ញ វល្លិ៍ រុក្ខជាតិឱសថកបនឹងជំងឺយ៉ាងច្រើន

រុក្ខជាតិ៖ ញ វល្លិ៍


លក្ខណៈរុក្ខជាតិ ៖ ជាវល្លិ ប្រវែង១០ម
ស្លឹក ៖ ស្លឹករាងពងក្រពើ ឬពងក្រពើស្រួចចុង មានប្រវែងពី២-១២.សម ទទឹង៤សម ផ្ទៃរលោង ឬមាន
រោមតិចៗនៅខាងក្រោម ទងស្លឹកមានប្រវែង១សម

   
ផ្កា ៖ ដុះជាកញ្ចុះ ចេញពីចុងមែក មានវិជ្ជមាត្រ ៦មម ពណ៌ស


ផ្លែ ៖ ផ្លែរួម មានគ្រាប់ជាប់គ្នា ផ្លែចាស់ពណ៌លឿង ពេលទុំពណ៌ខ្មៅ។ គ្រាប់សំប៉ែត គគ្រើម។


ផ្នែកប្រើប្រាស់៖ រុក្ខជាតិទាំងមូល
កបនឹងជំងឺ៖ បូស រាកមួល រមាស់ សើស្បែក ទំលាក់ព្រូន។ រុក្ខជាតិទាំងមូលមិនយកឫស ព្យាបាលគ្រុនក្ដៅ ក្អក ឈាត់ឈាម ឈឺក្រពះ រលាកថ្លើម ឈឺខ្នង ចង្កេះ ឈឺពោះ រាក ជំងឺប្លោកនោម ទឹកនោមផ្អែម របេងសួត ឈឺទ្រូងក្អក។


កំរិតប្រើ៖ (ស្ងួត) 10g – 15g ស្ងោរផឹកសំរាប់មួយថ្ងៃ។


ឯកសារយោង៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្ត្របូរាណ

Leave a Comment

Your email address will not be published. Required fields are marked *

*