បច្ចេកទេសចិញ្ចឹមសត្វកន្ធាយក្នុងអាងស៊ីម៉ងត៍

កន្ធាយជាសត្វមួយប្រភេទចិញ្ចឹមមានតម្លៃសេដ្ឋកិច្ចខ្ពស់ ជួយបង្កើនចំណូលដល់គ្រួសារបងប្អូនកសិករដើម្បីអភិវឌ្ឈសេដ្ឋកិច្ចគ្រួសារ។ ទោះជាយ៉ាងនេះក្តី បើចង់ចិញ្ចឹមសត្វកន្ធាយមានគុណភាពល្អ អ្នកចិញ្ចឹមត្រូវសិក្សាអំពីចំណេះដឹងជាមូលដ្ឋាន សំខាន់គឺបច្ចេកទេស និងជ្រើសរើសពូជ របៀបថែទាំ ធ្វើអាងចិញ្ចឹមសត្ចកន្ធាយអោយបានសមស្រប។


១. របៀបធ្វើអាងចិញ្ចឹម៖
-អាងចិញ្ចឹមសត្វកន្ធាយចាំបាច់ត្រូវមានផ្ទៃក្រឡាជាង ១០ ម៉ែត្រការ៉េ ត្រូវធ្វើអំពីឥដ្ឋនិង ក្រាលស៊ីម៉ងត៍
-កំរិតទឹកមានជម្រៅពី ០,៦ ទៅ ១ ម៉ែត្រ


-មានលូបញ្ចេញទឹក (មាត់លូបាំងដោយសំណាញ់ដែក) ដើម្បីរក្សាកំរិតទឹកអោយស្ថិតនៅកំរិតខ្ពស់បំផុត ហើយមានលូបង្ហូតទឹកនៅបាតអាង
– ជុំវិញអាងគប្បីទុកចន្លោះដីទំនេរមានម្លប់ត្រជាក់ ហើយធ្វើស្ពានសម្រាប់សត្វកន្ធាយវារពីអាងទៅដីគោក។


២. របៀបព្រលែងពូជ៖
-មុនពេលព្រលែងពូជត្រូវសំអាតអាង ត្រូវជ្រើសរើសកូនពូជណាដែលមាំមួន រូបរាងស្អាតល្អ មិនត្រូវរបួសឬរលាត់សាច់ ជាដើម
-កូនពូជដែលល្អបំផុត គឺមានទម្ងន់ពី ១០០ ក្រាមក្នុង ១ ក្បាលឡើងទៅ
-គប្បីព្រលែងកូនពូជដែលមានទំហំប៉ុនៗគ្នា ហើយព្រលែងក្នុងកំឡុងពេលចាប់ពីខែកុម្ភៈដល់ខែមីនា។

៣. ដង់ស៊ីតេចិញ្វឹម៖
-កូនពូជមានទម្ងន់ពី ៥០ ទៅ ១០០ ក្រាម គឺព្រលែងពី ១០ ទៅ ១៥ ក្បាលក្នុង ១ ម៉ែត្រការ៉េ
-ឯកូនពូជមានទម្ងន់ប្រមាណ ២០០ ក្រាម គឺព្រលែងតែពី ៤ ទៅ ៧ ក្បាលក្នុង ១ ម៉ែត្រការ៉េប៉ុណ្ណោះ។


* ចំណី៖
-ស្នូកដាក់ចំណីត្រូវដាក់នៅនឹងមួយកន្លែងអោយស្ថិតនៅលិចក្រោមទឹក ២០ សង់ទីម៉ែត្រ។
-មុនពេលអោយកន្ធាយស៊ីត្រូវសំអាតស្នូកអោយស្អាតបាត


-ចំណីត្រូវល្មមនឹងរង្វះមាត់របស់កន្ធាយជាសំខាន់ គឺប្រភេទសត្វដូចជាជន្លេន ខ្យង ខ្ចៅ ។ល។
-បរិមាណចំណីដែលផ្គត់ផ្គង់ជារៀងរាល់ថ្ងៃអោយសត្វកន្ធាយ sគឺប្រមាណពី ៥ ទៅ ៨% នៃទម្ងន់កន្ធាយដែលមាននៅក្នុងអាង។


៤. របៀបថែទាំ៖
-ត្រូវធានារក្សាភាពស្ងប់ស្ងាត់ ការបង្ហូតទឹក និងបង់សំណាញ់ចាប់ កុំបង្កភាពភ័យរន្ធត់ដល់សត្វកន្ធាយ
-ទឹកអាងត្រូវស្អាតជានិច្ច មិនទុកអោយស្អុយក្រខ្វក់
-ចិញ្ចឹមនៅរដូវរងារត្រូវមានវិធានការទប់ទល់នឹងភាពត្រជាក់ដល់សត្វកន្ធាយដូចជា ដំឡើងកំរិតទឹក បណ្ដែតកំប្លោកជាដើម។

សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត

Leave a Comment

Your email address will not be published. Required fields are marked *

*