ដើមខ្មាញ់ ជាឱសថព្យាបាលរដូវមិនទៀង ជំងឺខ្វះឈាមក្រហម ប្រឆាំងនឹងជំងឺរលាកថ្លើម ថ្លើមក្រិន មហារីកក្រពះ ពោះវៀន ជួយឲ្យសក់ដុះលឿន ឃាត់ឈាមមុខរបួស រលាកភ្លើង

ដើមខ្មាញ់ ជាឱសថព្យាបាលរដូវមិនទៀង ជំងឺខ្វះឈាមក្រហម ប្រឆាំងនឹងជំងឺរលាកថ្លើម ថ្លើមក្រិន មហារីកក្រពះពោះវៀន ជួយឲ្យសក់ដុះលឿន ឃាត់ឈាមមុខរបួស រលាកភ្លើង! ជួយចែកគ្នាដឹងផង!

-សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត
*ការព្យាបាលៈ រដូវមិនទៀង បែកញើសច្រើន ជំនួយពោះវៀន រលាកថ្លើម ខាន់លឿង រក្សាថ្លើម រលាកភ្លើង រលាកទឹកក្តៅ របួស ជំនួយក្នុងការរំលាយអាហារ ជួយផលិតឈាមថ្មី ជំងឺខ្វះឈាមក្រហម គ្រុនក្តៅ។
*ព្យាបាលរដូវមិនទៀង និងជំនួយពោះវៀន រលាកថ្លើមនិងខាន់លឿង ប្រើជាថ្នាំរក្សាថ្លើម។
– កម្រិត និងរបៀបប្រើៈ ដើមស្ងួតប្រើកំរិត ៣ទៅ៦ក្រាមដាំផឹកក្នុងកំរិត ៤០០ទៅ៦០០មីលីលីត្រ សម្រាប់១ថ្ងៃ។


*ព្យាបាលរលាកភ្លើង និងរលាកសើរស្បែកផ្សេងៗ ដោយបុកដើមយកបិត និងលាប។
– ស្លឹកស្រស់ ឬម្សៅខ្មាញ់លាយទឹកឃ្មុំ ផឹកសំរាប់ព្យាបាលរោគខ្វះឈាមក្រហម និងបង្កើតឈាមថ្មី ឬធ្វើអោយឈាមរត់ស្រួល។
ឯកសារ៖ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ
*ព្យាបាលជុះឈាម ឬក្អួតឈាម ខ្មាញ់មកបុកអោយផឹក
*ថ្នាំឃាត់ឈាម បុកបិតលើស្នាមរបួស


*ព្យាបាលដំបៅក្រពះចេញឈាម បុកច្របាច់យកទឹកផឹក
*ជាថ្នាំត្រជាក់ លត់ពិសក្តៅក្នុងឈាម ដែលធ្វើអោយបែកសសៃរចេញឈាម ព្យាបាលជម្ងឺឈឺក្នុងស្បូនក្រោយសំរាលកូន ធ្លាក់ឈាមតាមស្បូន រលាកស្បូនធ្លាក់សលាយឈាម ការពារស្រ្តីមានផ្ទៃពោះកុំអោយ រលូតកូន។
– ព្យាបាលថ្លើម ប្រឆាំងនឹងជម្ងឺរលាកថ្លើម និងថ្លើមក្រិន មហារីកក្រពះ និងពោះវៀនហូរឈាមលាមកខ្មៅ។
– ជួយកុំអោយជ្រុះសក់ និងជួយអោយដុះសក់វិញ បុកលាបសក់ស អោយទៅជាខ្មៅ ជំនួសថ្នាំលាបសក់លក់តាមផ្សារ និងជួយអោយដុះសក់យ៉ាងពូកែ។


បងប្អូនដែលបានអានអត្ថបទនេះ បើយល់ថាមានប្រយោជន៍ដល់បងប្អូនដ៍ទៃទៀត សូមជួយចំឡងនឹងចែកផ្សាយបន្តផង។ សូមផលបុណ្យចិត្តល្អរបស់បងប្អូនជួយអោយជួបតែសេចក្តីសុខ
***សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។

Leave a Comment

Your email address will not be published. Required fields are marked *

*