បញ្ឈប់ជំងឺគាំងបេះដូងក្នុងរយៈពេល១នាទី

* ជួយសង្គ្រោះអ្នកជម្ងឺបន្ទាន់៖
បើមានអារម្មណ៍ថាចុកទ្រូងឆ្វេងហើយតឹងណែនពិបាកដកដង្ហើមត្រូវ ឲ្យផឹកម្សៅម្ទេស១ស្លាបព្រាកាហ្វេលាយជាមួយទឹក១កែវភ្លាម តែបើអ្នកជម្ងឺបាត់ស្មារតីយកម្សៅម្ទេសលាយទឹកបន្តិច រួចបន្តក់ក្រោមអណ្តាត ៣ ឬ ៤តំណក់។ ធ្វើដូចនេះអ្នកជម្ងឺអាចដឹងខ្លួនវិញ។


* របៀបធ្វើថ្នាំស្រាម្ទេសទុកប្រើបានយូរ៖
– ម្សៅម្ទេស ម្ទេសស្រស់៤ផ្លែ ស្រាខ្លាំង 50% (អាចស្រា vodka) ដប១មានចំណុះ១លីត្រ
– ដាក់ម្ទេសស្រស់ និងម្សៅម្ទេសត្រាំក្នុងស្រា ក្រឡុកឲ្យចូលគ្នា រួចបិតឲ្យជិតទុកប្រហែល ២៨ថ្ងៃ អាចប្រើបាន។ រក្សានៅកន្លែងស្ងួត និងត្រជាក់ បើចង់ឲ្យខ្លាំងទុករហូត៣ខែ ទើបយកមកចេញមកប្រើ ទឹកថ្នាំនេះមិនចេះខូចទេ។
– ឲ្យអ្នកជម្ងឺគាំងបេះដូង ឬស្ត្រូកម្តង ៥ ទៅ ១០ដំណក់ ហើយ ៥នាទីក្រោយឲ្យ ៥តំណក់ទៀត។ បើអ្នកជម្ងឺមិនដឹងខ្លួនឲ្យ ១ ទៅ ៣ដំណក់ ដាក់ក្រោមអណ្តាត ៥នាទី ក្រោយឲ្យម្តងទៀត ហើយរៀងរាល់៥នាទីឲ្យម្តងរហូតដល់អ្នកជម្ងឺធូរស្រាល។


* ផលប្រយោជន៍ម្ទេស៖
-ម្ទេសហិរអាចការពារគាំងបេះដូងបាន។ គួរមានម្ទេសជាប់ជានិច្ចក្នុងចង្ក្រានបាយ ក្នុងម្ទេសមានសារធាតុ capsaicin ដែលអាចធ្វើឲ្យរីកសរសៃឈាមនាំឲ្យចរន្តឈាមរត់ស្រួលព្រមទាំងជួយផ្តល់ឋាមពលខ្លាំងដល់រាងកាយ។


-សារធាតុក្តៅឬហិររបស់ម្ទេសអាចមានរហូតដល់៩០០០០ Scoville units ដែលអាចជួយការពារមិនឲ្យគាំងបេះដូងបាន។ ម៉្យាងទៀតម្ទេសសម្បូរណ៍ vitamin A, vitamin B6, vitamin E, vitamin C, riboflavin, potassium, and manganese។


-ម្ទេសមានសារធាតុប្រឆាំងមេរោគផ្សិតនិងជួយប្រពន្ធ័រំលាយអាហារដោយបឹតស្រូបយកខ្យល់កុំឲ្យហើមពោះ និងជួយបញ្ចេញទឹកក្រពះ។ នៅមានសារធាតុប្រឆាំងមហារីក Capsaincin ជាពិសេសមហារីកសួត (អ្នកជក់បារីច្រើន)។ -ម្ទេសមានអត្ថប្រយោជន៍ជួយបន្ថយការឈឺ ១ចំហៀងក្បាល ផ្តាសាយ អាលេហ្ស៊ី ធាត់ ឈឺធ្មេញ និងឈឺសន្លាក់។ -ម្ទេសអាចជួយឃាត់ការហូរឈាម និងជួយបេះដូងឲ្យមានដំណើរការល្អ។

  

ខ្ញុំបាទសូមចែកជូនវិធីព្យាបាលនេះ សម្រាប់ជាព័ត៌មាន និងជាចំណេះដឹងសូមពិនិត្យ និងពិគ្រោះយោបល់ជា មួយវេជ្ជបណ្ឌិត ឬគ្រូពេទ្រជំនាញឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងបាន នៅពេលដែលមិនមានជម្រើសផ្សេង។
ប្រភព៖ សៀវភៅបៃតង សុខភាព

Leave a Comment

Your email address will not be published. Required fields are marked *

*