និយាយពីម្លូ យើងតែងនឹកដល់មនុស្សវ័យចំណាស់ ឬសម័យបុរាណពិសាម្លូស្លា មាត់ក្រហម ដែលសម័យនេះស្ទើរតែ ១០០% មិនមានការនិយមបរិភោគទៀតឡើយ។
តែតម្រូវការម្លូក៏នៅតែមាន គ្រាន់តែនៅ ប្រទេសយើងមិនសូវដឹងពីគុណភាពម្លូក្នុងការព្យាបាលជំងឺជាច្រើនគួរឲ្យកត់សម្គាល់។ នៅក្នុងស្លឹកម្លូ បរិបូណ៌ដោយសារធាតុ CHAVICOL , EUGENOL.. ដែលមានប្រសិទ្ធភាពសម្លាប់មេរោគ និងបំបាត់រមាស់លើស្បែក ។
ស្លឹកម្លូគឺបានផ្សាជាប់ក្នុងសង្គមខ្មែរយើងតាំងពីបុរាណកាលទល់បច្ចុប្បន្ន ក្នុងការប្រើប្រាស់ក្នុងពិធីផ្សេងៗ ដោយខានមិនបាន ដែលតាមពិតទៅ ភាពវៃឆ្លាតរបស់បុព្វបុរសខ្មែរដែលប្រើប្រាស់ម្លូស្លា ទំពារលេងជាជាងទំពារ ស្ករកៅស៊ូដែលមានសារធាតុគីមី និងគ្មានប្រយោជន៍ដល់សុខភាព។
និយមន័យម្លូនាសម័យមុន មិនត្រឹមតែសម្រាប់ការទំនាក់ទំនងល្អរវាងគ្នានឹងគ្នាទេ ថែមទាំងជារបស់តំណាងនូវការសារភាពស្នេហារវាងស្រី ប្រុសទៀតផងពេលដែលភាគីណាមួយជូនស្លាម្លូឲ្យ។
នៅប្រទេសជិតខាង បានដាំម្លូ ដើម្បីបំរើទីផ្សារដ៏ធំរួមមានផលិតប្រេងម្លូផងដែរ ។
ម្លូ មានប្រយោជន៍ច្រើនអនេកក្នុងការព្យាបាលជំងឺ ៖
– ឈឺក្បាលរ៉ាំរ៉ៃ ( ហាន់ស្លឹក លីង ឆុង ទឹក ពិសារ ១ថ្ងៃ ៣ ទៅ ៤ ដង )
– ទំលាក់ស្លេស្ម ចុកពោះ សម្លាប់ព្រូន
– របួស ហើម ( បុកលាយ ស្រាស លាប លើកន្លែង ហើម )
– រោគរមាស់សើស្បែក ( បុក ស្លឹក លាយ ស្រាស លាប )
– បង្អាក់ដំណើររាលដាលរបស់បាត់តេរី
– មាការផលិតប្រងម្លូ ដើម្បីប្រើប្រាស់ ក្នុងការបំបាត់ក្លិនមាត់
– ប្រេងរិតបំបាត់ចុករោយ តឹង ណែនច្រមុះ ហើមពោះ
– ធ្វើឲ្យដំណើការ ឈាមរត់ល្អ…
– ច្របាច់ជាមួយទឹកស្អាតសម្រាប់លាង ភ្នែក … ។ល។
១-ព្យាបាលមុខរបួស
ស្លឹកម្លូគឺជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្ម ។ វាកាត់បន្ថយភាពតានតឹងអុកស៊ីតកម្ម និងជួយព្យាបាលរបួសបានលឿន។ វាក៏បង្កើនអត្រាកន្ត្រាក់នៃរបួស និងបរិមាណប្រូតេអ៊ីនសរុប ។ សូមលាបទឹកស្លឹកម្លូនៅមុខរបួស បន្ទាប់មករុំវាជាមួយស្លឹកម្លូ និងរុំបង់។ មុខរបួសនឹងជាសះស្បើយក្នុងរយៈពេល១ ឬ ២ថ្ងៃ ។
២-ឈឺសន្លាក់
ស្លឹកម្លូរសម្បូសារជាតិ polyphenols ជាពិសេសសារជាតិ chavicol ។ វាគឺជាភ្នាក់ងារប្រឆាំងនឹងការរលាកដ៏មានប្រសិទ្ធភាព ។ ការលាបទឹកស្លឹកម្លូរលើកន្លែងដែលមានបញ្ហារលាកសន្លាក់ និងបញ្ហាដែលពាក់ព័ន្ធនឹងធ្វើឲ្យបញ្ហាទាំងនោះមានភាពប្រសើរឡើង ។
៣-ក្លិនមាត់
ស្លឹកម្លូរមានប្រសិទ្ធភាពប្រឆាំងនឹងមេរោគក្នុងមាត់ ។ ការសិក្សាបានបង្ហាញថា ការទំពាស្លឹកម្លូជួយបង្កើនទឹកមាត់ ។ ទឹកមាត់ជួយកាត់បន្ថយការរីកលូតលាស់នៃបាក់តេរី ដោយស្ដារឡើងវិញនូវកម្រិត pH ក្នុងមាត់ ។
៤-សម្រកទម្ងន់
ស្លឹកម្លូជួយពង្រឹងការរំលាយអាហារ បង្កើនការបញ្ចេញទឹករំលាយអាហារ និងបញ្ចេញជាតិទឹក និងជាតិពុលដែលលើសពីរាងកាយ ។ បរិមាណជាតិសរសៃនៅក្នុងស្លឹកម្លូជួយបំបាត់អាការទល់លាមកផងដែរ ។ វាត្រូវបានគេជឿថាអាចកាត់បន្ថយជាតិខ្លាញ់ក្នុងរាងកាយ ។
ស្លឹកម្លូ ជាឱសថបុរាណមានសមត្ថភាពអស្ចារ្យអាចកម្ចាត់អាចម៌រុយបានយ៉ាងពូកែ។ សំខាន់វាត្រូវនឹងស្បែកគ្រប់ប្រភេទ។
ក្រែមកម្ចាត់អាចម៌រុយលើមុខ បកស្បែកមុខឱ្យសបានឆាប់រហ័សទាន់ចិត្ត
*គ្រឿងផ្សំ
ស្លឹកម្លូ 5-10សន្លឹក
ទឹក 300មីលីលីត្រ
សម្ភារៈជំនួយ៖ ម៉ាស៊ីនក្រឡុក ឬត្បាល់ ឆ្នាំង ចាន…
*ការណែនាំ
-គួរជ្រើសរើសប្រភេទស្លឹកម្លូខ្ចី កុំឱ្យចាស់ពេក ចៀសវាងស្លឹកលឿង លាងសម្អាតវានឹងទឹក ឬដាក់ត្រាំទឹកអំបិលដើម្បីកម្ចាត់ដីចេញពីស្លឹកឱ្យអស់ បន្ទាប់មកហាលវាឱ្យស្ងួត
-ដាក់ស្លឹកម្លូដាំក្នុងទឹក 300មីលីលីត្រឱ្យពុះ និងរម្ងាស់វារយៈពេល 15នាទី
-រង់ចាំឱ្យត្រជាក់ ស្រង់ស្លឹកម្លូចេញដាក់ក្នុងម៉ាស៊ីនក្រឡុកឱ្យម៉ត់រយៈពេល 30វិនាទី
-ចាក់វាទៅក្នុងក្រឡកែវមួយគ្របឱ្យជិត រួចរក្សាទុកក្នុងទូរទឹកកកសម្រាប់ប្រើ។
*វិធីប្រើ
-លាងសម្អាតផ្ទៃមុខនឹងទឹកក្តៅអ៊ុនៗ និងហ្វូមដើម្បីឱ្យស្បែករលោង និងបើករន្ធញើស
-លាបក្រែមខាងលើពេញស្បែកមុខ និងម៉ាស្សាថ្នមៗរយៈពេល 3-5នាទីដើម្បីស្រូបយកសារធាតុចិញ្ចឹមចូលពេញស្បែក និងសម្រួលដល់ចរាចរណ៍ឈាម
-រង់ចាំ 20នាទីរហូតដល់ស្ងួត ហើយលាងសម្អាតនឹងទឹកស្អាត។ ចុងក្រោយ យកដុំទឹកកកខ្ចប់ក្នុងកន្សែង ហើយជូតស្បែកមុខអ្នកថ្នមៗម្តងទៀតដើម្បីបិទរន្ធញើសវិញ
អនុវត្តវិធីនេះ 2-3ដងក្នុងមួយសប្តាហ៍ ស្បែកមុខអ្នកនឹងសភ្លឺថ្លាម៉ត់រលោង៕
—————————-
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត