មមាញ ជាឱសថពិសេសដែលយើងមិនបានដឹង!ជួយព្យាបាល រលាកត្រចៀក ឈឺក្បាល រោគស្គមរីងរៃរបស់ស្រ្ដី
ឈឺថ្លើមភ្នែកឡើងលឿង ស្បែកឡើងលឿងយ៉ាងពូកែ! ជួយចែកគ្នាដឹងផង
-អត្ថបទដោយ៖ អ៊ាង សុផល្លែត
Facebook.com/SOPHALLETH
+ ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល ។
+ ការព្យាបាលៈ
– រុក្ខជាតិទាំងមូលៈ ព្យាបាលហើមពោះ រាគ ឈឺពោះ បូស រោកសើរស្បែក បុកយកទឹកបន្តក់ត្រចៀកព្យាបាលរលាកត្រចៀក ឈឺក្បាល។
– ឫសៈ ឃាត់ឈាម ឈាមជើងធ្មេញ រោគស្គមរីងរៃរបស់ស្រ្ដី ផ្សះស្បូនក្រោយឆ្លងទន្លេ។
– ស្លឹកៈ ជួយបណ្ដេញខ្យល់ បន្ទន់លាមក កែឈឺក្បាល ស្លឹកដំបិទឬពូតយកទឹកបន្តក់ កែឈឺត្រចៀក កែរោគរើម បុកលាយអំបិលលាបព្យាបាលឈឺចង្កេះ។
– ផ្លែៈ ទំលាក់ព្រូន បញ្ចុះទឹកនោម។
*ការប្រើប្រាស់៖ ១០-១៥ក្រាមដាំទឹកហូបក្នុង១ថ្ងៃ។
ដកស្រង់ពី សៀវភៅរុក្ខជាតិឱសថកម្ពុជា របស់ក្រសួងសុខាភិបាល
លើសពីនេះទៅទៀត មមាញខ្មោចអាចជួយព្យាបាល ឈឺថ្លើមភ្នែកឡើងលឿង ស្បែកឡើងលឿងបានយ៉ាងពូកែដោយយកដើមផ្កាមមាញខ្មោច ផ្កាពណ៌លឿង ហាលអោយស្ងួតដាំទឹកផឹក។
*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
#វិធីធ្វើជ្រក់មមាញ
គ្រឿងផ្សំ៖
– មមាញ ៣០០ ក្រាម
– សណ្តែកបណ្តុះ ១៥០ ក្រាម
– ស្ករសរ មួយស្លាបព្រាកាហ្វេ
– ប៊ីចេង មួយស្លាបព្រាកាហ្វេ
វិធីធ្វើ៖
– ដំបូងអ្នកត្រូវលាងដើមមមាញ ឲ្យស្អាតបន្ទាប់មកយកទៅហាលថ្ងៃឲ្យស្វិតជាមុនសិន។
– បន្ទាប់មកធ្វើការហាន់ឲ្យល្អិតៗ រួចហើយប្រើអំបិល មួយស្លាបព្រាបាយរោយពីលើ បន្ទាប់មកច្របល់វាឲ្យសព្វចូលគ្នាទុកចោលរយៈពេល ៣ ម៉ោង។
– បន្ទាប់មកដាក់ទឹកបាយ ដែលបានទុកឲ្យត្រជាក់ចូលកូរឲ្យសព្វគ្រប់ទុកចោលរយៈពេល ២ ទៅ ៣ ថ្ងៃ ឬរងចាំដល់ជ្រក់ធំខ្លិនជូតិចៗ សូមបន្ថែមសណ្តែកបណ្តុះចូល រួចកូរឲ្យសព្វជាការស្រេច។
នៅពេលដែលញ៉ាំ អ្នកអាចបន្ថែមស្ករស និងប៊ីចេងបន្តិចប្រហែលមួយស្លាព្រាកាហ្វេចូល ដើម្បីបន្ថែមរសជាតិឲ្យមានឱជារស៕
ប្រភព៖ មង្គលការ