-រុក្ខជាតិ៖ ផ្កាអង្គាបុស្ស
-លក្ខណៈរុក្ខជាតិៈ ជាដើមឈើដុះត្រង់ សំបកដើមបែកក្រម៉ មែកសំយុង។ ស្លឹកស្និតរួមមាន២ទៅ៣ស្និត កូនស្លឹក
នីមួយៗរាងដូចលំពែង ស្រួចចុង គែមរាងធ្មេញរណា ពណ៌បៃតងចាស់ផ្នែកខាងលើ បៃតងភ្លាវខាងក្រោម។ ផ្កាពណ៌សក្លិនក្រអូប។
-ផ្លែជាប្រភេទផ្លែស្ងួត ស្រួចចុងស្រួចដើម។ គ្រាប់ជាបន្ទះស្តើងតំរៀបគ្នារហូតដល់ចុងផ្លែ។
-កន្លែងដាំដុះ : ដុះឯងៗនៅក្នុងព្រៃ ឬដាំក្នុងស្រុកលំអ ប្រើជាឱសថ និងជាបន្លែ។
-ផ្នែកប្រើប្រាស់ៈ ផ្កា ស្លឹក និងឫស។
-ការព្យាបាលៈ ជំងឺលើសឈាម ក្រួសក្នុងតំរងនោម វិលមុខ នោមទាស់ ពុលអាហារ ហើមដោយសាររលាកតំរនង
នោម សត្វល្អិតទិច ហ៊ីងត្រចៀក គ្រុន ឈឺត្រចៀក រោយក រោយសាច់ដុំ គ្រុនក្តៅ បែកញើសច្រើនខុសប្រក្រតី។
-កំរិត និងរបៀបប្រើៈ ស្លឹកនិងផ្កាប្រើជាបន្លែ។ ឬសស្ងួតដាំទឹកផឹក ពី ១០០ទៅ២០០មីលីលីត្រសំរាប់ព្យាបាលជំងឺ
លើសឈាម វិលមុខ និងពុលអាហារ។ ផ្លាស្ងួត ប្រើដាំទឹកផឹកដូចតែសំរាប់កុំអោយចេញញើសខុសប្រក្រត្រី។ ស្លឹក
ស្រស់ ស្លជាមួយសាច់ សំរាប់ព្យាបាលជំងឺគ្រួសក្នុងតំរងនោម និង រលាកតំរងនោម។ ស្លឹកស្ងួតស្ងោរផឹក សំរាប់ព្យា
បាលជំងឺដូចខាងក្រោលើ និងជំងឺឈឺត្រចៀក ស្ពឹក និងគ្រុន។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
ប្រភពៈ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ