របៀបធ្វើជីកំប៉ុសគោក រយៈពេល១៤ថ្ងៃ

វត្ថុធាតុដើម
-ធ្យូងអង្កាម ១០០គ.ក
-លាមកគោស្ងួត ពុកផុយ ៣០០គ.ក
-កំបោរស ៥គ.ក


របៀបធ្វើ
-ច្របល់វត្ថុធាតុដើមទាំង៣មុខឱ្យស្មើសាច់ (ដូចលាយស៊ីម៉ង់តិ៍)
-ផ្សើមដោយទឹក សំណើមប្រមាណ ៧០%


-ច្រកល្បាយវត្ថុធាតុនោះទៅក្នុងថង់ប្លាស្ទិកចងមាត់ឱ្យជិតដាក់ហាលថ្ងៃ
-ឧស្សាហ៍ប្រែត្រលប់ រយៈពេល១៤ថ្ងៃយើងអាចទុកក្នុងម្លប់ដើម្បីឱ្យជីចុះកំដៅ អាចយកប្រើបាន។


របៀបប្រើ
-ជីកំប៉ុសនេះ អាចយកទៅប្រើលើដំណាំគ្រប់ប្រភេទ ក្នុងកម្រិតទ្រាប់បាត ១គ.ក/ម២ និងសម្រាប់បំប៉ន។


អត្ថបទដោយៈ អ៊ាង សុផល្លែត

Leave a Comment

Your email address will not be published. Required fields are marked *

*