ដើម្បីទៅកាន់ប្រាសាទបន្ទាយសម្រែ គេត្រូវឆ្លងកាត់តាមស្រះស្រង់ រួចបន្តទៅភូមិព្រះដាក់ជាមុនសិន ហើយធ្វើដំណើរបន្តទៅទិសខាងកើត ទើបមកដល់ទីតាំងនៃបូជនីយដ្ឋាន នាសម័យអង្គរខាងលើនេះ ដែលស្ថិតមិនឆ្ងាយប៉ុន្មានពីផ្លូវ។ ប្រាសាទបន្ទាយសម្រែ ស្ថាបនាឡើងដោយព្រះបាទសុរិយាវរ្ម័នទី២ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា និកាយវិស្ណុនិយម ប្រាសាទបន្ទាយសម្រែ គឺជាប្រាសាទសិលាមួយដែលមានទ្រង់ទ្រាយធំហើយមាំ បែមុខទៅទិសខាងកើត។ ឧត្តមភាព និងវិសាលភាពគួបផ្សំ និងក្បាច់រចនាដ៏ល្អប្រណិតដែលធ្វើឲ្យគេគយគន់មិនចេះឆ្អែត។ ធ្វើឲ្យយើងចាត់ទុកថា ប្រាសាទបន្ទាយសម្រែ គឺជាប្រាសាទរាជ។ សំណង់ស្ថាបត្យកម្មស្ថិតក្នុងសម័យអង្គរ ប្រាសាទនេះមានកំពែងពីរជាន់ ធ្វើអំពីថ្មក្រៀម ហើយដើម្បីទៅកាន់ប្រាង្គកណ្តាលដ៏មហាសិក្តសិទិ្ធ ដែលមានរូបជាផ្កាឈូកក្រពុំ គេត្រូវដើរកាត់ផ្លូវរាជថ្មមួយ ដែលមានបង្កាន់ដៃនាគអមទាំងសងខាង តែសព្វថ្ងៃនេះ ត្រូវបាក់មែកជាច្រើនអន្លើ។ ក្រៅពីប្រាង្គកណ្តាល […]
Other News
កន្ទ្រោកខ្មោច-កន្ទ្រោកឆ្អេះព្យាបាលគ្រុនផ្ដាសាយ ចុកពោះពេលមករដូវ ទប់ឈាម ផ្សះស្បូន
រុក្ខជាតិ៖ កន្ទ្រោកខ្មោច-កន្ទ្រោកឆ្អេះ លក្ខណៈរុក្ខជាតិ៖ ជាចុល្លព្រឹក្ស មានកំពស់ ០.៥-១.៥ម សំបកដើមមានពណ៌ត្នោតក្រម៉ៅ មែកខ្ចីមានរោម ស្លឹក ៖ រួមស្លាបសេស សុះឆ្លាស់ទងខ្វែង កូនស្លឹកតាងស៊ុតត្រមៀច មានកូនស្លឹកពី ១៥-៣១ មាន ប្រវែងពី ១-៤ស.ម ទទឹងពី ១-២.៥ស.ម ហើយមានរោមទន់គ្របដណ្ដប់។ ផ្កា ៖ តូចៗ កញ្ចុំផ្កាចេញនៅចុងមែក ផ្ការតូចៗពន៌សើាយបៃតងខ្ចី។ ផ្លែ ៖ ជាប្រភេទផ្លែសាច់ រាងជាស៊ុត […]
វិធីធ្វើជីសម្រាប់ជំនួយដំណាំយកស្លឹកឲ្យបានផលល្អ
* ធាតុផ្សំ៖ – សណ្តែកសៀង ១គីឡូក្រាម – សំបកផ្លែម្នាស់មានចាស់ជាប់ខ្លះ ២គីឡូក្រាម – ស្ករងូ ៣គីឡូក្រាម – ទឹកចំរាញ់ពីកូនចេក ១លីត្រ (យកកូនចេកចិញ្រ្ចាំឲ្យម៉ដ្ឋ រួចលាយជាមួយស្ករងូ១លីត្រ រក្សាទុកវា១០ថ្ងៃ រួចយកទឹកវាមកប្រើ) – ទឹកដូង ១០លីត្រ – ធុងជ័រដែលមានចំណុះ៣០លីត្រ និងមានគម្រប។ របៀបផលិតថ្នាំពុលពីវត្ថុធាតុដើមធម្មជាតិបណ្ដេញសត្វល្អិតមានក្រា កណ្ដាំ ចៃ ដំណាំស្រូវបណ្ដេញដង្កូវមូរស្លឹក សម្លាប់ដង្កូវដួងក្នុងដើមឈើ បណ្ដេញ […]
ឱសថព្យាបាលធម្មជាតិនោមទាស់ មិនសូវនោម ពិបាកនោម ក្រួសក្នុងតម្រងនោម
ជំងឺនោមទាស់ គឺជាការដែលអ្នកមានអារម្មណ៍ចង់ទៅបត់ជើងតូចចោល ប៉ុន្តែអ្នកមិនអាចបញ្ចេញវាបានអស់ ឬបានតិចតួច ដែលជាហេតុធ្វើឱ្យអ្នកនៅតែមានអារម្មណ៍ចង់ទៅបន្ទប់ទឹកដដែល ហើយវាក៏អាចបង្កជាការឈឺ ឬផ្សាផងដែរ វាអាចបង្កដោយសារតែមូលហេតុជាច្រើន ហើយការដែលទុកវាចោលមិនព្យាបាលក៏អាចបង្កជាផលអាក្រក់មួយចំនួនផងដែរ ដូចជា៖ មានការឆ្លងមេរោគឬការរលាកនៅផ្លូវបង្ហូរទឹកម៉ូត ទឹកនោមជាធម្មតាគឺមិនមានមេរោគទេ និង លំហូរធម្មតានៃទឹកនោមជាធម្មតាវាបានរារាំងមិនឱ្យបាក់តេរីមានការរីកលូតលាស់នៅក្នុងបំពង់បង្ហូរនោម។ ពេលទឹកនោមមានការចាល់នៅក្នុងប្លោកនោម ទោះជាយ៉ាងណាគឺធ្វើឱ្យបាក់តេរី មានឱកាសដើម្បីរីកលូតលាស់និងអាចបង្កជាជំងឺរលាកផ្លូវបង្ហូរទឹកម៉ូតបាន។ បង្កជាការខូចខាតទៅលើផ្លោកនោម ប្រសិនបើប្លោកនោម មានការ លាតសន្ធឹង ឬរីកធំពេក ឬសម្រាប់រយៈពេលវែង សាច់ដុំអាចត្រូវបានខូចខាតជាអចិន្ត្រៃយ៍ និងអាចបាត់បង់សមត្ថភាពរបស់ខ្លួនវាក្នុងការកន្ត្រាក់ដើម្បីបញ្ចេញទឹកនោម។ មានជំងឺតម្រងនោមរ៉ាំរ៉ៃ ប្រសិនបើទឹកនោមអាចចាល់ឡើងរហូតចូលទៅក្នុងតម្រងនោម នោះវានឹងអាចបង្កជាការខូចតម្រងនោម ដែលអាចនាំឱ្យមានការថយចុះមុខងារនៃតម្រងនោម […]
មមាញ ព្យាបាល រលាកត្រចៀក ឈឺក្បាល រោគស្គមរីងរៃរបស់ស្រ្ដី ឈឺថ្លើមភ្នែកឡើងលឿង ស្បែកឡើងលឿងយ៉ាងពូកែ
មមាញ ជាឱសថពិសេសដែលយើងមិនបានដឹង!ជួយព្យាបាល រលាកត្រចៀក ឈឺក្បាល រោគស្គមរីងរៃរបស់ស្រ្ដី ឈឺថ្លើមភ្នែកឡើងលឿង ស្បែកឡើងលឿងយ៉ាងពូកែ! ជួយចែកគ្នាដឹងផង -អត្ថបទដោយ៖ អ៊ាង សុផល្លែត Facebook.com/SOPHALLETH + ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល ។ + ការព្យាបាលៈ – រុក្ខជាតិទាំងមូលៈ ព្យាបាលហើមពោះ រាគ ឈឺពោះ បូស រោកសើរស្បែក បុកយកទឹកបន្តក់ត្រចៀកព្យាបាលរលាកត្រចៀក ឈឺក្បាល។ – ឫសៈ ឃាត់ឈាម […]
ព្យាបាលជំងឺឈាមរាវតាមបែបធម្មជាតិ
មានសង្ឃឹមហើយ អ្នកជំងឺឈាមរាវព្យាបាលអស់ប្រាក់ច្រើនហើយតែមិនជា។ ខ្ញុំឈឺមើលអស់លុយរាប់ពាន់មិនជាសោះ ហូបថ្នាំនេះបានតែមួយខែប្លាកែតឡើងដល់៣០០គ្រាប់ ហើយលែងមានបញ្ហាឈាមរាវទៀត! ជួយ share ចែករំលែកបន្តដល់អ្នកកើជំងឺនេះផងដូចជាធ្វើបុណ្យដែរ! សម្រួលដោយ៖ អ៊ាង សុផល្លែត Facebook.com/SOPHALLETH អាការៈនៃអ្នកជំងឺឈាមរាវ គឺនៅពេលមុតអ្វីមួយឆាមវានឹងហូរចេញរហូតដោយមិនកកឡើង ហើយអ្នកជំងឺអាចហូរឈាចេញេពីផ្នែកណាមួយចេញពីរាង្គកាយទៀតផង! ដើមស្ដៅមានប្រសិទ្ធភាពព្យាបាលជំងឺឈាមរាវស័ក្កសិទ្ធខ្ញុំឈឺមើលអស់លុយរាប់ពាន់មើលដល់វៀតណាមទៀតតែមិនជា តែបានបងស្រីម្នាក់ណែនាំអោយកាប់ដើមស្ដៅយកមកហាលហើយដាំទឹកផឹក បានតែមួយខែប្លាកែតឡើងដល់៣០០គ្រាប់ហើយលែងមានបញ្ហាឈាមរាវទៀត។ ក្មួយមានអាការៈដំបូងចេញកន្ទួលក្រហម និងជាំ ឈាមតាមអញ្ជាញធ្មេញ ខ្ញុំទៅព្យាបាលនៅកាល់ម៉ែត គ្រូពេទ្យប្រាប់ថាខ្ញុំបាត់បង់ប្លាកែតកំរិតធ្ងន់ ធ្វើអោយឈាមមិនកក ជំងឺនេះតំណពូជពីម៉ែយាយខាងម្ដាយក្មួយ។ *របៀបប្រើប្រាស់៖ ជ្រើសយកដើមស្ដៅដែលចាស់បន្តិចរឹតតែល្អ កាប់យកមកហាងអោយស្ងួតកុំឲ្យដុះផ្សិត ដាំទឹក១លីត្រ ដាក់ថ្នាំ […]
របៀបផលិតថ្នាំពុលពីវត្ថុធាតុដើមធម្មជាតិបណ្ដេញសត្វល្អិតមានក្រា កណ្ដាំ ចៃ ដំណាំស្រូវបណ្ដេញដង្កូវមូរស្លឹក សម្លាប់ដង្កូវដួងក្នុងដើមឈើ បណ្ដេញ ចៃឬកណ្តាំ ឬង៉ម ពីបន្លែ និងបណ្ដេញសត្វទិច ផ្លែឈើ និងដង្កូវពីដើមស្រូវ
នៅពេលដែលរដូវរាំងស្ងួតអូសបន្លាយយូរខែ ដំណាំស្រូវតែងតែសំបូរសត្វល្អិតយាយី។ កសិករជាច្រើននាំគ្នាទិញថ្នាំគីមីមកបាញ់សម្លាប់សត្វទាំងនោះចេញពីដើមស្រូវ ប៉ុន្តែសារធាតុគីមីនោះធ្វើឲ្យប៉ះពាល់ច្រើនដល់ជីវចម្រុះក្នុងដីនិងសត្វមានប្រយោជន៍ការពារស្រូវ និងបង្កកំណើតស្រូវ។ ដើម្បីឲ្យដីស្រែល្អមានជីវចម្រុះសត្វល្អិតមានប្រយោជន៍និងជួយការពារដើមស្រូវកសិករគួរប្ដូរទៅប្រើថ្នាំពុលធម្មជាតិជំនួសវិញ។ ជារឿយៗកសិករតែងតែជួបការលំបាកដោយសារសត្វល្អិតបំផ្លាញស្រូវក្នុងស្រែ នារដូវវស្សាជាពិសេសក្នុងពេលដែលអាកាសធាតុផ្លាស់ប្ដូរធ្វើអោយតំបន់ធ្វើស្រែមួយចំនួនខ្វះទឹកនិងស្រែតាមតំបន់មាត់ទន្លេមួយចំនួនត្រូវទឹកជន់លិច។ ដូច្នេះ សូមបង្ហាញជូនពីរបៀបផលិតថ្នាំពុលពីវត្ថុធាតុដើមធម្មជាតិបណ្ដេញសត្វល្អិតមានក្រា កណ្ដាំ ចៃ ដំណាំស្រូវបណ្ដេញដង្កូវមូរស្លឹក សម្លាប់ដង្កូវដួងក្នុងដើមឈើ បណ្ដេញ ចៃឬកណ្តាំ ឬង៉ម ពីបន្លែ និងបណ្ដេញសត្វទិច ផ្លែឈើ និងដង្កូវពីដើមស្រូវ ឱ្យបានដឹង និងសូមអនុវត្តទាំងអស់គ្នាព្រោះវាពិតជាមានប្រសិទ្ធភាពណាស់! គ្រឿងផ្សំ៖ -សំបកស្តៅ ១គីឡូ -មើមល្មៀត ២ខាំ -មើមខ្ទឹមស ២ខាំ […]
វិធីសាស្ត្រធ្វើត្របែ (មេត្រប៉ែ)
១. សារធាតុផ្សំ – អង្ករ (ប្រភេទស្រូវបាយទន់ ៨គីឡូក្រាម) – ឈើឯម ០,១គីឡូក្រាម – ខ្ញី ០,៦គីឡូក្រាម – ខ្ទឹមស ០,៣គីឡូក្រាម – ម្រេច ០,៥គីឡូក្រាម – ស្ករស ០,៥គីឡូក្រាម – ទឹកធម្មតា ១លីត្រ – មេត្របែដើម ៣២គ្រាប់ ។ ២. របៀបធ្វើ […]
ម្លូ មានប្រយោជន៍ច្រើនអនេកក្នុងការព្យាបាលជំងឺ
និយាយពីម្លូ យើងតែងនឹកដល់មនុស្សវ័យចំណាស់ ឬសម័យបុរាណពិសាម្លូស្លា មាត់ក្រហម ដែលសម័យនេះស្ទើរតែ ១០០% មិនមានការនិយមបរិភោគទៀតឡើយ។ តែតម្រូវការម្លូក៏នៅតែមាន គ្រាន់តែនៅ ប្រទេសយើងមិនសូវដឹងពីគុណភាពម្លូក្នុងការព្យាបាលជំងឺជាច្រើនគួរឲ្យកត់សម្គាល់។ នៅក្នុងស្លឹកម្លូ បរិបូណ៌ដោយសារធាតុ CHAVICOL , EUGENOL.. ដែលមានប្រសិទ្ធភាពសម្លាប់មេរោគ និងបំបាត់រមាស់លើស្បែក ។ ស្លឹកម្លូគឺបានផ្សាជាប់ក្នុងសង្គមខ្មែរយើងតាំងពីបុរាណកាលទល់បច្ចុប្បន្ន ក្នុងការប្រើប្រាស់ក្នុងពិធីផ្សេងៗ ដោយខានមិនបាន ដែលតាមពិតទៅ ភាពវៃឆ្លាតរបស់បុព្វបុរសខ្មែរដែលប្រើប្រាស់ម្លូស្លា ទំពារលេងជាជាងទំពារ ស្ករកៅស៊ូដែលមានសារធាតុគីមី និងគ្មានប្រយោជន៍ដល់សុខភាព។ និយមន័យម្លូនាសម័យមុន មិនត្រឹមតែសម្រាប់ការទំនាក់ទំនងល្អរវាងគ្នានឹងគ្នាទេ ថែមទាំងជារបស់តំណាងនូវការសារភាពស្នេហារវាងស្រី ប្រុសទៀតផងពេលដែលភាគីណាមួយជូនស្លាម្លូឲ្យ។ […]
បច្ចេកទេសផ្សាំបណ្តុះកូនអំពៅសម្រាប់យកទៅដាំបានទិន្នផលខ្ពស់ និងដើមស្មើគ្នាល្អ!
* វិធីធ្វើ៖ – កាត់យកភ្នែកពូជអពំពៅដោយទុកសាច់ប្រវែងប្រមាណ២សម សងខាងភ្នែករបស់វា – ជ្រើសរើសយកភ្នែកពូជណាដែលមានពន្លកល្អ មិនល្អុយ ឬមានជម្ងឺ – លាយដីមានជីវជាតិ ជីកំប៉ុស្ត អង្កាមដុត ដាក់ក្នុងថង់ខ្មៅរួចដាក់អំពៅបណ្តុះ។ * អត្ថប្រយោជន៍៖ – អាចឲ្យយើងបានកូនពូជអំពៅដែលលូតលាស់ល្អសម្រាប់យកទៅដាំមានដំណុះល្អ១០០% បានទិន្នផលខ្ពស់តាមការចង់បាន – បើយើងកាប់ហើយដាំតែម្តងនោះ វានឹងមានអំពៅខ្លះវាស្អុយ ហើយដុះមិនគ្រប់ចំនួនដែលយើងចង់បាន ដែលបានទិន្នផលតិច – បណ្តុះបានរយៈពេល២០ថ្ងៃយើងអាចយកទៅដាំបាន។ អត្ថបទ៖ អ៊ាង សុផល្លែត អត្ថប្រយោជន៍នៃទឹកអំពៅចំពោះសុខភាព! […]