ជំងឺស្លេកស្លាំងដោយសារកង្វះជាតិដែកអាចមានរោគសញ្ញាអ្វីខ្លះ?

មនុស្ស​យើង​ត្រូវការ​ជាតិ​ដែក​ដើម្បី​បង្កើត​ជា​អេ​ម៉ូគ្លូ​បី​ន ដែល​វា​ជា​ផ្នែក​មួយ​នៃ​កោសិកា​គ្រាប់​ឈាមក្រហម​សម្រាប់​ដឹកនាំ​អុកស៊ីសែន​នៅក្នុង​រាងកាយ​។ ការ​កង្វះ​ជាតិ​ដែក​នេះ​កើតឡើង​លើ​មនុស្ស​ស្រី​ច្រើន​ជាង​បុរស ជាពិសេស​ក្នុង​ពេល​មាន​ផ្ទៃពោះ​តែម្តង​។ អ្នក​អាច​មាន​ជំងឺ​ស្លេកស្លាំង​ដោយសារ​តែ​កង្វះ​ជាតិ​ដែក នៅពេល​រាងកាយ​មិន​អាច​ផលិត​កោសិកា​គ្រាប់​ឈាមក្រហម​សុខភាព​ល្អ​បាន​គ្រប់គ្រាន់ ឬ​កោសិកា​គ្រាប់​ឈាម​មិន​អាច​ធ្វើការ​បាន​ល្អ​។ 

​រឿង​នេះ​អាច​កើតឡើង​នៅ​ពេល​អ្នក​មិន​ទទួលបាន​ជាតិ​គ្រប់គ្រាន់​សម្រាប់​បំពេញ​តម្រូវការ​រាងកាយ​។ ស្ត្រី​ដែល​មាន​ផ្ទៃពោះ និង​អ្នក​ដែល​មក​រដូវ​ច្រើនៗ​ទំនង​ជា​ងាយ​នឹង​កើត​ជំងឺ​ស្លេកស្លាំង​ដោយសារ​តែ​កង្វះ​ជាតិ​ដែក​នេះ​ខ្លាំងណាស់​។ 

​ជំងឺ​ស្លេកស្លាំង​ដោយសារ​តែ​កង្វះ​ជាតិ​ដែក​ច្រើនតែ​កើតឡើង​បន្តិច​ម្តងៗ និង​ប្រហែលជា​មិនសូវ​មាន​រោគសញ្ញា​អ្វី​ផង​។ ប៉ុន្តែ​នៅពេល​រឿង​នេះ​កើតឡើង​យូរៗ​ទៅ អ្នក​ប្រហែលជា​អាច​សម្គាល់​ដឹង​អាការៈ​មួយឬ​ច្រើន​ដូច​ខាងក្រោម​នេះ​ហើយ​៖ ​អស់កម្លាំង​, ​ខ្សោយ​,  ​វិលមុខ​,  ​ឈឺក្បាល​, ​ត្រជាក់​ខ្លួន​, ​ស្បែក​ស្លេកស្លាំង​,​បេះដូង​ដើរ​ញ៉ាប់ ឬ​ដើរ​មិន​ទៀងទាត់​
,  ​ពិបាក​ដកដង្ហើម ឬ​ឈឺទ្រូង ជា​ពិសេស​សកម្មភាព​រា​ង​កាយ​តែម្តង​,  ​ក្រចក​ពុកផុយ​
, ​ឃ្លាន​ចង់​ញ៉ាំ​ទឹកកក ភេសជ្ជ​ដែល​ត្រជាក់​ខ្លាំង ខុស​ពី​ធម្មតា ឬ​អាហារ​មិនមែន​មនុស្ស​ញ៉ាំ​ដូចជា ក្រដាស​ជាដើម​៕អត្ថបទដោយ៖អ៊ាង សុផល្លែត

 

Leave a Comment

Your email address will not be published. Required fields are marked *

*