+ទិដ្ឋភាពទូទៅ
-ជំងឺរើមគឺជាជំងឺឆ្លងដោយសារវីរុស ដែលបណ្តាលឲ្យចេញស្នាមលើស្បែក និងមានការឈឺចាប់។ ជាញឹកញាប់បំផុត វាលេចចេញជាពងទឹកមួយខ្សែតែប៉ុណ្ណោះ ដែលព័ទ្ធជុំវិញតួខ្លួនរបស់អ្នកមួយចំហៀងខាងឆ្វេង ឬក៏ ខាងស្តាំ។ ជួនកាល ស្នាមលើស្បែកដោយសារជំងឺរើម អាចកើតនៅជុំវិញភ្នែកម្ខាង ឬក៏ នៅលើកម្ខាង ឬក៏នៅលើមុខ។
-ជំងឺរើមកើតញឹកញាប់ចំពោះមនុស្សចាស់ និងចំពោះមនុស្សដែលមានប្រព័ន្ធការពារចុះខ្សោយ។
-ការឆ្លងរោគ ជាទូទៅ កើតឡើងតាមរយៈការប៉ះផ្ទាល់នឹងដំបៅជំងឺរើម។ នៅពេលឆ្លង អ្នកនោះនឹងកើតជំងឺអ៊ុតស្វាយ ទោះបីយ៉ាងណា មិនមែនជំងឺរើមទេ។
+រោគសញ្ញា
+រោគសញ្ញាជួបញឹកញាប់
-មានអារម្មណ៍ស្រកៀទៅនឹងការប៉ះពាល់
-ស្នាមក្រហមដែលចាប់ផ្តើមក្រោយការឈឺចាប់ប៉ុន្មានថ្ងៃ
-ពងទឹកដែលបែកធ្លាយ និង ឡើងក្រម៉
-រមាស់
+រោគសញ្ញាដទៃទៀត
-ក្តៅខ្លួន
-ឈឺក្បាល
-ចាញ់ពន្លឺ
-អស់កម្លាំង
+មូលហេតុ
-ជំងឺរើមបណ្តាលមកពីវីរុសវ៉ារីហ្សែឡាហ្សូស្ទ័រ ដូចគ្នានឹងវីរុសដែលនាំឲ្យកើតជំងឺអ៊ុតស្វាយដែរ។ អ្នកដែលបានកើតជំងឺអ៊ុតស្វាយ អាចកើតជំងឺរើម។ ក្រោយជាសះស្បើយពីជំងឺអ៊ុតស្វាយ វីរុសចូលទៅក្នុងប្រព័ន្ធប្រសាទរបស់អ្នក និងរស់នៅទីនោះដោយស្ងៀមស្ងាត់រាប់ឆ្នាំ។
-នៅពេលណាមួយ វាអាចរើឡើងវិញ ហើយធ្វើដំណើរតាមផ្លូវប្រព័ន្ធប្រសាទមកកាន់ស្បែករបស់អ្នក បង្កើតបានជាជំងឺរើម។ ក៏ប៉ុន្តែ មិនមែនមនុស្សទាំងអស់ ដែលកើតជំងឺអ៊ុតស្វាយ នឹងកើតជំងឺរើមនោះទេ។
-ហេតុផលដែលធ្វើឲ្យកើតជំងឺរើម គឺមិនដឹងច្បាស់លាស់ទេ។ ប៉ុន្តែវាអាចបណ្តាលមកពីប្រព័ន្ធការពាររាងកាយចុះខ្សោយ ក្នុងការទប់ទល់នឹងការឆ្លងរោគ នៅពេលដែលអ្នកមានអាយុច្រើន។
+កត្តាប្រឈម
-មានអាយុលើសពី ៥០ឆ្នាំ
-ជំងឺដែលធ្វើឲ្យប្រព័ន្ធការពាររបស់អ្នកចុះខ្សោយ ដូចជា HIV/AIDS និង ជំងឺមហារីក
-កំពុងទទួលការព្យាបាលជំងឺមហារីក
-ប្រើប្រាស់ថ្នាំមួយចំនួន ដូចជា ថ្នាំដែលគេប្រើដើម្បីការពារការមិនទទួលយកសរីរាង្គដែលដូរ និង ថ្នាំពួកស្តេរ៉ូអ៊ីដ ដូចជាពួក ព្រឹតនីហ្សូន។ T
+ផលលំបាក
-ការឈឺចាប់ប្រព័ន្ធប្រសាទក្រោយកើតជំងឺអែពែស
-បាត់ការមើលឃើញ
-បញ្ហាប្រព័ន្ធប្រសាទ ដូចជា រលាកខួរក្បាល ជំងឺខ្វិនកើតលើមុខ ឬក៏មានបញ្ហាលំនឹង ឬក៏ ការស្តាប់ឮ
-ដំបៅស្បែក
+ការការពារ
-វ៉ាក់សាំងការពារជំងឺអ៊ុតស្វាយ
-វ៉ាក់សាំងការពារជំងឺរើម
+រោគវិនិច្ឆ័យ
-រោគវិនិច្ឆ័យ ត្រូវធ្វើឡើង ដោយឈរលើប្រវត្តិនៃការឈឺចាប់នៅមួយចហៀតួខ្លួន ជាមួយនឹងពងទឹក និងស្នាមលើស្បែក ការយកជាលិកាដែលរបក ឬក៏ ការបណ្តុះពងទឹកនៅក្នុងមន្ទីរពិសោធន៍។
ប្រភព៖ វេជ្ជបណ្ឌិត សេង ប៊ុនដេត