ស្មៅប្រមាត់មនុស្ស ព្យាបាលផ្តាសាយ គ្រុនក្តៅ ក្អក រលាកបំពង់ក រលាកសួត រលាកប្លោកនោម ធ្លាក់ស ឈឺពោះពេលមករដូវ ព្យាបាលរោគលើសឈាម រាកមួល ចុះរាក រលាកពោះវៀន បូសពិស ពស់ចឹក

*លក្ខណៈរុក្ខជាតិៈ តិណជាតិ ដើមមាន៤ជ្រុង ដុះឈរត្រង់ ថ្នាំងធំបែកមែកច្រើន
*ស្លឹក៖ ពណ៌បៃតងមានរាងដូចផ្លែលំពែង ស្រួចចុង ដុះទលើទងគ្នា ប្រវែង ៦-៧សម ទទឹង ២-៣សម គេមស្លឹករលោង
*ផ្កា៖ តូចពណ៌ស ត្របកផ្កាខាងលើ ឆែកជា៣ ត្របកជាប់គ្នា មានចំណុចស្វាយបន្តិចត្រង់កណ្តាលត្រង់ត្របកផ្កាខាងក្រោម១តែឯង កោងចុះ មានកេសរ១ រាងកោង មានរោមពណ៌ស្វាយ


*ផ្លែ៖ ពណ៌បៃតង ឈរត្រង់ រោមតិចៗ រាងមូលសំប៉ែតបន្តិច ស្រួចចុង មានចង្អូរសងខាង មានគ្រាប់ជាច្រើន ពេលចាស់ពណ៌ខ្មៅ
*កន្លែងដាំដុះ៖ ដុះខ្លួនឯងនៅវាល គីទំនេរ ឬគេដាំធ្វើជាថ្នាំ
*ផ្នែកប្រើប្រាស់៖ ប្រមូលផលពេលមិនទាន់មានផ្កា ប្រើស្រស់ ឬក្រៀម
*រសជាតិៈ ល្វីងខ្លាំង ធាតុត្រជាក់


*សមាសធាតុគីមី៖ ក្នុងដើម និងស្លឹកមានជាតិជ័រជាតិ Tanin និងស្ករ ក្នុងស្លឹកមានជាិ Deoxyandrographolide 0.1%, Andrographolidel 1.5%, Neoandrograpolide 0.2%, Homoandrographolide, Panicolide, Andrographan, Andrographosterin ឬមាន Mono-o- methylwithin, Andrographin, Panicolide, Aigenic-7-,4-dimethyl-ether, រុក្ខជាតិទាំងមូឡមាន 14-deoxy-11-oxoandrographolide, 14-deoxy-11-12-dideshydroandrographolide et Panniculide A.B.C


*ការព្យាបាល៖ រុក្ខជាតិទាំងមូលព្យាបាលផ្តាសាយ គ្រុនក្តៅ ក្អក រលាកបំពង់ក រលាកសួត រលាកប្លោកនោម ធ្លាក់ស ឈឺពោះពេលមករដូវ ព្យាបាលរោគលើសឈាម រាកមួល ចុះរាក រលាកពោះវៀន បូសពិស ពស់ចឹក (ប្រើស្រស់បិត)
*កម្រិត និងរបៀបប្រើ៖
-រុក្ខជាតិស្ងួត ប្រើពី ៦-១០ក្រាម ដាំទឹកផឹកក្នុង១ថ្ងៃ


-រុក្ខជាតិស្រស់ប្រើពី ១០-២០ក្រាម ដាំទឹកផឹក១ថ្ងៃ។

**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ

Leave a Comment

Your email address will not be published. Required fields are marked *

*