វិធីធ្វើងៀតគោទឹកឃ្មំ

បងប្អូន​ប្រហែល​ជា​ធ្លាប់ញ៉ាំតែ​សាច់​គោងៀតធម្មតា ​ប៉ុន្តែថ្ងៃនេះ សូមណែ​នាំពី​របៀបធ្វើ ​”សាច់គោ​ងៀត​ទឹកឃ្មុំ” ​ធានាថា​មានឱ​រសជាតិ​ឆ្ងុញឆ្ងាញ់​ត្រូវមាត់​តែម្ដង។

+គ្រឿងផ្សំ៖

– សាច់គោ កន្លះគីឡូ កាត់ជាបន្ទះវែង – ទឹកឃ្មុំ ១ស្លាបព្រាបាយកន្លះ- ស្ករស កន្លះស្លាបព្រាកាហ្វេ- ម្រេច កន្លះស្លាបព្រាកាហ្វេ- ​ អំបិល កន្លះស្លាបព្រាបាយ- ទឹកត្រី កន្លះស្លាបព្រាបាយ- ល្ងរស ១ស្លាបព្រាបាយ- ប្រេងឆា ១ស្លាបព្រាបាយ។

+ វិធីធ្វើ៖

១. ដំបូង​យក​សាច់​គោមក​ប្រឡាក់​គ្រឿង​ផ្សំ​ទាំង​អស់រួម​មាន ទឹកឃ្មុំ, ស្ករស, ម្រេច, អំបិល, ទឹកត្រី, ល្ងរ និងប្រេងឆា ច្របល់ចូល​គ្នាឲ្យ​សព្វ​។

២. យក​សាច់​គោ​ដែល​ប្រឡាក់​រួច​ដាក់​ចូល​ក្នុង​ទូទឹកកកទុក​រយៈពេលប្រហែលជា ២ម៉ោង។

៣. ២ម៉ោង​ក្រោយ​មក​យក​សាច់​គោដាក់​ហាល​ឲ្យ​ក្រៀម អ្នកអាច​យក​វា​ទៅ​អាំង ឬចៀន​តាម​ការ​ចូល​ចិត្ត​៕

ប្រភព៖ ចុងភៅខ្មែរ

Leave a Comment

Your email address will not be published. Required fields are marked *

*