Other News

ស្រ្តីមានគភ៌ត្រូវតែដឹង! វិធីទប់ទល់នឹងអាការៈចាញ់កូន

ពេលមានផ្ទៃពោះថ្មីៗអំឡុង 3 ខែដំបូង ស្រ្តីមានគភ៌ត្រូវប្រឈមនឹងអាការៈចាញ់កូន ដែលបើសិនជាមានផ្ទៃពោះកូនដំបូងផងនោះ ស្រ្តីជាច្រើននាក់ប្រហែលជាតាំងខ្លួនដើម្បីទប់ទល់នឹងអាការៈចាញ់កូននេះមិនត្រូវឡើយមើលទៅ។ ក្នុងអត្ថបទនេះ យើងសូមនាំយកវិធីងាយៗ ដើម្បីត្រៀមខ្លួនទប់ទល់ជាមួយអាការចាញ់កូននេះមកជម្រាបជូន តើជាវិធីបែបណាខ្លះនោះ សូមតាមដានជាបន្ត។ ១.បែងពេលញ៉ាំអាហារជាពេលតូចៗ (ញ៉ាំច្រើនដង ម្តងបន្តិច) ហេតុអីចាំបាច់បែងពេលញ៉ាំអាហារចម្បងៗជាពេលតូចៗ? នោះក៏ព្រោះថា ក្នុងខណៈមានគភ៌ ក្រពះអាហាររបស់យើងអាចនឹងរំលាយអាហារយឺតជាងប្រក្រតី ពេលទទួលទានអាហារម្តងៗច្រើនៗនោះ ក្រពះនឹងរំលាយមិនទាន់ និងជំរុញឱ្យកើតអាការក្អួតចង្អោរឡើងហ្នឹងឯង ដូច្នេះការបែងពេលញ៉ាំអាហារជាពេលតូចៗគឺជាវិធីដែលជួយបានល្អបំផុត និងដែលសំខាន់គួរជ្រើសរើសទទួលទានអាហារណាដែលទន់ៗ ងាយស្រួលរំលាយផង។   ២.ញ៉ាំផ្លែឈើ ឬអាហារដែលមានរសជាតិជូរៗ ផ្លែឈើ ឬអាហារដែលមានរសជាតិជូរនឹងជួយសម្រាលអាការចាញ់កូនបានល្អ ជាពិសេសអាការក្អួតចង្អោរ […]

បច្ចេកទេសដាំខាត់ណាដើម

១.ប្រភេទដីដាំដុះ -ដុះលូតលាស់ល្អប្រសើលើប្រភេទដីដែលល្បាប់មាត់ទន្លេមេគង្គដីក្រហមដីខ្មៅ តែវាមិនអាចដុះលូតលាស់នៅលើដីប្រភេទដែលមានល្បាយដីឥដ្ឋខ្ពស់ ព្រោះដីប្រភេទនេះជ្រាបទឹកមិនបានល្អ -ចំពោះដីដែលដក់ទឹកយូរវិញកដំណាំប្រភេទនេះដុះលូតលាស់មិនបានល្អដែរ -ចំណែក pH ដែលសមស្របដែលដំណាំនេះអាចដុះលូតលាស់បានល្អ គឺចាប់ពីចន្លោះ ៦,៥ ទៅ ៧ ,៥ -សំណើមដីដែលល្អត្រូវមានចន្លោះចាប់ពី៧០% ទៅ៧៥% ជាប្រចាំ។ ២.ទឹក និងសារធាតុចិញ្ចឹម ខាត់ណាដើមជាដំណាំដែលត្រូវការទឹកជាប្រចាំ ព្រោះវាមានប្រព័ន្ធឫសរាក់។ កាលណាសំណើមដីប្រែប្រួលចុះទាប ឬអាកាសធាតុក្ដៅនោះធ្វើអោយដីមានសភាពស្ងួតប្រះនាំអោយដាច់ឫសជញ្ជក់ដែលជាការរំខានដល់ការលូតលាស់របស់ដំណាំយ៉ាងខ្លាំង។ គេចែកចេញជា៣វគ្គធំៗ គឺ -វគ្គដុះពន្លក ត្រូវការទឹកមានកំរិតពី ៥ ទៅ ៥.៥មីលីម៉ែត្រក្នុងមួយថ្ងៃ -វគ្គលូតលាស់ដើមស្លឹក […]

យល់ដឹងអំពីជំងឺរើម

+ទិដ្ឋភាពទូទៅ -ជំងឺរើមគឺជាជំងឺឆ្លងដោយសារវីរុស ដែលបណ្តាលឲ្យចេញស្នាមលើស្បែក និងមានការឈឺចាប់។ ជាញឹកញាប់បំផុត វាលេចចេញជាពងទឹកមួយខ្សែតែប៉ុណ្ណោះ ដែលព័ទ្ធជុំវិញតួខ្លួនរបស់អ្នកមួយចំហៀងខាងឆ្វេង ឬក៏ ខាងស្តាំ។ ជួនកាល ស្នាមលើស្បែកដោយសារជំងឺរើម អាចកើតនៅជុំវិញភ្នែកម្ខាង ឬក៏ នៅលើកម្ខាង ឬក៏នៅលើមុខ។ -ជំងឺរើមកើតញឹកញាប់ចំពោះមនុស្សចាស់ និងចំពោះមនុស្សដែលមានប្រព័ន្ធការពារចុះខ្សោយ។ -ការឆ្លងរោគ ជាទូទៅ កើតឡើងតាមរយៈការប៉ះផ្ទាល់នឹងដំបៅជំងឺរើម។ នៅពេលឆ្លង អ្នកនោះនឹងកើតជំងឺអ៊ុតស្វាយ ទោះបីយ៉ាងណា មិនមែនជំងឺរើមទេ។ +រោគសញ្ញា +រោគសញ្ញាជួបញឹកញាប់ -មានអារម្មណ៍ស្រកៀទៅនឹងការប៉ះពាល់ -ស្នាមក្រហមដែលចាប់ផ្តើមក្រោយការឈឺចាប់ប៉ុន្មានថ្ងៃ -ពងទឹកដែលបែកធ្លាយ និង […]

ញ វល្លិ៍ រុក្ខជាតិឱសថកបនឹងជំងឺយ៉ាងច្រើន

រុក្ខជាតិ៖ ញ វល្លិ៍ លក្ខណៈរុក្ខជាតិ ៖ ជាវល្លិ ប្រវែង១០ម ស្លឹក ៖ ស្លឹករាងពងក្រពើ ឬពងក្រពើស្រួចចុង មានប្រវែងពី២-១២.សម ទទឹង៤សម ផ្ទៃរលោង ឬមាន រោមតិចៗនៅខាងក្រោម ទងស្លឹកមានប្រវែង១សម     ផ្កា ៖ ដុះជាកញ្ចុះ ចេញពីចុងមែក មានវិជ្ជមាត្រ ៦មម ពណ៌ស ផ្លែ ៖ ផ្លែរួម មានគ្រាប់ជាប់គ្នា ផ្លែចាស់ពណ៌លឿង […]

ឈូកមានអត្ថប្រយោជន៍តាំងពីឫស ដើម ក្រអៅ មើម ស្លឹក ផ្លែ

ឈូកដុះក្នងបឹងបួរ ត្រពាំង អាចមានអាយុជាច្រើនឆ្នាំ។ ឈូកមានច្រើនប្រភេទ និងពណ៌ដែលនិយមដាំគឺ ស និង ស៊ីជំពូ។ ឈូកមានអត្ថប្រយោជន៍តាំងពីឫស ដើម ក្រអៅ មើម ស្លឹក ផ្លែ មិនត្រឹមតែបរិភោគជាចំណីអាហាទេ តែអាចជួយដល់ជំងឺជាច្រើនដែលយើងនឹកស្មានមិនដល់។ ឈូកត្រូវបានជនជាតិចិននិយម និងមានជំនឿរាប់ពាន់ឆ្នាំមកហើយ ចាត់ជាឱសថសួគ៌ ជាពិសេសគឺគ្រាប់ឈូក និងបណ្តូលតែម្តង។ ក្នុងគ្រាប់ឈូកស្រស់ ឬស្ងួត បរិបូណ៌ដោយ Carbohydrate , Proteine , Vit A […]

ឈើចាស់ៗ និងដីឥដ្ឋធ្វើដ៏ស្រស់ស្អាត

ប្អូនប្រុសវ័យក្មេងម្នាក់បានប្រើប្រាស់ឈើចាស់ៗ ​និងដីឥដ្ឋធ្វើជាផ្ទះមួយដ៏សែនស្រស់ស្អាត តាមបែបភាពយន្តដ៏ល្បីរបស់អឺរ៉ុប គឺរឿង The Lord of the Ring និង The Hobbit។ សាកសមសម្រាប់មនុស្សដែលស្រឡាញ់ធម្មជាតិ និងភាពសាមញ្ញ។ នេះគឺ ផ្ទះ នៅក្នុងខ្សែភាពយន្តនេះ The Lord of the Ring និង The Hobbit៖ ចំណែកខាងក្រោមនេះ ជារូបភាពផ្ទះ​ និងជំហាននីមួយៗដែលប្អូនប្រុសសាងសង់ផ្ទះតាមលំនាំផ្ទះខាងក្នុងរឿង៖ ផ្ទះដែលសាងសង់រួច វីដេអូ៖ […]

ការយល់ដឹងអំពីជំងឺរលាកសាច់បំពង់ក

ថុនស៊ីល ជាជាលិកាឡាំហ្វូអ៊ីដ ដែលស្ថិតនៅក្នុងបំពង់ក។ ជាលិកាឡាំហ្វូអ៊ីដ ជាផ្នែកនៃប្រព័ន្ធការពាររាងកាយ ដែលមុខចម្បងរបស់វា គឺការពាររាងកាយពីការឆ្លងរោគ។ មានប្រភេទថុនស៊ីលផ្សេងៗ  ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅពេលមិនបានបញ្ជាក់ ពាក្យថាថុនស៊ីល គឺសំដៅជាពិសេសទៅលើ ថុនស៊ីលដែលមានឈ្មោះថា ប៉ាឡាទីន ដែលស្ថិតនៅសងខាង នៃផ្នែកខាងក្រោយ នៃបំពង់ក។ ថុនស៊ីលជាពាក្យអង់គ្លេស។ ជាភាសារបារាំងគេហៅថា អាមីដាល់។ ជំងឺរលាកថុនស៊ីល គឺជាការរលាកថុនស៊ីល។ វាជាញឹកញាប់កើតលើក្មេងក្នុងវ័យដែលត្រូវចូលរៀន។ រោគសញ្ញាអាចមានដូចជា៖ -ឈឺបំពង់ក -ក្តៅខ្លួន -ការរីកធំ នៃថុនស៊ីល -ពិបាកលេប -និងមានកូនកណ្តុររីកធំនៅជុំវិញបំពង់ក […]

រូបមន្តធ្វើឱសថពីធម្មជាតិជ្រលក់សក់កុំឱ្យស្កូវមុនវ័យ

រូបមន្តទី១ * គ្រឿងផ្សំមាន៖ ១-វល្លិ៍បណ្តូលពេជ្រស្រស់ៗ ១០០-២០០ ក្រាម។ ២-ទឹកលាងអង្ករ (ទឹកអង្ករ) ១ ចានចង្កឹះ។ * វិធីធ្វើ៖ ហាន់វល្លិ៍បណ្តូលពេជ្រខ្លីៗ ប្រវែង ២-៣ ថ្នាំងដៃ រួចបុកឱ្យល្មមបែក បន្ទាប់មកដាក់ក្នុងឆ្នាំងជាមួយទឹកលាងអង្ករ ស្ងោរឲ្យពុះ ១០០ អង្សាសេ។ រួចសំរឹត ឬត្រងយកទឹកដាក់ក្នុងដបដោយបិទគម្របឲ្យជិត។ * វិធីប្រើ៖ យកទឹក មកលាបសក់ក្បាលឱ្យជោគ ឈ្លីលើសក់ក្បាលឲ្យសព្វ រួចផ្អាប់ទុកលើក្បាលរយៈពេល ១៥ […]

ស្លឹកល្ហុងអាចព្យាបាលជំងឺគ្រុនឈាម និងគ្រុនចាញ់បាន កំចាត់ជាតិខ្លាញ់យ៉ាងមានប្រសិទ្ធភាព

មិនគួរឲ្យជឿ ស្លឹកល្ហុងអាចព្យាបាលជំងឺគ្រុនឈាម និងគ្រុនចាញ់បាន កំចាត់ជាតិខ្លាញ់យ៉ាងមានប្រសិទ្ធភាពទៀតផង វិធីធ្វើ៖ យកស្លឹកល្ហុងខ្ចីល្មម ៥០ក្រាម លាងទឹកឲ្យស្អាតកិនច្របាច់យកទឹករបស់វាដោយមិនមានលាយទឹកបន្ថែមនោះទេសម្រាប់ផឹកក្នុងមួយថ្ងៃ ដែលវាជួយបង្កើនបរិមាណអង់ហ្ស៊ីម និងប្លាកែតក្នុងឈាមរបស់យើងឡើងវិញ ផឹកទឹកនេះក្នុងរយៈពេល៣ថ្ងៃនោះអ្នកជម្ងឺនឹងបានធូរស្រាល។ អ្នកដែលកើតជម្ងឺគ្រុនឈាមបណ្តាលឲ្យចុះខ្សោយបរិមាណប្លាកែតនៅក្នុងឈាមរបស់យើង ដែលធ្វើឲ្យប្រព័ន្ធការពារក្នុងកាយរបស់យើងថយចុះយ៉ាងរហ័ស។ ជំងឺគ្រុនឈាមជាជំងឺបង្កឡើងដោយវីរុសរបស់មូសខ្លា ដែលអ្នកមានជំងឺនេះអាចមានគ្រោះថ្នាក់ដល់ជីវិតនៅមានរោគសញ្ញាដងដូចជាគ្រុនក្តៅខ្ពស់ ឈឺក្បាលធ្ងន់ធ្ងរ ឈឺសាច់ដុំ ឈឺសន្លាក់ កន្ទួលក្រហម ឡើងក្រហមនៅលើរាងកាយ។ ** ចំណាំ៖ ប្រសិនបើអ្នកសង្ស័យថាមានជម្ងឺគ្រុនឈាម នោះប្រញាប់បញ្ជូនអ្នកជម្ងឺទៅមន្ទីពេទ្យជាបន្ទាន់។ ត្រូវពិគ្រោះជាមួយវេជ្ជបណ្ឌិតជាមុនសិនមុននឹងអនុវត្តតាមវិធីខាងលើ។ វិធីនេះអាចអនុវត្តប្រសិនបើអ្នកមិនមានវិធីណាផ្សេងដែលអាចជួយសង្គ្រោះអ្នកជម្ងឺបាន។ » អត្ថប្រយោជន៍ផ្សេងៗទៀតរបស់ស្លឹកល្ហុង៖ – ដោយប្រើវិធីខាងលើ […]