រោគសញ្ញាទាំង៨ ដែលបញ្ហាពីជំងឺគាំងបេះដូងចំពោះស្រ្តី!

រោគសញ្ញាគាំងបេះដូងមានភាពខុសគ្នាដែលជាធម្មតា បុរសមិនអាចទ្រាំទ្រនឹងការឈឺទ្រូងបានឡើយ។ វាផ្ទុយពីស្រ្តីដែលអាចទ្រាំទ្រនឹងរោគសញ្ញាទាំងនោះបានរហូតដល់យឺតពេលក្នុងការព្យាបាលទៀតផង។ ទាំងនេះគឺជារោគសញ្ញាគាំងបេះដូងចំពោះស្រ្តី៖

១.ការពិបាកដកដង្ហើម
វាជាសញ្ញាមួយគួរឱ្យភ័យខ្លាច ដែលវាអាចកើតឡើងភ្លាមៗដោយគ្មានមូលហេតុច្បាស់លាស់ដោយចាប់ផ្ដើមដង្ហក់ហាក់ដូចជាអ្នកកំពុងរត់ដូច្នោះដែរ។

២.បង្អាក់ការគេង
ស្រ្ដីភាគច្រើនភ្ញាក់នៅពាក់កណ្ដាលយប់ ដោយសារគេមិនអាចដកដង្ហើមបាន ដែលកើតឡើងដោយសារការសង្កត់ទៅលើផ្លូវដង្ហើមផ្នែកខាងលើ និងលំហូរឈាមទៅកាន់បេះដូងមិនគ្រប់គ្រាន់។

៣.ការអស់កម្លាំង
ស្រ្ដីភាគច្រើនចាប់ផ្ដើមអស់កម្លាំង ទោះបីជាគេងបានគ្រប់គ្រាន់ និងញុំាអាហារត្រឹមត្រូវយ៉ាងណាក៏ដោយ។

៤.បែកញើសយ៉ាងខ្លាំង
ស្រ្ដីចាប់ផ្ដើមបែកញើសយ៉ាងខ្លាំង ដោយមិនមានភាពតានតឹងណាឡើយ ហើយភាគច្រើនកើតឡើងកំឡុងពេលមានរដូវ។

៥.ការឈឺរមួលក្នុងក្រពះ
បញ្ហាក្រពះ ដែលគួរអោយខ្លាចមួយទៀតនោះគឺ ការក្រហាយនៅចុងដង្ហើម រឺពោះវៀនធ្វើការមិនប្រក្រតីដូចជាការពុលអាហារជាដើម។

៦.ការឈឺចុកចាក់នៅលើរាងកាយ
ស្រ្ដីតែងតែនិយាយថា មានការឈឺចាប់ស្រួចស្រាវ ឈឺចាក់ៗឬណែនជាប់តែម្ដង។ ចាប់ផ្តើមឈឺចាប់បន្តិចម្ដងៗ ចាក់នៅកញ្ចឹងក ដើមដៃ និងថ្គាម។

៧.ចង្វាក់បេះដូងដើរញាប់
ចង្វាក់បេះដូងដើរញាប់ ហើយចាប់ផ្ដើមថប់ដង្ហើម និងបែកញើសខ្លាំងដោយមិនមាននភាពតានតឹងអ្វីឡើយ។

៨.ឈឺទ្រូង
ស្រ្ដីច្រើនមានអារម្មណ៍ថា តឹងណែននៅពេញទ្រូងទាំងមូលតែម្ដង។

អត្ថបទដោយ៖ អ៊ាង សុផល្លែត

Leave a Comment

Your email address will not be published. Required fields are marked *

*