(មានវីដេអូ) វិធីកម្ចាត់ស្រមើរ និងចៃមាន់មានប្រសិទ្ធភាព 100%

វិធីកម្ចាត់ស្រមើរ និងចៃមាន់មានប្រសិទ្ធភាព 100% ចំណាយពេលតែ៥នាទី មិនចាំបាច់អស់ប្រាក់!

ស្រមើរ និងចៃមាន់ កើតមកពីសម្បុកសើម លាមប និងសំបកពងមាន់ដែលញាស់រួចមិនបានសម្អាត ឬយកចោល។

*ដើម្បីកម្ចាត់ ស្រមើរ និងចៃមាន់ឱ្យអស់ពីទ្រុង បងប្អូនគ្រាន់តែទៅកាច់យកស្លឹកស្តៅ (ស្លឹកស្តៅយើងហូប) មកហាលអោយស្រពាប់ ហើយយកស្លឹកស្តៅដាក់ខាងលើលាយជាមួយចំបើង ដែលមាន់ក្រាប នោះវានឹងកំចាត់ សត្វស្រមើរ និងចៃបាន100%!

នេះជាបទពិសោធន៍ដែលប្អូនប្រុស Lorn Saron បានអនុវត្ត ហើយទទួលបានប្រសិទ្ធភាព ១០០%!

សូមជួយចែករំលែកចំណេះដឹងល្អៗនេះបន្ត

វីដេអូ

អត្ថបទទាក់ទងនឹងស្តៅប្រើប្រាស់ក្នុងវិស័យកសិកម្ម៖ វិធីធ្វើចំណីធម្មជាតិដែលជួយឲ្យកូនមាន់ឆាប់ធំធាត់
* ធាតុផ្សំ៖

– ផ្ទី

– បាយ

– ត្រួយ ឬផ្កាស្តៅ

– ចំណីកូនមាន់

* វិធីធ្វើ៖

– ចិញ្ច្រាំផ្ទី និងត្រួយស្តៅឲ្យម៉ដ្ឋ

– លាយផ្ទី៣៥% បាយ៣៥% ចំណីកូនមាន់២០% និងស្តៅ១០% រួចលាយទឹកបន្តិចផង

* ការប្រើប្រាស់៖

– អាចប្រើចំណីនេះសម្រាប់កូនមាន់ដែលមានអាយុចាប់ពី១សប្តាហ៍ឡើង

– ដាក់ចំណីនេះអោយមាន់ស៊ី ២ ឬ ៣ ពេលក្នុងមួយថ្ងៃ ហើយការលាយចំណីម្តងអាចប្រើត្រឹមមួយថ្ងៃ។

– សម្រាប់ខែភ្លៀង ឬខែត្រជាក់យើងត្រូវថែមស្លឹកខ្ទឹមបន្តិចដើម្បីជួយកំដៅដល់កូនមាន់។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

Leave a Comment

Your email address will not be published. Required fields are marked *

*