-រុក្ខជាតិ៖ ឈើភ្លើង
-លក្ខណៈរុក្ខជាតិ ៖ ជាដើមឈើមធ្យម មានកំពស់ពី ១០-២០ក្រាម មានបន្ទាត់ផ្ចិត ៥០សម សំបកដើមពណ៌ខ្មៅ
មានជ័រពណ៌លឿង។
-ស្លឹក ៖ ទោល ដុះឆ្លាស់ទង រាងស៊ុតទ្រវែងស្រួចចុង មានប្រវែងពី១០-២០សម ទទឹងមាន៣-៥សម។
-ផ្កា ៖ ចេញនៅប្រគាបស្លឹក ផ្កាតូចៗ ពណ៌ស-លឿង។
ផ្លែ ៖ មូលៗចេញតាមប្រគាបស្លឹក។
កន្លែងដាំដុះ ៖ នៅតាមព្រៃល្បោះ ព្រៃស្រោង តំបន់ព្រៃភ្នំ។ បន្តពូជដោយគ្រាប់។
ផ្នែកប្រើប្រាស់៖ ឫស ស្លឹក ដើម ។
ព្យាបាល៖
-ស្លឹក៖ រដូវមិនទៀង គ្រាំ ផ្ដល់កំដៅដល់រាងកាយ។
-ឫស ដើម៖ ទំលាក់ឈាមរដូវ ស្ពឹកស្រពន់ ស្លាប់ដៃជើង។
កំរិតប្រើ៖ (ស្ងួត) 10g – 15g ស្ងោរផឹកសំរាប់មួយថ្ងៃ។
*ហាមប្រើ៖ ស្ត្រីមានផ្ទៃពោះ។
*បញ្ជាក់៖ គ្រប់ផ្នែកទាំងអស់នៃរុក្ខជាតិនេះធ្វើអោយរោល ក្រហាយរលាកស្បែក។
ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។**
សម្រួលអត្ថបទដោយ៖ អ៊ាង សុផល្លែត