះ អង្កសំរ៉ូប១ក្តាប់ -ដាក់ស្ងោរ ហើយដាក់អំបិលបន្តិច -ពេលបន្លែឆ្អិនទន់ […]
ផ្កាអង្គាបុស្ស ព្យាបាល ហឹងត្រចៀក ឈឺត្រចៀក ពុលអាហារ នោមទាស់ បែកញើសច្រើនខុសប្រក្រតី និងជំងឺផ្សេងទៀតជាច្រើន
-រុក្ខជាតិ៖ ផ្កាអង្គាបុស្ស -លក្ខណៈរុក្ខជាតិៈ ជាដើមឈើដុះត្រង់ សំបកដើមបែកក្រម៉ មែកសំយុង។ ស្លឹកស្និតរួមមាន២ទៅ៣ស្និត កូនស្លឹក នីមួយៗរាងដូចលំពែង ស្រួចចុង គែមរាងធ្មេញរណា ពណ៌បៃតងចាស់ផ្នែកខាងលើ បៃតងភ្លាវខាងក្រោម។ ផ្កាពណ៌សក្លិនក្រអូប។ -ផ្លែជាប្រភេទផ្លែស្ងួត ស្រួចចុងស្រួចដើម។ គ្រាប់ជាបន្ទះស្តើងតំរៀបគ្នារហូតដល់ចុងផ្លែ។ -កន្លែងដាំដុះ : ដុះឯងៗនៅក្នុងព្រៃ ឬដាំក្នុងស្រុកលំអ ប្រើជាឱសថ និងជាបន្លែ។ -ផ្នែកប្រើប្រាស់ៈ ផ្កា ស្លឹក និងឫស។ -ការព្យាបាលៈ ជំងឺលើសឈាម ក្រួសក្នុងតំរងនោម […]
ឱសថធម្មជាតិព្យាបាលស្អិតពោះវៀន រលាកពោះវៀន និងឈាមក្តៅមិនមានកូន
សូមស្វែងយល់ពី ជំងឺពោះវៀនស្អិត ឬស្អិតពោះវៀន ជាមុនសិន -ជំងឺពោះវៀនស្អិតជាអ្វី? ពោះវៀនស្អិតគឺជាជំងឺវះកាត់បន្ទាន់ ហើយមិនមែនកើតឡើងដោយឯងៗនោះទេ ភាគច្រើនកើតមានចំពោះលោកអ្នក មួយចំនួនក្រោយពេលធ្វើការវះកាត់រយៈពេលពីរឬបីឆ្នាំ បណ្ដាលឱ្យពោះវៀននេះស្អិត ប្រសិនបើមិនធ្វើការព្យាបាល ឬយកចិត្ដទុកដាក់ថែរក្សា ដោយប្រើប្រាស់ថ្នាំសង្កូវផ្សេងៗនោះទេ។ ជំងឺនេះក៏កើតមានចំពោះកុមារ ឬមនុស្សវ័យជំទង់ផងដែរ ប៉ុន្ដែមានតិចតួចណាស់។ -មូលហេតុបណ្ដាលឱ្យពោះវៀនស្អិត ជំងឺពោះវៀនស្អិតច្រើនតែបណ្ដាលមកពីវះកាត់ពោះវៀនម្ដងរួចមកហើយ ដោយសារតែពោះវៀនមានស្លាកស្នាមងាយនឹង រត់ទៅរកភាពផ្សារគ្នា ហើយក៏នឹងងាយធ្វើឱ្យប៉ះទៅលើសរីរាង្គផ្សេងៗដោយបង្កឱ្យស្អិត។ នៅពេលដែលស្អិតហើយបានបង្កឱ្យពោះវៀនរមួល វាធ្វើឱ្យស្ទះពោះវៀនដោយស្វ័យប្រវត្ដិ។ ក្រោយពេលពោះវៀនស្ទះហើយក៏បង្កើតបញ្ហាបន្ថែមទៀត គឺធ្វើឱ្យលោកអ្នកបត់ជើងធំមិនបាន ហើយខ្យល់លែងដើរ ទល់ផោម បណ្ដាលឱ្យពោះវៀនដែលស្ទះនោះរីកធំបណ្ដាលឱ្យលោកអ្នកចុកពោះ ហើមពោះ ព្រមទាំងក្អួតទៀតផង។ […]
វល្លិ៍សាវម៉ៅព្រៃ ជួយធ្វើអោយស្រ្តីមានគភ៌ បន្ថយលើសឈាម ព្យាបាលធ្លាក់ស ព្យាបាលក្តៅក្នុង ឈឺក្បាលរ៉ាំរ៉ៃ
វល្លិ៍សាវម៉ៅព្រៃ ជាឱសថដ៏អស្ចារ្យរបស់ដែលយើងមិនបានដឹង! ជួយធ្វើអោយស្រ្តីមានគភ៌ បន្ថយលើសឈាម ព្យាបាលធ្លាក់ស ព្យាបាលក្តៅក្នុង ឈឺក្បាលរ៉ាំរៃ ជាបន្លែដ៏មានឱជារស! សូមជួយ share ចែកគ្នាដឹងផង! * ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល ស្លឹកនិងផ្លែ។ * ការប្រើប្រាស់ជាឱសថៈ – តាមក្បូនឱសថបូរាណខ្មែរ ស្លឹកបុកម៉ត់យកលាបព្យាបាលរមាស់ស្កៀប។ – ទឹកដែលពូតចេញពីស្លឹក និងវល្លិប្រើសំរាប់ធ្វើអោយស្រ្តីមានលទ្ធភាពអាចមានគភ៌បាន ដោយពិសាម្តង១ពេហកាហ្វេ មួយថ្ងៃ៣ដង លាយជាមួយទឹកដូងក៏បាន។ – ក្រៅពីនេះវល្លិសាវម៉ាវព្រៃបានប្រើជាថ្នាំដូចជាសំរួលសរសៃប្រសាទសណ្តំប្រឆាំងការចុកចាប់សាច់ដុំ – ជាថ្នាំបញ្ចុះសម្ពាធឈាម […]
ភាពអស្ចារ្យនៃម្រុមចំពោះសុខភាព
ខ្លួនខ្ញុំផឹកម្រុំជាងមួយឆ្នាំហើយ ទី១ស្រកក្បាលពោះ គីឡូរ បាត់ឈឺក្បាលវិលមុខ ឈាមមិនលើស ការពារទឹកនោមផ្អែម មហារីកថ្លើម ។ល។ នេះជាវិធីដែលលោក សុវណ្ណ មាលា អនុវត្តបានផលល្អហើយយកមកចែករំលែក។ – សម្រួលដោយ៖ អ៊ាង សុផល្លែត Facebook.com/SOPHALLETH លើសពីនេះម្រុំមានអត្ថប្រយោជន៍ពិសេសជាច្រើនដូចជា៖ – ការពារជំងឺមហារីក បំប៉នឈាម សម្ពាធឈាមខ្ពស់ (ជំងឺឡើងឈាម ) ជំងឺបេះដូង – តុល្យភាពជាតិស្ករក្នុងឈាម (ខ្វះស្ករ ឬ លើសស្ករ […]
ប៉េងប៉ោះជួយបន្ថយជំងឺដាច់សរសៃឈាមខួរក្បាល
ប៉េងបោះមានផ្ទុកសារធាតុគីមីលីកូប៉ែនគឺជាភ្នាក់ងារការពារដ៏សំខាន់ មួយសម្រាប់ជួយបង្ការ និងបន្ថយដំណើរការរាលដាលនៃជំងឺដាច់សរសៃឈាមខួរក្បាលមិនឲ្យមាន រយៈពេលយូរអង្វែងបាន។ សារធាតុគីមីលីកូប៉ែននេះមាននៅក្នុងអាហារ មានពណ៌ក្រហមដូចជានៅក្នុងបន្លែប៉េងប៉ោះ ម្ទេសប្លោកទុំ ឪឡឹក និងល្ហុងជាដើម។ ប៉ុន្តែគេបានដឹងថា ប៉េងប៉ោះមានសារធាតុពណ៌ក្រហមច្រើនជាងគេសម្រាប់បង្កើតនូវជាតិ លីកូប៉ែន ដែលមានឥទ្ធិពលដល់ការជួយបង្ការជំងឺដាច់សរសៃឈាមខួរក្បាលបាន។ លីកូប៉ែនជាសារធាតុ ម្យ៉ាងដែលវាបានជួយការពារកោសិកានៃសព៌ាង្គកាយមនុស្សពីការសឹក រេចរឹល ឬ ខូចខាតដោយជំងឺនានា។ ក្រុមអ្នកស្រាវជ្រាវក៏បានបង្ហាញថាលីកូប៉ែន ក៏បានជួយបង្ការដល់អាការរលាកសរសៃឈាមនិងការកកឈាមបានដែរ។ វាមានប្រសិទ្ធភាពជាងសារធាតុបង្ការដទៃទៀត។ អត្ថបទបន្ថែម៖ វិធីងាយៗ ធ្វើម៉ាសបិទមុខផ្លែប៉េងប៉ោះ ដោយខ្លួនឯង ប៉េងប៉ោះ ជាបន្លែមួយប្រភេទ សំបូរទៅដោយវីតាមីនស៊ី (vitamin C) ដែលជួយ កាត់បន្ថយបញ្ហាមុន និងចំណុចខ្មៅៗ […]
សំបកក្រូច ព្យាបាលការឈឺសន្លាក់ឆ្អឹង និងឈឺបាតជើង
* ធាតុផ្សំ៖ – ក្រូចឆ្មារ ៣ផ្លែ – ប្រេងអូលីវ។ * វិធីធ្វើ៖ – ចិតសំបកក្រូចយកផ្នែកសខាងក្នុងចេញ រួចចិតជាចំណិតតូចៗស្តើងៗ ដាក់ចូលក្នុងក្រឡកែវមួយ – ចាក់ប្រេងអូលីវចូលឲ្យលិចសំបកក្រូចនោះ រួចបិទគម្របរក្សាទុករយៈពេល២អាទិត្យ។ * វិធីប្រើ៖ – យកទឹកប្រេងរបស់វាមកលាបរិត ម៉ាស្សា ១៥នាទី ត្រង់កន្លែងដែលឈឺ ហើយទុករយៈពេល២ម៉ោងទើបសម្អាតចេញ – យកកាករបស់វាមកបិតរួចយកស្បៃរុំត្រង់បាតជើង ឬកន្លែងឈឺទុក១យប់ រួចយកវាចេញ និងលាងសម្អាត – […]
វិធីបន្សាបពិសក្អែបខាំ និងខ្យាដំរីទិច
* វិធីបន្សាបពិសខ្អែបខាំ៖ យើងត្រូវយកក្រណាត់ចងរុំក្បែរកន្លែងមុខរបួសដើម្បីកុំឲ្យពិសបន្តហូរចូលក្នុងបេះដូងរបស់យើង រួចចិតដើមល្ហុងយកជ័ររបស់វាមក បន្តក់ចំមុខកន្លែងដែលវាខាំ ១០នាទី ក្រោយមកនឹងបានធូរស្រាលពីការឈឺចុកចាប់។ * វិធីបន្សាបពិសខ្យាដំរីទិច៖ ត្រូវយកប៊ីចេង លាយជាមួយទឹកក្រូចឆ្មារ រួចយកសំឡីកប្បាសមកជ្រលក់ល្បាយទឹកនេះ ហើយយកទៅចងរុំបិតលើមុខរបួស ១០នាទី ក្រោយមកនឹងបានធូរស្រាលពីការឈឺចុកចាប់។ វិធីខាងលើអាចជួយសម្រាលពិសភ្លាមៗក្នុងកម្រិតស្រាល និងមធ្យម ក្នុងករណីធ្ងន់ធ្ងរត្រូវប្រញាប់បញ្ជូនអ្នករងគ្រោះទៅមន្ទីពេទ្យជាបន្ទាន់។ អត្ថបទ៖ អ៊ាង សុផល្លែត