រូបមន្តធម្មជាតិសម្រាប់ការពារជំងឺដាច់សរសៃឈាមខួរក្បាល

មុននឹងបង្ហាញរូបមន្តធម្មជាតិសម្រាប់ការពារជំងឺដាច់សរសៃឈាមខួរក្បាល សូមស្វែងយល់ពីជំងឺនេះជាមុនសិនថា ជំងឺនេះជាអ្វី មានរោគសញ្ញាអ្វីខ្លះ? និងការណែនាំខ្លីៗមួយចំនួនដើម្បីជួយអ្នកឱ្យយល់អំពីជំងឺនេះ ដើម្បីអោយអ្នកអាចជួយសង្គ្រោះជីវិតរបស់អ្នក ឬអ្នកដទៃបាននៅថ្ងៃណាមួយដែលអ្នកប្រទះជួប។

១.ជំងឺដាច់សរសៃឈាមខួរក្បាល (Stroke) ជាអ្វី?
ជំងឺដាច់សរសៃឈាមខួរក្បាលកើតឡើងនៅពេលដែលការផ្គត់ផ្គង់ឈាមទៅខួរក្បាលគឺមិនផ្អាកឬកាត់បន្ថយ។ នៅពេលនេះកើតឡើងខួរក្បាលមិនទទួល បានអុកស៊ីសែន គ្រប់គ្រាន់ ឬ សរធាតុចិញ្ចឹមដែលបានបណ្តាល ឱ្យកោសិកាខួរក្បាលស្លាប់។
ប្រភេទសំខាន់ទាំងបីនៃជំងឺដាច់សរសៃឈាមខួរក្បាល គឺ ជំងឺ ស្ទះសរសៃឈាមខួរក្បាលបណ្តោះអាសន្ន (transient ischemic attacks) ជំងឺស្ទះសរសៃឈាមខួរក្បាល ( ischemic stroke) និង ជំងឺដាច់សរសៃឈាមខួរក្បាលដោយហូរឈាម (hemorrhagic stroke) ។

២ .ជំងឺដាច់សរសៃឈាមខួរក្បាលមានសញ្ញាយ៉ាងដូចម្តេច? និងវិធីសង្គ្រោះបឋម

របៀបសំគាល់នៃរោគសញ្ញានៃជំងឺដាច់សរសៃឈាមខួរក្បាល៖

-ឧស្សាហ៍ស្ពឹកដៃ ជើង និងក្បាលផ្នែកខាងឆ្វេង
-និយាយ ឬស្តាប់ការនិយាយមិនភាពមិនច្បាស់លាស់ ហើយនិយាយញាប់ៗ ត្រដិតៗ


-កំរើកលែងបាននូវផ្នែកណាមួយនៃរាងកាយ
-ស្រវាំងភ្នែកម្ខាង ឬភ្នែកទាំងគូតែម្តង
-ឧស្សាហ៍វិលមុខ និងបាត់បង់ស្មារតីជាញឹកញាប់


វិធីបួនយ៉ាងដើម្បីជួយសង្គ្រោះអ្នកមានជំងឺដាច់សរសៃឈាមក្នុងខួរក្បាលជាបឋម៖

១.ប្រាប់អោយអ្នកនោះញញឹមដាក់យើង (បើអ្នកនោះមានជំងឺនេះមែនគឺគេមិនអាចធ្វើតាមយើងបានទេ)
២.សួរសំណួរជាពាក្យឃ្លាខ្លីៗ តើអ្នកនឹងអាចឆ្លើយបានឬអត់?


៣.សុំអោយអ្នកជំងឺលើកដៃទាំងពីរ ឡើងលើ បើលើកមិនរួចគឺបានន័យថាមានជំងឺនេះពិតប្រាកដហើយ។
៤.អោយអ្នកជំងឺលៀនអណ្តាតចេញមកក្រៅ ហើយគ្រលាស់ បើមិនអាចធ្វើបានគឺបញ្ជាក់ថាអ្នកជំងឺបាត់បង់ស្មារតី ប្រព័ន្ធខួរក្បាលលែងស្តាប់បញ្ជាហើយ។


ប្រសិនបើអ្នកជំងឺមានរោគសញ្ញាណាមួយក្នុងចំណោមរោគសញ្ញាទាំងនេះសូមទូរស័ព្ទមកសេវាសង្គ្រោះបន្ទាន់ភ្លាមៗ។

វិធីបង្ការ
១.ហាត់ប្រាណជាទៀងទាត់
តាមការសិក្សាបានអោយដឹងថា ការហាត់ប្រាណកម្រិតមធ្យម និងខ្លាំងមានទំនាក់ទំនងនឹងការបន្ថយការប្រឈមជំងឺដាច់សរសៃឈាមខួរក្បាល។ ការហាត់ប្រាណអាចជួយបន្ថយសម្ពាធឈាមតាមរយៈការធ្វើអោយបេះដូងធ្វើការខ្លាំងជាងមុន។ កាលណាបេះដូងមានថាមពលខ្លាំងជាងមុន វាក៏នឹងមិនសូវខំប្រឹងច្របាច់ឈាមខ្លាំងពេកដែរ ដូច្នេះ សម្ពាធឈាមនឹងថយចុះ។ ការធ្វើសកម្មភាពរាងកាយក៏អាចបន្ថយការប្រឈមនឹងការកើតជំងឺទឹកនោមផ្អែម និងគ្រប់គ្រងកម្រិតជាតិកូឡេស្តេរ៉ូលក្នុងឈាមបានដែរ ដែលវាទាំងពីរនេះសុទ្ធតែធ្វើអោយកើតជំងឺដាច់សរសៃឈាមបានទាំងអស់។


២.ផឹកស្រាក្នុងកម្រិតមធ្យម
អ្នកជំនាញមិនបានបញ្ជាក់អោយច្បាស់ថា ហេតុអ្វីបានជាគ្រឿងស្រវឹងធ្វើអោយសម្ពាធឈាមឡើងខ្ពស់ និងបង្កើនការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលទេ ប៉ុន្តែ ការស្រាវជ្រាវបានអោយដឹងថា ការទទួលទានគ្រឿងស្រវឹងច្រើនជាងពីរដងក្នុងមួយថ្ងៃមានទំនាក់ទំនងនឹងការហូរឈាមក្នុងស្រទាប់ស្រោមខួរក្បាល ជាពិសេសការដាច់សរសៃឈាមខួរក្បាលដែលបណ្តាលមកពីការរហែកសរសៃឈាមនៅផ្ទៃខាងលើរបស់ខួរក្បាលតែម្តង ហើយជំងឺនេះច្រើនតែកើតមានលើស្ត្រីត្រៀមរាំងរដូវ។ អ្នកស្រាវជ្រាវនៅឯសាកលវិទ្យាល័យ Tulane បានអោយដឹងថា វាមានរយៈពេលច្រើនខែមកហើយដែលការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលបែប Ischemic កើនឡើងជាមួយនឹងការទទួលទានគ្រឿងស្រវឹងច្រើនៗ។


៣.គ្រប់គ្រងទម្ងន់
ការឡើងទម្ងន់ ១០ គីឡូក្រាមបន្ថែមក្រោយពីអាយុ ១៨ ឆ្នាំសុទ្ធតែមានទំនាក់ទំនងនឹងការបង្កើនការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលទាំងអស់។


៤.ញ៉ាំអាហារផ្តល់សុខភាព
របបអាហារដែលមានជាតិខ្លាញ់ និងកូឡេស្តេរ៉ូលខ្ពស់អាចធ្វើអោយឡើងចំនួនកូឡេស្តេរ៉ូលក្នុងឈាមកាន់តែខ្ពស់។ កូឡេស្តេរ៉ូលងាយនឹងស្អិតជាប់សរសៃឈាមអាក់ទែណាស់ ហើយឈាមក៏ងាយនឹងស្អិតជាប់កន្លែងដែលមានកូឡេស្តេរ៉ូលស្អិតនោះដែរ ដូច្នេះ វានឹងក្លាយទៅជាការប្រឈមដ៏ខ្ពស់នឹងការបង្កើតជាកំណកឈាម។ ការទទួលទានជាតិសូដ្យូមច្រើនអាចជាហេតុផលមួយធ្វើអោយសម្ពាធឈាមឡើងខ្ពស់ដែរ។ ការទទួលទានជាតិទឹក និងបន្លែប្រាំដងឡើងទៅក្នុងមួយថ្ងៃ ប្រហែលជាអាចបន្ថយការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលបានច្រើន។


៥.ឈប់ជក់បារី
ការប្រឈមនឹងជំងឺដាច់សរសៃឈាមខួរក្បាលនឹងថយចុះយ៉ាងខ្លាំងក្នុងរយៈពេល ២ ឆ្នាំក្រោយពីផ្តាច់បារីរួច។ តាមពិត ការសិក្សាបានអោយដឹងថា ស្ត្រីដែលជក់បារីមួយកញ្ចប់ក្នុងមួយថ្ងៃមានការប្រឈមមុខកាន់តែខ្លាំងនឹងជំងឺលើសសម្ពាធឈាម។ ក្រៅពីនេះ ជាតិនីកូទីន និងកាបូនម៉ូណូអុកស៊ីតនឹងទៅបំផ្លាញប្រព័ន្ធបេះដូងសរសៃឈាម ដែលជាហេតុនាំអោយកើតជំងឺដាច់សរសៃឈាមខួរក្បាលកាន់តែខ្លាំង។

ខាងក្រោមជារូបមន្តធម្មជាតិសម្រាប់ការពារជំងឺដាច់សរសៃឈាមខួរក្បាល និងធ្វើឱ្យសុខភាពស្បែកស្អាតស្រស់ថ្លា
១.គ្រឿងផ្សំ
-ការ៉ុត


-ខ្ញី


-ផ្លែប៉ោម


២.វិធីធ្វើ
-ចិតផ្លែប៉ោមមួយ ការ៉ុតមួយ ខ្ញីមួយចំនួនជាចំណិតៗ
-ដាក់ចូលម៉ាស៊ីនកិនផ្លែឈើ


៣.វិធីប្រើប្រាស់
-ពិសាមួយថ្ងៃ មួយកែវ នៅពេលព្រឹក រយៈពេលពីរសប្តាហ៍។


**សូមពិនិត្យ និងពិគ្រោះយោបល់ជាមួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលមិនមានជម្រើសផ្សេង។**
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
ប្រភព៖ National Stroke Association

Leave a Comment

Your email address will not be published. Required fields are marked *

*