ឧបករណ៍ និងវត្ថុធាតុផ្សំ
១.ធុងសំរាប់ផ្អាប់ចំណុះចាប់ពី២០លិត្រឡើងទៅ
២.ការុង ស្ករស ឬបាវអង្ករ ឬដេរពីសាច់អន្ចងអូសត្រីក៏បាន
៣.វត្ថុធាតុផ្សំមានដូចជា បន្លែ ផ្លែឈើ សាច់ត្រី ឆ្អឹង សំបកពងមាន់ឬទា បាយមហូបសល់…។ល។
៤.កាកស្ករ ឬស្ករអំពៅពណ៍លឿង។
វិធីធ្វើ
១.ហាន់ ឬចិញ្រ្ចាំកាកសំណល់ទាំងអស់អោយទៅជាចំណិតតូចៗអោយបានចំនួន ៣គីឡូ
២.យកកាកស្ករ ឬស្ករអំពៅពណ៍លឿង១គីឡូមកលាយអោយសព្វចូលគ្នា
៣.ដាក់ចូលក្នុងការុង ឬស្បៃអន្ចងរួចដាកក្នុងធុងផ្អាប់
៤.ផ្អាប់ទុកក្នុងម្លប់រយៈពេល ១៥ថ្ងៃ
៥. ក្រោយរយៈពេល១៥ថ្ងៃចាក់ទឹកស្អាតចូលចំនួន៥លីត្ររួចផ្អាប់ទុក១៥ថ្ងៃទៀត
៦.ចាប់ពី១៥ថ្ងៃក្រោយមក យើងអាចដាក់កាកសំណល់ចូលបានរាល់ថ្ងៃដោយហាន់វា
ជាចំណិតតូចៗ។ មុននឹងដាក់ចូលនៅក្នុងនោះ យើងអាចដួសយកទឹកនៅខាងក្នុងមកប្រើ
បានជាបន្តបន្ទាប់។
ពីប្អូនប្រុស វុទ្ធី
វីដេអូ