(មានវីដេអូ) វិធីផ្ស៉ាំមែកស្វាយ មិនចាំបាច់កាប់ដើមចោលទាំងអស់ទេ វិធីនេះហៅថាវិធីផ្ញើពោះ

សូមជួយចែករំលែកបន្តជាចំណេះដឹងល្អៗ

គេហៅថាផ្ញើពោះ មូលហេតុ គឺដើមចាស់លែងឲ្យផលច្រើនទៀតហើយ តែវានៅមានកំលាំងអាចចិញ្ចឹមដើមផ្សេងដែលអាចឲ្យផលច្រើនបាន ដោយផ្ញើឲ្យវាចិញ្ចឹមមែកពូជ១ទៀត។
របៀបធ្វើ
១.ជ្រើសរើសមែកពូជល្អដែលត្រូវយកមកផ្សាំប្រវែង ៨ហ៊ុន

២.រើសយកមែកដើមចាស់ដែលចង់ផ្ស៉ាំ


៣.ឆូតមែកចាស់ពីលើចុះក្រោមពីឆ្នូតប្រវែង ២ហ៊ុន កន្លះទទឹង ១ហ៊ុន រួចហើយបកវាចេញឲ្យផុតស្នូលមែក
កាត់សំបកនោះចេញ ១ហ៊ុន

៤.ចិតមែកពូជល្អបញ្ឆិតដោយឲ្យ ១ចំហៀងវែង និង១ចំហៀងទៀតចិតបន្តិចបានហើយ


៥.ដោតមែកពូជល្អចូលទៅរួចរុមដោយស្គត់ថ្លាឲ្យជិតទុកចោល ១៤ ទៅ ១៥ថ្ងៃ វានឹងចេញត្រួយហើយ
(សង្កេតពេលវាចេញត្រួយយើងគួយកចុងកាំបិតវះស្គត់បង្ហើបដើម្បីឲ្យវាលាស់ស្រួល)


*បញ្ជាក់មិនចាំបាច់ស្រោចទឹកទេ
វីដេអូ  វិធីផ្ស៉ាំមែកស្វាយ

ពីប្អូនប្រុស វុទ្ធី

Leave a Comment

Your email address will not be published. Required fields are marked *

*