គ្រឿងផ្សំ៖ សាច់មាន់ ៣០០ក្រាម ហាន់ជាដុំៗល្មម, ទឹកស៊ីអ៊ីវ ៤ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, ប្រេងល្ង ១ស្លាបព្រាបាយ, ស្រាសម្រាប់ធ្វើម្ហូប ១ស្លាបព្រាបាយ, ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ, ល្ងស (ដាក់ ឬមិនដាក់ក៏បាន)។
វីធីធ្វើ៖
១.ដាក់លាយទឹកស៊ីអ៊ីវ ស្ករស ប្រេងល្ង ស្រាសម្រាប់ធ្វើម្ហូប និងម្រេចម៉ត់ចូលគ្នាឱ្យសព្វ រួចយកសាច់មាន់មកដាក់ចូលប្រឡាក់ឱ្យសព្វល្អ ទុកចោលរយៈពេល ៣០នាទី
២.បន្ទាប់មកដាំខ្ទះដាក់ប្រេងចូលឱ្យក្តៅ រួចយកសាច់ដាក់ចៀន ពេលជិតឆ្អិនចាក់ទឹកគ្រឿងដែលលាយហើយនៅចានចូលឱ្យអស់ ចៀនឱ្យឆ្អិនក្រៀមល្មម ហើយយកដាក់ចានរោយល្ងពីលើជាការស្រេច៕
សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។