ខាងក្រោមជាកម្រងរូបភាពមួយចំនួនផ្តល់ជាគំនិតល្អៗដល់បងប្អូន ពីរបៀបតាក់តែងការដាំដុះ និងមុខបន្លែមួយចំនួនដែលបងប្អូនអាចដាំបានដោយខ្លួនឯង ងាយៗ។ ដូច្នេះ បងប្អូនដែលស្រលាញ់ការដាំដុះ ចង់មានសួនបន្លែងាយៗដោយខ្លួនឯង មិនចាំបាច់ទីធ្លាក៏អាចដាំបាន អាចទទួលផល មានអារម្មណ៍កក់ក្តៅក្នុងការទទួលទាន មិនចាំបាច់បារម្ភរឿងបន្លែមានបាច់ថ្នាំគីមី។
ការដាំបន្លែ ធ្វើសួនបន្លែដោយខ្លួនឯងមិនត្រឹមតែផ្តល់ផលបន្លែដែលមានឱជារស ស្រស់ៗឆ្ងាញ់ប៉ុណ្ណោះទេ តែជាគ្រឿងលម្អផ្ទះបែបធម្មជាតិ ពិសេសការដាំនេះក៏នឹងជួយឱ្យយើងមានអារម្មណ៍ស្រស់ស្រាយ ដោយរុក្ខជាតិបៃតងៗពេញផ្ទះ មានអារម្មណ៍ស្រស់ថ្លា ហើយអាចចាត់ទុកថា ជាការលំហែកាយ ធ្វើពលកម្ម ហាត់ប្រាណមួយបែបដែរ គឺល្អទាំងសុខភាព ចំណេញទាំងបន្លែធម្មជាតិពិតៗ ហើយថែមទាំងជួយបរិស្ថានទៀតផងតាមរយៈការប្រើប្រាស់ឡើងវិញនូវដប ឬធុងជ័រប្លាស្ទិកទាំងនោះ។ ដូច្នេះ បើមានទំនេរ សូមឆ្លៀត ឬសាកល្បងដាំទាំងអស់គ្នាណាបងប្អូន។
តោះទៅមើលពីកម្រងរូបភាពបន្លែទាំងនោះខាងក្រោមនេះ៖
អត្ថបទដោយៈ អ៊ាង សុផល្លែត