គ្រឿងផ្សំ៖ -កាពិ -ភេសជ្ជៈ M 150 វិធីធ្វើ៖ -លាយកាពិ១ស្លាបព្រាបបាយជាមួយភេសជ្ជៈ M 150 ពីរស្លាបព្រាបាយ -កូរឱ្យសព្វ -ដួសល្បាយនោះប្រមាណ១/៤នៃស្លាបព្រាកាហ្វេទៅដាក់ក្នុងកញ្ចប់ដី ឬផើងដែលយើងបានរៀបចំសម្រាប់បណ្តុះ -ស្រោចទឹកពីលើឱ្យជោក -យកកំណាត់ឫស្សីទៅដោត -ប្រមាណ ១ ទៅ ២ សប្តាហ៍ ឫសនឹងដុះមក។ វីដេអូ៖ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
ឯកសារកសិកម្ម
បច្ចេកទេសដាំដំណាំទំពាំងបាយជូរ
១. ប្រភេទដី ៖ – ប្រភេទដីទូល ដីមិនលិចទឹក ឬជាំទឹក – ទីតាំងស្រឡះមានខ្យល់ និងពន្លឺថ្ងៃចាំងចេញចូលគ្រប់គ្រាន់ – ដីដែលគ្មានសត្វកណ្តៀរ រស់នៅ ដីស្រស់ទឹក ដីធូរខាងក្រោមដីសំបូរជាតិផូស្វ័រ – បើដីហាប់ពេក ឬគ្មានជាតិផូស្វ័រ គេអាចដុតឆ្អឹងគោ សំបកខ្យង ឬបាចកំបោរ បង្កើនជាតិផូស្វ័រទៅក្នុងដីនោះ ដើម្បីឱ្យដីនោះធូរ និងត្រសុះទើបអាចដាំទំពាំងបាយជូរបានយូរឆ្នាំ។ ២. ការភ្ជួរ និងធ្វើទ្រើង ៖ – ការរៀបចំដីខែវិច្ឆិកា […]
វិធីសាស្ត្រទប់ស្កាត់ និងកម្ចាត់មមាចត្នោត (Brown planthopper)
-សម្អាតស្រែៈ ច្រូតអស់គល់ជញ្ជ្រាំង ឬភ្ជួរលប់ជញ្ជ្រាំង ឬដុតភ្លាមក្រោយពេលច្រូតកាត់ មិនទុកអោយស្រូវដុះសារទីពីរទ្បើយ។ -ប្រើពូជធន់មមាចៈ គួរប្រើប្រាស់ពូជដែលធន់នឹងមមាចត្នោត -រដូវកាលសាបព្រោះ៖ + ធ្វើការដាំដុះអោយស្របពេលគ្នា ពោលគឺ ជៀសវាងការដាំដុះស្រូវបន្តកន្ទុយគ្នាក្នុងឆ្នាំ។ + គួរមានរយៈពេលទុកដីអោយទំនេរ ដើម្បីកាត់ផ្តាច់ប្រភពចំណី និងការបន្តពូជមមាចត្តោត។ – ដង់ស៊ីតេស្រូវក្នុងស្រែៈ មិនត្រូវស្ទូងញឹកពេក ឬព្រោះពូជក្រាស់ពេក ដោយប្រើគ្រាប់ពូជក្នុងចន្លោះ ១០០ ទៅ ១៥០គ.ក្រ/ហិកតា សម្រាប់ស្រូវពង្រោះ។ – ការប្រើប្រាស់ជីៈ ត្រូវប្រើប្រាស់ជីអោយត្រឹមត្រូវតាមតម្រូវការនៃស្រែ (មិនខ្វះមិនលើស)។ ត្រូវប្រើប្រាស់ជីអោយត្រូវពេល […]
បច្ចេកទេសប្រើប្រាស់ស្លឹកគ្រៃក្នុងការកម្ចាត់សត្វល្អិត
១.សមាសធាតុប្រឆាំងនឹងសត្វល្អិត ប្រេង ដែលចម្រាញ់ចេញពីដើម និង ស្លឹកគ្រៃមានផ្ទុកសមាសធាតុ Monoterpenes (Citral-3,7 dimethy-2,6-Octadienal) ដែលអាចបណ្ដេញ សម្លាប់សត្វល្អិត និង មីក្រុបបង្កជំងឺលើរុក្ខជាតិ។ ២.ផ្នែកប្រើប្រាស់ – គល់ – ស្លឹក។ ៣.វិធីផ្សំ និងវិធីប្រើប្រាស់ – ចិញ្ច្រាំ ឬ បុកស្លឹកគ្រៃតាមបរិមាណដែលចង់បានឲ្យម៉ដ្ដល្អ។ – ត្រាំស្លឹកគ្រៃ ដែលបុករួចក្នុងទឹក ក្នុងបរិមាណ ២៥ ក្រាម÷ ទឹក […]
បច្ចេកទេសដាំស្វាយឱ្យឆាប់ផ្លែ
កសិករច្រើននិយមដាំស្វាយដោយកូនដែលបំបៅដោយមែក ព្រោះអាចដុះលូតលាស់លឿន និងឆាប់ឱ្យផ្លែ ប៉ុន្តែក៏មានកសិករខ្លះដាំដោយគ្រាប់បានទទួលផលល្អដែរ។ កសិករទាំងឡាយគួរតែសាកល្បងតាមវិធីងាយៗខាងក្រោម ៖ ១. ការជ្រើសរើសគ្រាប់ពូជ និងការរៀបចំពូជដាំ -រើសស្វាយដែលរលោងថ្លាគ្មានជ័រខ្មៅហ៊ុមព័ទ្ធ -រើសគ្រាប់ពីផ្លែដែលទុំដើម (មិនយកផ្លែបន្ទុំ) -ចិតសំបកគ្រាប់ចេញដោយមិនឱ្យដោយសាច់គ្រាប់។ ២. ការរៀបចំរណ្តៅដាំ ការរៀបចំរណ្តៅដាំ មានពីរប្រភេទ: ទី១៖ ដាំនៅភូមិ: -ជីករណ្តៅជារាងបួនជ្រុង ទំហំ ៧ តឹក ទៅ ១ ម៉ែត្រ និងជំរៅ ៥ តឹក ឬ […]
វិធីផ្សាំមែកស្វាយដោយមិនចាំបាច់កាប់ដើមចោលទាំងអស់
សូមជួយចែករំលែកបន្តជាចំណេះដឹងល្អៗ របៀបធ្វើ ១.ជ្រើសរើសមែកពូជល្អដែលត្រូវយកមកផ្សាំប្រវែង ៨ហ៊ុន ២.រើសយកមែកដើមចាស់ដែលចង់ផ្សាំ ៣.ឆូតមែកចាស់ពីលើចុះក្រោមពីឆ្នូតប្រវែង ២ហ៊ុន កន្លះទទឹង ១ហ៊ុន រួចហើយបកវាចេញឱ្យផុតស្នូលមែក កាត់សំបកនោះចេញ ១ហ៊ុន ៤.ចិតមែកពូជល្អបញ្ឆិតដោយឱ្យ ១ចំហៀងវែង និង១ចំហៀងទៀតចិតបន្តិចបានហើយ ៥.ដោតមែកពូជល្អចូលទៅរួចរុមដោយស្គត់ថ្លាឱ្យជិតទុកចោល១៤ទៅ១៥ថ្ងៃវានិងចេញត្រួយហើយ (សង្កេតពេលវាចេញត្រួយយើងគួយកចុងកាំបិតវះស្គត់បង្ហើបដើម្បីឱ្យវាលាស់ស្រួល)។ * វិធីនេះហៅថាវិធីផ្ញើពោះ គឺដើមចាស់វាលែងឱ្យផលច្រើនទៀតហើយ តែវានៅមានកំលាំងអាចចិញ្ចឹមមែកផ្សេងដែលអាចឱ្យផលច្រើនបាន ដោយផ្ញើឱ្យវាចិញ្ចឹមមែកពូជ១ទៀត ហៅថាវិធីផ្ញើពោះ។ បញ្ជាក់: មិនចាំបាច់ស្រោចទឹកទេ។ សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
ការចិញ្ចឹមទាដោយផ្សំចំណីដោយខ្លួនឯង
ឧស្សាហកម្មសាច់ទា និងពងទា គឺជាមុខរបរមួយកាក់កបគួរសម បើយើងអាចចំណាយអស់តិច និងអាចផ្សំចំណីឱ្យវាស៊ីបានគ្រប់គ្រាន់។ សព្វថ្ងៃនេះការចិញ្ចឹមទា គឺជារឿងមួយលំបាកសម្រាប់អ្នកខ្លះដែលមិនមានការពិសោធន៍ និងមិនមានលុយគ្រប់គ្រាន់សម្រាប់ទិញចំណីឱ្យវាស៊ី ដូច្នេះហើយ ចំនួនអ្នកចិញ្ចឹមបានថយចុះយ៉ាងច្រើនពីមួយឆ្នាំទៅមួយឆ្នាំ ។ ១. ការផ្តល់ចំណី ចំណីដែលអាចផ្តល់ឱ្យទារបស់បងប្អូន មានដូចខាងក្រោម៖ -ស្រូវបណ្តុះឱ្យចេញជាពន្លក -ដំឡូងឈើ ដំឡូងជ្វា ស្ងោរ ល្ពៅទុំកិនឱ្យខ្ទេច សំបកចេកផ្អាប់ -ស្លឹកដំឡូងជ្វាឱ្យស៊ីស្រស់ៗ -ស្លឹកដំឡូងឈើ ស្ងោរ ឬត្រាំទឹកស្ករមួយយប់សិនទើបឱ្យស៊ី -ខ្យងខ្ចៅ លៀស គ្រំ កូនកង្កែប ជន្លេន […]
កម្រិត Ph ដី តម្រូវដំណាំ: ចេក ស្វាយ ដូង ល្ហុង មង្ឃុត ម្នាស់ និងកាហ្វេ
កំរិត Ph ដីតម្រូវដំណាំ៖ ១- ដំណាំចេក ក្នុងការដាំដំណាំចេកលក្ខណៈដី គឺជាកត្តាមួយដ៏សំខាន់ពោល ដំណាំចេកមានប្រព័ន្ធឫសលូសលាស់ខ្សោយដោយសារមូលហេតុនេះ គឺវារស់នៅ នឹងសមាសភាពមមោក និងអង្គធាតុ រ៉ែផ្សេងៗ ជាពិសេសដំណាំចេកទាមទារបរិយាកាសក្នុងដីល្អប្រសើរ។ ក្នុងករណីដែលដីត្រូវលិចទឹក បរិមាណ អុកស៊ីសែន នៅក្នុងដីថយចុះ។ ក្នុងការជ្រើសរើសដីសំរាប់ដំណាំចេក គេត្រូវជ្រើសរើសដីដែល -មានជាតិអំបិលច្រើន គឺចំពោះដីដែលមានខ្សាច់ច្រើន០.០៣ភាគរយ (ភាគរយអំបិល) -ល្បប់ ០.០៥ភាគរយ និង ដីឥដ្ឋ ០.០១ភាគរយ -Ph ល្អសំរាប់ដំណាំចេកគឺពី ៥.៥-៧។ […]
របៀបធ្វើទឹកខ្មេះពីទឹកដូង
+ ទឹកខ្មេះទឹកដូង បើយើងមានដាំដូងនៅក្បែរខាងផ្ទះរបស់យើង យើងសឹងមិនចាំបាច់ត្រូវទិញទឹកខ្មេះពីគេឡើយ យើងអាចធ្វើទឹកខ្មេះពីទឹកដូងបានដោយខ្លួនឯង តាមវិធីដូចខាងក្រោមនេះ – ចាក់ទឹកដូងដែលបានច្រោះស្អាតហើយ ចូលទៅក្នុងកែវមួយស្អាត យកស្បៃស្អាតមួយមកចងមាត់កែវចំនួនពីរជាន់ – ១០ថ្ងៃបន្ទាប់មក យកទឹកដូងដែលបានបន្ទំជាទឹកខ្មេះនេះមកដាក់ដាំក្នុងឆ្នាំ ២ជាន់ ឬដាក់ចំហុយក្នុងឡាំងសឹង (ច្រកក្នុងដបសិន) ចំនួន ៥ទៅ ១០នាទី ក្នុងកំដៅ ៦៥ដឺក្រេ – ទុកទឹកខ្មេះនេះឲ្យត្រជាក់សិន មុនពេលច្រកដាក់ក្នុងដបដែលបានស្ងោរ សម្លាប់មេរោគរួចហើយយើងអាចធ្វើទឹកខ្មេះនេះលក់ដូចទឹកខ្មេះចរាចរក្នុងទីផ្សារដែរ តែវាមានសុវត្ថិភាពជាង និងមិនប៉ះពាល់សុខភាពឡើយ ។ រសជាតិទឹកខ្មេះធ្វើពីទឹកដូងមានគុណភាពល្អណាស់ បើបានយកមកជ្រក់ល្ហុងកាន់តែបង្កើនឱជារសថែមមួយកម្រិតទៀត […]
កែឆ្នៃកាកសំណល់ផ្ទះបាយឱ្យមានប្រយោជន៍សំរាប់ប្រើប្រាស់ផ្នែកកសិកម្ម
ឧបករណ៍ និងវត្ថុធាតុផ្សំ ១.ធុងសំរាប់ផ្អាប់ចំណុះចាប់ពី២០លិត្រឡើងទៅ ២.ការុង ស្ករស ឬបាវអង្ករ ឬដេរពីសាច់អន្ចងអូសត្រីក៏បាន ៣.វត្ថុធាតុផ្សំមានដូចជា បន្លែ ផ្លែឈើ សាច់ត្រី ឆ្អឹង សំបកពងមាន់ឬទា បាយមហូបសល់…។ល។ ៤.កាកស្ករ ឬស្ករអំពៅពណ៍លឿង។ វិធីធ្វើ ១.ហាន់ ឬចិញ្រ្ចាំកាកសំណល់ទាំងអស់អោយទៅជាចំណិតតូចៗអោយបានចំនួន ៣គីឡូ ២.យកកាកស្ករ ឬស្ករអំពៅពណ៍លឿង១គីឡូមកលាយអោយសព្វចូលគ្នា ៣.ដាក់ចូលក្នុងការុង ឬស្បៃអន្ចងរួចដាកក្នុងធុងផ្អាប់ ៤.ផ្អាប់ទុកក្នុងម្លប់រយៈពេល ១៥ថ្ងៃ ៥. ក្រោយរយៈពេល១៥ថ្ងៃចាក់ទឹកស្អាតចូលចំនួន៥លីត្ររួចផ្អាប់ទុក១៥ថ្ងៃទៀត ៦.ចាប់ពី១៥ថ្ងៃក្រោយមក យើងអាចដាក់កាកសំណល់ចូលបានរាល់ថ្ងៃដោយហាន់វា […]