ប្រភេទរុក្ខជាតិ៖ ទន្ទ្រានរមស់-ទន្ទ្រានខេត្តញី-ក្រពះជ្រូក
ព្យាបាលជំងឺ៖
– របួសជើង ព្យាបាលឈឺក្បាល
– ឈឺត្រចៀក ព្យាបាលឈឺក្រពះ
វិធីធ្វើ និងប្រើប្រាស់៖
– ដើម ស្លឹក និងមែក៖
– បិទរបួសជើង បិទលើក្បាល ព្យាបាលឈឺក្បាល ទឹកច្របាច់ពីស្លឹកបន្តក់ត្រជាក់ ព្យាបាលឈឺត្រចៀក ផឹកព្យាបាលឈឺ ក្រពះ។
– ស្ងួតប្រើក្នុងមួយថ្ងៃកម្រិត ១៥-២០ក្រ ដាំផឹក
ប្រភព៖ សៀវភៅបៃតងសុខភាព
– សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
អត្ថបទបន្ថែម៖ផ្លែព្នៅ ជាផ្លែឈើដែលមិនសូវមានច្រើន តែមានប្រយោជន៍ល្អចំពោះសុខភាព ហើយប្រឆាំងជំងឺកាចសាហាវបានច្រើនមុខទៀតផង!
អត្ថប្រយោជន៍ពិសេសរបស់ផ្លែព្នៅ៖
– ទទួលទានតែព្នៅកែអាការៈកូរពោះ ឈឺពោះ រាគចុកមួល រោគពោះវៀនរ៉ាំរៃ
– សំរួលសេសៃប្រសាទ ជួយឲ្យគេងលក់ស្រួល
– ផ្តល់ផលល្អសំរាប់អ្នកដែលមានេះជំងឺទឹកនោមផ្អែម សារធាតុដែលមាននៅក្នុងផ្លែព្នៅជួយទប់ស្កាត់ដល់ការវិវត្តនៃជំងឺទឹកនោមផ្អែម តាមរយៈការគ្រប់គ្រងនូវការបញ្ចេញតុល្យភាពជាតិស្ករចូលទៅក្នុងចរន្តឈាម។
– ជួយដល់ការលាងសំអាតជាតិពុលចេញពីប្រព័ន្ធឈាម ថ្លើម ហើយនិងតម្រងនោមបានយ៉ាងល្អប្រសើរ។
– ប្រឆាំងនឹងការរលាក មហារីក ផ្តាសាយ ជំនួយបេះដូង
– សម្រាប់ផ្លែចាស់ អាចធ្វើជាដំណាប់ ឬស្ងោរញ៉ាំ ធ្វើជានំដែលមានក្លិនក្រអូប មានប្រយោជន៍សម្រាប់ជួយបម្រុងកម្លាំង រក្សាធាតុ បណ្ដេញខ្យល់ ។
– សម្រាប់ផ្លែទុំ ទទួលទានទៅអាចកាត់បន្ថយអាការៈទល់លាមកបាន។
វិធីធ្វើតែព្នៅ៖
* គ្រឿងផ្សំ៖
– យកផ្លែព្នៅចាស់ល្មមមិនទុំ
– ស្កសរ (ឬមិនដាក់ក៏បានតាមចំណូល)
– ទឹកស្អាត។
* វិធីធ្វើ៖
– យកផ្លែព្នៅចិតជាចំណិតស្តើងៗ (ដូចរូប) រួចយកវាហាលថ្ងៃឲ្យស្ងួត
– យកវាចំនួន៥-៦ចំណិត ដាក់ស្ងោរជាមួយទឹកន្លះលីត្រ ទុកឲ្យពុះប្រមាណ១៥នាទី
– បិទភ្លើងរួចទុកវាឲ្យត្រជាក់ល្មម រួចដួសវាដាក់ក្នុងកែវហើយដាក់ស្ករ ឬទឹកកកតាមចំណូលចិត្ត
– អាចពិសាវា១ថ្ងៃកន្លះកែវដើម្បីទទួលបានសុខភាពល្អ។
ប្រភព៖សៀវភៅបៃតងសុខភាព