តើការងូតទឹកអោយកុមារនៅពេលក្ដៅខ្លួន រឺពេលបែកញើស អាចធ្វើអោយទឹកចូលសួតកុមារ ជាការពិតដែរឬទេ?

តាំងតែបុរាណកាលមក ចាស់ៗតែងតែហាមមិនអោយជូតទឹកនៅពេលក្ដៅខ្លួន បែកញើស ព្រោះពួកគាត់តែងមានជំនឿហើយនិយាយតៗគ្នាថាការធ្វើបែបនេះអាចអោយទឹកចូលសួត។

 

 

 

 

មុខនឹងយើងថាពិតរឺមិនពិត ចូលយើងសិក្សារបន្តិចអំពីកាយវិភាគវិទ្យា (anatomy) របស់សួត និងទ្រូង។

សួតជាសរីរាង្គមួយយ៉ាងសំខាន់សំរាប់ជីវិត គ្មានសួតគឺគ្មានជីវិត។ សួតមានតួនាទីជាសរីរាង្គ ស្រូបខ្យល់ដែលមានអុកស៊ីស្សែន ចូលទៅក្នុងសួត ហើយធ្វើការផ្លាស់ប្ដូរ ដោយបញ្ចូលអុកស៊ីស្សែនទៅក្នុងចរន្តឈាមដើម្បីដំណើរប្រព្រឹត្តទៅនៃជីវិត ហើយបញ្ចេញមកវិញនូវសារជាតិសំណល់ កាបូនិច ក្រៅពីនេះសួតមានតួនាទីជាសរីរាង្គ ការពារការជ្រៀតជ្រែករបស់មេរោគ។

ចូរបងប្អូនពិនិត្យមើលរូបភាពខាងក្រោមនេះ យើងឃើញថា សួតជាសរីរាង្គ មួយដែលហ៊ុមព័ទ្ធយ៉ាងជិតដោយប្រអប់ទ្រូង ដែលរាប់ពីក្រៅទៅក្នុង មានស្បែក(ស្បែក3ស្រទាប់ epidermis dermis និង hypodermis ) ប្រព័ន្ធសាច់ដុំនិងឆ្អឹងជំនីយ៉ាងក្រាស់ហើយរឹងមាំ និងស្រោមសួត 2 ស្រទាប់ទៀត។ ដូច្នេះហើយវាមិនមានហេតុផលអ្វីដែលអាចអោយទឹកចូលសួតបាននោះទេ ហើយក៏គ្មានកាសិក្សារណាមួយដែលបញ្ជាក់ថាងូតទឹកនាំអោយទឹកចូលសួតដែរ។

 


តាមពិតទៅងូតទឹកក៍ជាមធ្យោបាយមួយជួយអោយចុះកំដៅដែរ។
តាមរយៈការសិក្សារនេះ យើងគួរបោះបង់ចោលប្រព័ន្ធជំនឿដែលមិនមានហេតុផលសមរម្យ។

ប្រភព៖ សុខភាពអ្នក

Leave a Comment

Your email address will not be published. Required fields are marked *

*