ស្មៅចិញ្ចៀន ឬស្មៅសេះ អាចព្យាបាលនោមតិច ល្ហិតល្ហៃអស់ កំលាំង ឈឺភ្នែករលាកតំរោម រាក រោគសើស្បែក

ឈ្មោះត្រឹមជាស្មៅ តែផ្តល់ប្រយោជន៍ខាងឱសថមិនធម្មតាឡើយ !ស្មៅចិញ្ចៀន ឬស្មៅសេះ អាចព្យាបាលនោមតិច ល្ហិតល្ហៃអស់ កំលាំង ឈឺភ្នែករលាកតំរោម រាក រោគសើស្បែក

លក្ខណៈរុក្ខជាតិៈ ជាស្មៅមានដើមតូចឆ្មារក្រាបនឹងដី វាចាក់ឫសបង្កើតជាកំរាលញឹកស្កះ។ ស្លឹកមានចង្អូរវែងស្រួច ឬរាងផ្លែលំពែងស្រួចចុងពណ៌បៃតងចាស់ ឬបៃតងខ្ចី ទន់រលីងច្រើនមានដុះដោយខ្លួនឯងនៅដីដែលមិនសូវមានជី
ជាតិ។ កញ្ចុំផ្កាជាចង្កោមកួរវែងពណ៌បៃតង ឬស្វាយភាវ ផ្ការាងទ្រវែង ឬរាងស្ទើរជាស៊ុតវែងខ្ចីមិនស្មើគ្នា។
កន្លែងដាំដុះ : ដុះឯកឯង គ្រប់ទីកន្លែង
ផ្នែកប្រើប្រាស់ៈ រុក្ខជាតិទាំងមូល


ការព្យាបាលៈ រោគនោមតិច ល្ហិតល្ហៃអស់កំលាំង ឈឺភ្នែករលាកតំរោម រាក រោគសើស្បែក
កំរិត និងរបៀបប្រើៈ
-ដាំផឹករុក្ខជាតិទាំងមូល ពី ៣០០ទៅ៦០០មល ព្យាបាលរោគនោមតិច ល្លិតល្លៃ និងរោគឈឺ
ភ្នែក


-ស្មៅស្រស់ស្ងោរជាមួយត្រី ឬបង្គាសំរាប់ព្យាបាលជំងឺរលាកតរងនោម រោគរាក រោគហើម និងរោគសើស្បែក។
*** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឲ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុនសិន វិធីខាងលើអាចប្រើនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ

Leave a Comment

Your email address will not be published. Required fields are marked *

*