មូលហេតុកើតអាចម៍រុយ
អាចម៍រុយកើតឡើងដោយមកពីស្បែកមានលក្ខណៈស្ងួតខ្លាំង រហូតងាប់កោសិកាស្បែក ជួនកើតលើស្បែកខ្វះជាតិទឹក។ ស្បែកស្ងួតបណ្ដាលមកពីស្បែកខ្វះជាតិទឹក ទើបបណ្ដាលឱ្យកោសិកាគ្មានសុខភាពល្អ។ នៅពេលដែលជាតិទឹកមិនបានបំពេញនូវការទ្រ ទ្រង់ស្បែកឱ្យបានគ្រប់គ្រាន់ ធ្វើឱ្យស្បែកកើតអាចម៍រុយ។
ស្បែកងាប់កោសិកាមានន័យថាស្បែកមានសភាពស្ងួតខ្លាំង រហូតដល់គ្មាន អុកស៊ីសែនសម្រាប់ចិញ្ចឹមស្បែក។ ក្នុងដំណាក់កាលនេះ ស្បែកងាយទទួលរងនូវជម្ងឺគ្រប់បែបយ៉ាង។ ចំណុចខ្មៅ ឬអាចម៍រុយកើត មានមុនគេនៅលើស្បែក ជាបន្ដមកទៀតស្បែកមុខប្រែជាស្រអាប់បន្ដិចម្ដងៗ មានមុនខ្សាច់ ស្នាមជ្រីវជ្រួញ ហើយមានរបកនៅស្បែក ទៀតផង។
តើមានកត្តាអ្វីខ្លះ ដែលបង្កឲ្យមានអាចម៍រុយ?
-ការផ្លាស់ប្តូរអ័រម៉ូននៅក្នុងរាងកាយ
-ភាពតានតឹង
-ជាតិកាហ្វេអ៊ីន និងសុរា
-ការជក់បារី
-អាហារ (ផ្អែម ចៀន និងអាហារដែលផ្ទុកដោយកាបូអ៊ីដ្រាតច្រើន)
-ញើស
-ការទទួលទានដំណេកជាមួយនឹងការលាបម្សៅ ឬក្រេមដែលមិនត្រូវនឹងស្បែកជាដើម។
រូបមន្តពិសេសជួយកាត់បន្ថយស្នាមអាចម៍រុយ
គ្រឿងផ្សំ៖
-ផ្លែល្ហុង
-ក្រូចឆ្មារ
-ពងមាន់
វិធីធ្វើ៖
-លាយចូលគ្នាលាបមុខទុករយៈពេល 20នាទី
-លាងសម្អាតមុខចេញ។
ប្រភព៖ សម្រស់ធម្មជាតិ-Natural Beauty
សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
អត្ថបទបន្ថែម៖ ព្យាបាលបញ្ហាសក់ជ្រុះ សក់បែកចុង សក់សំពោងមិនរលាស់ សក់ស្តើង សក់ឆេះ សក់ខូច
រូបមន្តនេះល្អខ្លាំងណាស់! ព្យាបាលបញ្ហាសក់ជ្រុះ សក់បែកចុង សក់សំពោងមិនរលាស់ សក់ស្តើង សក់ឆេះ និងសក់ខូច!
+គ្រឿងផ្សំ
-ក្រូចសើចចំនួន2ផ្លែ
-ពងមាន់ចំនួន 2គ្រាប់
-ថ្នាំអប់សល់ ប្រភេទណាក៏បាន ដែរបងប្អូនអប់ជាប្រចាំថ្ងៃ។
+របៀបលាយ
-ចិតក្រូចសើចជាជំណិត ហើយច្របាច់យកតែទឹកតែប៉ុណ្ណោះ
-ពេលច្របាច់ត្រងយកគ្រាប់ចេញ
-គោះពងមាន់ចំនួន2គ្រាប់ យកទាំងសទាំងក្រហម
-វៃអោយសព្វជាមួយទឹកក្រូចសើច។
+វិធីប្រើ
-ងូតទឹកកក់សក់អោយស្អាត
-រួចហើយទុកអោយសក់រាងស្ងួតបន្តិច ចាប់ផ្តើមលាបល្បាយខាងលើ មកលាបអោយសព្វសក់ នឹង ឈ្លីលើស្បែកក្បាលផងដែរ
-អប់ទុកចោលរយៈពេល 20នាទី ទៅ 30នាទី (ទុកកាន់យូរកាន់តែល្អ)
-បន្ទាប់អប់ដល់30នាទីហើយ មិនចាំបាច់លាងចេញទេ យើងចាប់ផ្តើមយកថ្នាំអប់សក់ដែលបងប្អូននិយមប្រើ (ម៉ាកអ្វីក៏បាន) យកទៅអប់ពីលើបន្ថែម ដើម្បីអោយក្រអូប និងកាត់ឆ្អាបពងមាន់
-អាចអប់ទុកបន្ថែមរយៈពេល 10 ទៅ 15នាទី
-លាងទឹកចេញជាការស្រេច។
អ្នកសក់ខូចខ្លាំងមួយអាទិត្យធ្វើមួយដង សក់ធម្មតា អាច 3អាទិត្យធ្វើម្តង។
សូមរក្សានូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។
អត្ថបទ៖ អ៊ាង សុផល្លែត