ឱសថព្យាបាលធម្មជាតិនោមទាស់ មិនសូវនោម ពិបាកនោម ក្រួសក្នុងតម្រងនោម

ជំងឺនោមទាស់ គឺជាការដែលអ្នកមានអារម្មណ៍ចង់ទៅបត់ជើងតូចចោល ប៉ុន្តែអ្នកមិនអាចបញ្ចេញវាបានអស់ ឬបានតិចតួច ដែលជាហេតុធ្វើឱ្យអ្នកនៅតែមានអារម្មណ៍ចង់ទៅបន្ទប់ទឹកដដែល ហើយវាក៏អាចបង្កជាការឈឺ ឬផ្សាផងដែរ វាអាចបង្កដោយសារតែមូលហេតុជាច្រើន ហើយការដែលទុកវាចោលមិនព្យាបាលក៏អាចបង្កជាផលអាក្រក់មួយចំនួនផងដែរ ដូចជា៖
មានការឆ្លងមេរោគឬការរលាកនៅផ្លូវបង្ហូរទឹកម៉ូត ទឹកនោមជាធម្មតាគឺមិនមានមេរោគទេ និង លំហូរធម្មតានៃទឹកនោមជាធម្មតាវាបានរារាំងមិនឱ្យបាក់តេរីមានការរីកលូតលាស់នៅក្នុងបំពង់បង្ហូរនោម។

 

ពេលទឹកនោមមានការចាល់នៅក្នុងប្លោកនោម ទោះជាយ៉ាងណាគឺធ្វើឱ្យបាក់តេរី មានឱកាសដើម្បីរីកលូតលាស់និងអាចបង្កជាជំងឺរលាកផ្លូវបង្ហូរទឹកម៉ូតបាន។ បង្កជាការខូចខាតទៅលើផ្លោកនោម ប្រសិនបើប្លោកនោម មានការ លាតសន្ធឹង ឬរីកធំពេក ឬសម្រាប់រយៈពេលវែង សាច់ដុំអាចត្រូវបានខូចខាតជាអចិន្ត្រៃយ៍ និងអាចបាត់បង់សមត្ថភាពរបស់ខ្លួនវាក្នុងការកន្ត្រាក់ដើម្បីបញ្ចេញទឹកនោម។


មានជំងឺតម្រងនោមរ៉ាំរ៉ៃ ប្រសិនបើទឹកនោមអាចចាល់ឡើងរហូតចូលទៅក្នុងតម្រងនោម នោះវានឹងអាចបង្កជាការខូចតម្រងនោម ដែលអាចនាំឱ្យមានការថយចុះមុខងារនៃតម្រងនោម និងបង្កជាជំងឺតម្រងនោមរ៉ាំរ៉ៃ។ ប្រសិនបើអ្នកបាត់បង់មុខងារនៃតម្រងនោមរបស់អ្នក នោះអ្នកនឹងអាចត្រូវការការលាងឈាម ឬ ប្តូរតម្រងនោម ដើម្បីឱ្យអ្នកអាចមានជីវិតរស់នៅបានយូរ។


ខាងក្រោមជានេះជារូបមន្តធម្មជាតិសម្រាប់ព្យាបាល
រុក្ខជាតិ៖ ក្បាលម្នាស់


ក្បាលម្នាស់ជាឱសថបញ្ចុះទឹកនោម កាត់ជាតិកំបោរក្នុងតម្រងនោម ក្រួសក្នុងតម្រងនោមបានយ៉ាងពូកែ
វិធីធ្វើ
-យកក្បាលម្នាស់១ ដាំទឹកហូប


វិធីប្រើប្រាស់
-ហូបត្រឹមតែនោមមកធម្មតាហើយ ឈប់ហូប
-បើមានក្រួសក្នុងតំរងនោម យកម្នាស់ទាំងមូលពុះជាពីរឆ្អើរឲ្យក្រៀម ហើយដាំទឹក ៣យកទឹក១ ហូប១សប្តាហ៍ ថតមើលបើអស់ក្រួសឈប់ហូប បើនៅហូបទៀត។


**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
ដោយ៖ អ៊ាង សុផល្លែត
#អត្ថប្រយោជន៍ផ្លែម្នាស់សំខាន់ៗ៦យ៉ាងចំពោះសុខភាព
១, ជាប្រភពនៃវីតាមីន និងជាតិរ៉ែជាច្រើនម្នាស់ផ្ទុកទៅដោយវីតាមីន និងជាតិរ៉ែជាច្រើនដូចជា វីតាមីន A, វីតាមីន C, កាលស្យូម, ផូស្វ័រ និងប៉ូតាស្យូម។ វាក៏ជាផ្លែឈើមួយប្រភេទដែលសម្បូរជាតិសរសៃ និងកាឡូរីដែរ។ អ្វីដែលជាគុណប្រយោជន៍ខ្ពស់ជាងគេរបស់វាគឺ វាមានជាតិខ្លាញ់ និងកូឡេស្ទើរ៉ុលទាប។ ជីវជាតិទាំងឡាយដែលវាមានសុទ្ធតែមានប្រយោជន៍ចំពោះសុខភាពទាំងអស់។


២, បង្ការការក្អក និងផ្តាសាយចាប់តាំងពីផ្លែម្នាស់សម្បូរវីតាមីន C មក វាអាចជួយសម្លាប់វីរ៉ុសដែលជាអ្នកបង្កអោយមានការក្អកនិង
ផ្តាសាយបាន។ ទោះបីជានៅពេលអ្នកមានជំងឺនេះហើយក៏ដោយ ក៏ផ្លែម្នាស់អាចជួយអ្នកបានដែរ។ ផ្លែឈើប្រភេទនេះមានសារធាតុ Bromelain ដែលមានប្រសិទ្ធភាពក្នុងការបំបាត់អាការៈក្អក និងការកកស្លេះ។ ការញ៉ាំផ្លែម្នាស់ខណៈពេលដែលកំពុងតែញ៉ាំថ្នាំទៅតាមវេជ្ជបញ្ជាគ្រូពេទ្យម្រាប់ព្យាបាលជំងឺក៏អាចជួយអោយអ្នកជាវិញកាន់តែឆាប់ដែរ។


៣, ពង្រឹងសុខភាពឆ្អឹងផ្លែម្នាស់ក៏ជាទីពេញនិយមមួយដែរព្រោះវាមានសមត្ថភាពក្នុងការសាងសង់ និងរក្សាអោយឆ្អឹងរឹងម៉ាំ។ នេះដោយសារតែវាផ្ទុកទៅដោយសារធាតុម៉ង់ហ្គាណែស ជាជាតិរ៉ែម្យ៉ាងដែលរាងកាយត្រូវការដើម្បីពង្រឹងដល់សុខភាពឆ្អឹង និងជាលិការតភ្ជាប់។ តាមពិត បើសិនជាអ្នកញ៉ាំទឹកផ្លែម្នាស់មួយពែង អ្នកអាចទទួលបានជាតិម៉ង់ហ្គាណែសចំនួន ៧៣ភាគរយនៃតម្លៃដែលរាងកាយត្រូវការរួចទៅហើយ។


៤,ធ្វើអោយអញ្ចាញធ្មេញមានសុខភាពល្អអ្នកដែលតែងតែបារម្ភពីសុខភាពធ្មេញដែលពេលខ្លះប៉ារ៉ាជ័យក្នុងការថែរក្សាអញ្ជាញធ្មេញដែរនោះ ពេលនេះអ្នកអាចធ្វើបានហើយ។ បើសិនជាមនុស្សម្នាក់មានជំងឺអញ្ជាញធ្មេញ ធ្មេញរបស់ពួកគេនឹងអាចខូច ឬស្ថិតក្នុងអាការៈមិនល្អ ឬអាចបាក់ផងក៏មានដែរ។ ការញ៉ាំផ្លែម្នាស់នឹងជួយពង្រឹងសុខភាពអញ្ជាញធ្មេញរបស់អ្នកបាន ព្រមទាំងធ្មេញអោយមានសុខភាពល្អ និងរឹងមាំទៀត។


៥, កាត់បន្ថយការប្រឈមនឹងជំងឺភ្នែក Macular Degeneration ផ្លែម្នាស់ត្រូវបានគេស្គាល់ថាជួយបង្ការជំងឺបានច្រើនប្រភេទខុសៗគ្នាដូចជាជំងឺភ្នែក Macular Degeneration ជាដើម។ ជំងឺនេះគឺជាមូលហេតុដំបូងគេនៃការធ្វើអោយព្រឹលភ្នែកលើមនុស្សធំ ដែលវាបង្កឡើងដោយការខូចខាតដល់រ៉េទីណានៅក្នុងភ្នែក។ ការអាននិងការធ្វើសកម្មភាពប្រចាំថ្ងៃអាចបណ្តាលអោយអាការៈកាន់តែពិបាកខ្លាំងទៅៗ ដោយសារតែបញ្ហានេះ។ ការបញ្ចូលផ្លែម្នាស់នៅក្នុងរបបអាហារអាចបន្ថយការប្រឈមនឹងជំងឺនេះបានរហូតដល់ ៣៦ភាគរយឯណោះ។ នេះដោយសារតែផ្លែឈើមួយប្រភេទនេះផ្ទុកទៅដោយសារធាតុ Beta Carotene ដែលវាមានប្រយោជន៍ដ៏ល្អសម្រាប់សុខភាពភ្នែក។


៦, ជួយបន្ថយអាការ:រលាកសន្លាក់ចាប់តាំងពីផ្លែឈើមួយនេះមានចំនួនសមាធាតុប្រឆាំងនឹងការរលាកច្រើនមក ការញ៉ាំផ្លែម្នាស់អាចផ្តល់នូវការបន្ថយការឈឺចាប់ដែលបណ្តាលមកពីជំងឺរលាកសន្លាក់បាន ហើយស្របពេលជាមួយគ្នានោះវាក៏ជួយធ្វើអោយឆ្អឹងរឹងមាំផងដែរ។ លើសពីនេះទៅទៀតវាជួយពង្រឹងដល់អាការៈជំងឺស្ពឹក ឬឈឺចាប់ដោយការរលាកសរសៃប្រសាទ Ulnar Nerve នៅករដៃ និងរលាកសន្លាក់ហ្គោដ។

 


៧, ពង្រឹងដល់ការរំលាយអាហារសារធាតុ Bromelain ដែលមានក្នុងផ្លែម្នាស់មានប្រសិទ្ធភាពក្នុងការបន្សាបជាទឹកដើម្បីអោយប្រាកដថាទឹកនោះមិនមានជាតិអាស៊ីតខ្លាំង។ វាក៏ជួយកែសម្រួល់ដល់ការបញ្ចេញរស់របស់លំពែងក្នុងការរំលាយអាហារដែរ។ ចាប់តាំងពីសារធាតុ Bromelain មានធាតុផ្សំនៃការរំលាយប្រូតេអ៊ីនដែរនោះ វាក៏អាចជួយថែរក្សាផ្លូវរំលាយអាហារអោយមានសុខភាពល្អបាន។

រក្សាសិទ្ធិដោយៈ អ៊ាង សុផល្លែត

Leave a Comment

Your email address will not be published. Required fields are marked *

*