ព្យាបាលពុលអាហារ ពុលរុក្ខជាតិ ពុលផ្សិតព្រៃ ពុលអាសេនីក

ព្យាបាលជំងឺ៖ព្យាបាលពុលអាហារ ពុលរុក្ខជាតិ ពុលផ្សិតព្រៃ ពុលអាសេនីក

ប្រភេទរុក្ខជាតិ៖  ត្រកួន

ក្រៅពីនេះ ត្រកួនក៏អាចព្យាបាល  នោមតិច នោមឈាម ឈាមច្រមុះ ក្អកធ្លាក់ឈាម ធ្លាក់ឈាមឫសដូងបាត កើតបូស ស្បែកកើតពងខ្ទុះ និងឆ្កែខាំបានថែមទៀងផង។

វិធីធ្វើ និងប្រើប្រាស់៖

-យកត្រកួនទាំងឫសកន្លះគីឡូ រហូតដល់មួយគីឡូ បុកពូតយកទឹកហូប ឬស្ងោរសណ្តែកបាយ ១២០ ក្រាម ជាមួយវល្លិអែម ៣០ក្រាម ផឹកបន្ថែមទៀតកាន់តែប្រសើរ

-បើនោមឈាម ឫសដូងបាតឈាម គេយកត្រកួនស្រស់ ០.៥ គីឡូក្រាម បុកពូតយកទឹកលាយទឹកឃ្មុំហូប

-កើតបូស ស្បែកកើតពងខ្ទុះ បុកត្រកួនស្រស់បិទបំពោក។

សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

សម្រួលអត្ថបទដោយ អ៊ាង សុផល្លែត

Leave a Comment

Your email address will not be published. Required fields are marked *

*