ព្យាបាលឃ្លង់ល្ពៅតាមបែបធម្មជាតិ

រុក្ខជាតិ៖
-ស្លឹកដើមដង្កៀបក្ដាម


-ក្រូចឆ្មារ។


វិធីធ្វើ៖
-កិនយកទឹកដង្កៀបក្តាម ១ ស្លាបព្រាកាហ្វេ រួចយកទៅលាយនឹងទឹកក្រូចឆ្មារ ៥ គ្រាប់


វិធីប្រើប្រាស់៖
– លាបនៅលើកន្លែងមានបញ្ហា
-ទុកចោល ២០ នាទី សឹមលាងទឹកចេញ
-លាបរាល់ថ្ងៃរហូតបាត់ស្នាម។


*** សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
អត្ថបទដោយ៖ អ៊ាង សុផល្លែត
សូមរក្សារនូវទម្រង់អត្ថបទដើមទាំងស្រុង នូវរាល់ប្រភពដែលយកអត្ថបទរបស់ខ្ញុំទៅចែកចាយបន្ត។

អត្ថបទបន្ថែម៖ ដង្កៀបក្តាមជួយព្យាបាលក្អក​ ហើមសួត ជួយឲ្យមានរដូវទៀង ឈឺសន្លាក់ដៃជើង ឫសដូងបាត ជាថ្នាំប៉ូវទៀតផង! ចែកគ្នាដឹងផង!

-អត្ថបទដោយ៖ អ៊ាង សុផល្លែត

*ផ្នែកប្រប្រាស់៖ សំបកដើម ស្លឹក ផ្កា ផ្លែ។

*ការព្យាបាល៖

– ផ្លែ៖ ហូបមានរសជាតិជូរអែម ជួយព្យាបាល ក្អក ហើមសួត

– ផ្កា៖ ព្យាបាលជំងឺឈឺសន្លាក់ដៃជើង ដោយហូបស្រស់

– សំបកដើម៖ ព្យាបាលរាគ ជាថ្នាំផ្សះ និងជាថ្នាំប៉ូវ ហាលស្ងួត៣០ក្រាមដាំទឹក១លីត្រ

– មែកខ្ចី៖ យកស្រស់ដាំទឹកជួយឲ្យស្ត្រីមានរដូវទៀង

– ស្លឹក៖ ស្រស់បុកយកមកបិតព្យាបាលឈឺក្បាល

– ជួយព្យាបាលឫសដូងបាត៖ យកសំបកដើមហាលស្ងួត ៣០ក្រាម សំបកពង្រ៣០ក្រាម និងដើមប៉ប្រក១៥ក្រាម ដាំទឹក១លីត្រហូប។

សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

ឯកសារយោង៖ សៀវភៅរុក្ខជាតិឱសថកម្ពុជា មជ្ឍមណ្ឌលជាតិស្រាវជ្រាវវេជ្ជៈសាស្ត្របូរាណ

Leave a Comment

Your email address will not be published. Required fields are marked *

*