ព្យាបាល ៖ ធ្លាក់ស រមាស់ បូស
ប្រភេទរុក្ខជាតិ ៖ ម្លិះស្រុក
វិធីធ្វើ និងវិធីប្រើប្រាស់៖
ចំពោះការព្យាបាលធ្លាក់ស
-យកស្លឹកក្រៀមពី ១៥-២០ក្រាម ជាមួយដើមប៉ុយ
រូបដើមប៉ុយ
-ដាំផឹក ដោយដាំឱ្យពុះ រយៈពេលកន្លះម៉ោង ទើបយកមកផឹក សម្រាប់ដាំផឹកក្នុង១ថ្ងៃ។
ចំពោះការព្យាបាលរមាស់ បូស
– យកស្លឹកបុកឱ្យម៉ដ្ឋ
-ពូតយកទឹក
-ឬយកស្លឹកទៅស្ងោរយកទឹក
– យកមកលាងកន្លែងកើតរមាស់ និងបូស។
លក្ខណៈរុក្ខជាតិម្លិះស្រុក៖ ជាប្រភេទដើមឈើតូចមានកំពស់ពី១-១.៥ម សំបកដើមធំក្លិនអាក្រក់
ស្លឹក៖ ពណ៌បៃតងចាស់ មានរាងដូចបេះដូង ស្រួចចុង គែមស្លឹកមានធ្មេញរណា។ មានបណ្ដោយប្រវែងពី ១០-២០សម ទទឹងពី៨-១៨សម ទងស្លឹកប្រវែង៨សម មានរោម
ផ្កា៖ មានពណ៌ផ្កាឈូក ឬពណ៌ស មានក្លិនក្រអូប ចេញជាកញ្ចុំនៅចុងមែក
កន្លែងដាំដុះ ៖ ដុះដោយខ្លួនឯង ឬគេដាំលំអរ។ ចេញផ្កានៅខែ៧-៨ផ្លែខែ៩-១០ យកផលរាល់រដូវ យកល្អប្រមូលផលមុនពេលចេញផ្កា យកមកហាល ឬសំងួតក្នុងទូសំងួត។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។