+អ្វីជាជំងឺដុះសាច់ច្រមុះ?
ជំងឺដុះសាច់ច្រមុះ គឺជាការដុះលូតលាស់មិនធ្ងន់ធ្ងរ (មិនមែជាមហារីក) នៃជាលិកាភ្នាសច្រមុះរបស់អ្នក។
មូលហេតុនៃជំងឺដុះសាច់ច្រមុះមានអ្វីខ្លះ ?
-រលាកប្រហោងខ្យល់ក្នុងឆ្អឹងញឹកញាប់ និង រ៉ាំរ៉ៃ
-ជំងឺហឺត
-រលាកច្រមុះដោយសារអាឡែហ្ស៊ី
-ជំងឺដែលធ្វើឲ្យវត្ថុរាវចេញពីស្រទាប់មុយគូសឡើងខាប់ និងស្អិតខ្លាំង cystic fibrosis
-ជំងឺរលាកសរសៃឈាមម្យ៉ាង ឈ្មោះថា Churg-Strauss syndrome
-មានប្រតិកម្មខ្លាំងទៅនឹងថ្នាំបំបាត់ការរលាក ដូចជា ibuprofen or aspirin
-ពូជ
តើជំងឺដុះសាច់ច្រមុះមានរោគសញ្ញាអ្វីខ្លះ?
-មានអារម្មណ៍ថារន្ធច្រមុះស្ទះ
-ហៀសំបោ
-មានសំបោរធ្លាក់ទៅផ្នែកខាងក្រោយនៃបំពង់ក
-តឹងច្រមុះ
-ការហិតដឹងក្លិនមានការថយចុះ
-ដកដង្ហើមតាមមាត់
-មានអារម្មណ៍ថាធ្ងន់លើថ្ងាស ឬ មុខ a
-ថប់ដង្ហើមពេលដេកលក់
-ស្រមុក
-ការឈឺចាប់ ឬក៏ ឈឺក្បាល
តើត្រូវធ្វើរោគវិនិច្ឆ័យជំងឺដុះសាច់ច្រមុះដូចម្ត៉េច How are nasal polyps diagnosed?
-គ្រូពេទ្យមើលនៅក្នុងរន្ធច្រមុះ ដោយឧបករណ៍ដែលមានភ្លើងបំភ្លឺ ហៅថា ប្រដាប់មើលត្រចៀក ឬ ប្រដាប់មើលច្រមុះ។
-គ្រូពេទ្យអាចពិនិត្យមើលដោយប្រើអង់ដូស្កុប បើសិនដុំសាច់ច្រមុះ នៅជ្រៅនៅក្នុងប្រហោងខ្យល់ ។ វិធីនេះ គឺស៊កបំពង់តូចមួយដែលអាចបត់បែងបាន ដោយមានភ្លើងបំភ្លឺ និង ម៉ាស៊ីនថត នៅខាងចុងទៅក្នុងរន្ធច្រមុះ។
-គ្រូពេទ្យអាចធ្វើ CT scan ឬ MRI scan ដើម្បីកំណត់ទំហំ និង ទីតាំងនៃដុំសាច់ច្រមុះ និងដើម្បីស្វែងរកការខូចរូបរាងផ្សេងៗ។
-គ្រូពេទ្យអាចធ្វើតេស្តរកមើលអាឡែហ្ស៊ី ដើម្បីស្វែងរកប្រភព នៃការរលាកច្រមុះជាប្រចាំ។ តេស្តេទាំងនេះ គឺជាការឆូតលើស្បែក និង បន្តក់សារធាតុរាវបង្ករឲ្យមានអាឡែហ្ស៊ីផ្សេងៗ ដើម្បីពិនិត្យមើល ថាតើប្រព័ន្ធរាងកាយ មានប្រតិកម្មទៅនឹងសារធាតុណាមួយ ដែលបង្ករឲ្យមានអាឡែហ្ស៊ីឬទេ។
-បើសិនកូនក្មេងតូចមានជំងឺដុះសាច់ច្រមុះ គ្រូពេទ្យអាចធ្វើតេសត្តរកមើលជំងឺបណ្តាលមកពីហ្សែន ដូចជាជំងឺដែលធ្វើឲ្យវត្ថុរាវចេញពីស្រទាប់មុយគុស ខាប់ និងស្អិត។
តើមានការព្យាបាលអ្វីខ្លះសម្រាប់ជំងឺដុះសាច់ច្រមុះ ?
ការព្យាបាលដោយប្រើថ្នាំ
-ការបាញ់ថ្នាំច្រមុះប្រភេទស្តេរ៉ូអីដ អាចបន្ថយការហូរសំបោរ និង ការមានអារម្មណ៍ស្ទះរន្ធច្រមុះ តាមរយៈការធ្វើដុំសាច់រួមស្វិត។ ទោះបីយ៉ាងណាក៏ដោយ ការបញ្ឈប់វា អាចបណ្តាលឲ្យរោគសញ្ញាវិលត្រឡប់មកវិញយ៉ាងឆាប់រហ័ស។
-ថ្នាំគ្រាប់ ឬក៏ ចាក់ ពួកស្តេរ៉ូអ៊ីដ ដូចជា ប្រិដនីហ្សូន អាចជាជម្រើសមួយ បើសិនថ្នាំបាញ់ច្រមុះ មិនមានប្រសិទ្ធភាព។ ថ្នាំទាំងនេះ មិនមែនជាដំណោះស្រាយយូរអង្វែងនោះទេ ដោយសារតែផលលំបាកធ្ងន់ធ្ងររបស់វា ដូចជា ការដក់ជាតិទឹក សម្ពាធឈាមឡើងខ្ពស់ និង ការឡើងសម្ពាធក្នុងគ្រាប់ភ្នែក។
-ថ្នាំប្រឆាំងនឹងអាឡែហ្ស៊ី ឬក៏ថ្នាំផ្សះ ក៏អាចព្យាបាលអាឡែហ្ស៊ី ឬក៏ជំងឺរលាកប្រហោងខ្យល់ក្នុងឆ្អឹង ដោយសារការរលាកនៅក្នុងច្រមុះ។
ការព្យាបាលដោយវះកាត់
-បើសិនរោគសញ្ញានៅតែមិនធូរស្រាល ការវះកាត់អាចយកដុំសាច់ចេញបានទាំងស្រុង។ ប្រភេទនៃការវះកាត់ គឺអាស្រ័យលើទំហំនៃដុំសាច់។ ការវះយកដុំសាច់ចេញ គឺជាការវះកាត់តូច ដែលអាចធ្វើជាមួយនឹងឧបករណ៍បឺតតូចមួយ ឬក៏ ជាមួយនឹងប្រដាប់តូចមួយ ដែលអាចកាត់ និង យកជាលិកាសាច់ទន់ចេញ រាប់ទាំងស្រទាប់មុយគុស។ សម្រាប់ដុំសាច់ធំ គ្រូពេទ្យអាចធ្វើវះកាត់ប្រហោងខ្យល់ដោយប្រើអង់ដូស្កុប ដែលមានម៉ាស៊ីនថត និង ឧបករណ៍តូចៗនៅខាងចុង។ គ្រូពេទ្យនឹងស៊កអង់ដូស្កុបចូលក្នុងរន្ធច្រមុះ រកមើលដុំសាច់ និង កន្លែងស្ទះដទៃទៀត រួចហើយយកវាចេញ។ គ្រូពេទ្យក៏អាចពង្រីករន្ធទៅកាន់ប្រហោងខ្យល់។ ក្រោយការវះកាត់ ថ្នាំបាញ់ច្រមុះ និង ការលាងសំអាតដោយប្រើសេរ៉ូមប្រៃ អាចការពារកុំឲ្យដុំសាច់កើតឡើងវិញ។ ជាទូទៅ ការបន្ថយការរលាករន្ធច្រមុះ ដោយថ្នាំបាញ់ច្រមុះ ថ្នាំប្រឆាំងអាឡែហ្ស៊ី និង ដោយការលាងដោយសេរ៉ូមប្រៃ អាចជួយការពារកុំឲ្យជំងឺដុះសាច់ច្រមុះកើតឡើងវិញ។
តើជំងឺដុះសាច់ច្រមុះមានផលលំបាកអ្វីខ្លះ ?
-ហូរឈាមតាមច្រមុះ -ការឆ្លងរោគ -ប្រព័ន្ធការពាររាងកាយថយចុះ
តើជោគជាតារាសីសម្រាប់ថ្ងៃក្រោយយ៉ាងដូចម្ត៉េច ?
ជាមួយការព្យាបាលដោយការវះកាត់ រោគសញ្ញាភាគច្រើន ត្រូវបានប្រសើរឡើង។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ បើសិនអ្នកបានបាត់បង់ការហិតខ្លិន វាអាចមិនវិលត្រឡប់មកវិញទេ។ ទោះបីបានធ្វើការវះកាត់ ជំងឺដុះសាច់ច្រមុះ អាចលូតលាស់ឡើងវិញ រហូតដល់ ១៥% នៃអ្នកដែលមានជំងឺច្រមុះរ៉ាំរ៉ៃ។
ប្រភព៖ វេជ្ជបណ្ឌិត សេង ប៊ុនដេត