មានដើមកំណើតពីប្រទេសអាហ្វ្រិកខាងលិច។ ដើមពោតបារាំងមានកម្ពស់ពី ០.៥-១ម៉ែត្រ អាចដាំដុះបានស្ទើរគ្រប់តំបន់នៃប្រទេសខ្មែរ។ បច្ចុប្បន្នមានការនិយមបរិភោគពោតបារាំងយ៉ាងខ្លាំងក្នុងពិភពលោកដោយសារពោតបារាំងមានផលប្រយោជន៍ដ៏អស្ចារ្យសម្រាប់សុខភាព សម្រស់ និងព្យាបាលជំងឺជាច្រើនយ៉ាង។ ពោតបារាំង បរិបូណ៌ដោយ VitA Vit B1 B2 B3 , Vit C , Vit E, Vit K, Calcium , ដែក , Potassium , ស័ង្កសី, Carbohydrate, ស្ករ , Proteine , ជាពិសេសកាកសរសៃ និងជាតិរំអិល …។ល។
ពោតបារាំងអាចយកទៅធ្វើម្ហូបបានជាច្រើនបែបច្រើនយ៉ាង ដូចជាស្រុសធ្វើអន្លក់
ឆា ស្លម្ជូរ ស៊ុប អាំង ញ៉ាំផ្សេងៗ ជ្រលក់ម្សៅបំពង ។ល។
ម្សៅយកពីគ្រាប់ពោតបារាំង អាចយកទៅ ធ្វើនំបុ័ង ឬ តៅហ៊ូបាន។ ស្លឹកហាលស្ងួតយកមកកិនឲ្យម៉ត់ប្រើចំនួសប៊ីចេងបាន។ ចំណែកគ្រាប់លីង អាចជំនួសកាហ្វេបានដែរ។
ប្រយោជន៍ក្នុងការព្យាបាលជំងឺ ៖
-រោគក្រពះ ពោះវៀនដោយសារពោតបារាំងមានជាតិរំអិលជាច្រើន ( Pectin និង Gum )
ដែលអាចជួយផ្សះដំបៅ ក្រពះនិងពោះវៀន មិនឲ្យ រាលដាលខ្លាំង ។
-បំប៉នខួរក្បាល កែទល់លាមក ទម្លាក់ព្រូនល្អិត
-បំប៉នថ្លើម ( ១ថ្ងៃ ១០ ទៅ ១៥ ផ្លែ )
-ពិសារពេលល្ងាច ៣០-៤០ ផ្លែ អាច លាងជាតិពុល ពីខ្លួនបាន ( DETOX )
-បំប៉នទារកក្នុងគ៌ត , បង្កើតគ្រាប់ឈាមក្រហម
-សំខាន់ គឺនៅក្នុងពោតបារាំង មានសារធាតុ GLUTATHIONE ដែលជាសារធាតុរក្សាជំងឺថ្លើមនិងសព្វថ្ងៃមានការប្រើប្រាស់ផ្នែកសម្រស់ ចាក់ក្នុងបរិមាណខ្ពស់ ដើម្បីឲ្យស្បែកស
-ជំងឺទឹកនោមផ្អែម
-ការពារជំងឺមហារីកផងដែរ៕
អត្ថបទបន្ថែម៖ ពោតបារាំងព្យាបាលហឺតតាមបែបធម្មជាតិ!
ជំងឺហឺត ជាជងឺសួតមួយបែប ដែលតែងតែបង្កឲ្យមានផលលំបាកខ្លាំងក្នុងការដកដង្ហើម។ ជំងឺហឺត ក៏ត្រូវបានគេចាត់ទុកជាជម្ងឺរុំារ៉ៃផងដែរ ព្រោះវាធ្វើឲ្យរាំងស្ទះផ្លូវដង្ហើម និងមិនបានបញ្ចូលអុកស៊ីសែនគ្រប់គ្រាន់ទៅឲ្យសួត។
– វិធីទី១៖ យកស្លឹកជីត្រចៀកជ្រូក បុក ឬច្របាច់យកទឹកពី ៣ស្លាបព្រាកាហ្វេមកហូប សំរាប់ព្យាបាលក្អកហឺត ពិសា១ថ្ងៃ២ដង ព្រឹកល្ងាច។ មជ្ឈមណ្ឌលជាតិស្រាវជ្រាវវេជ្ជសាស្រ្តបូរាណ ២០០៦
– វិធីទី២៖ យកពោតបារំាងស្រស់ ២ផ្លែកាត់ក្បាល នឹងកន្ទុយចេញ រួចកាត់ជា ២ ឬ៣កង់ ដាក់នៅក្នុងទឹកស្អាតមួយកែវ ទុកវាចោលមួយយប់ ហើយផឹកមុនបរិភោគអាហារពេលព្រឹកកន្លះម៉ោង (ផឹងទាំងអស់)។
អនុវត្តរូបមន្តមួយនេះឲ្យបានទៀងទាត់ រហូតទាល់តែជំងឺរបស់អ្នកជាសះស្បើយ។
សូមពិនិត្យ និងពិគ្រោះជាមួយពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។
សម្រួលដោយ៖ អ៊ាង សុផល្លែត
អត្ថប្រយោជន៍នៃពោតបារាំង ឬអូក្រា
– តាមឯកសារមួយចំនួនបានរកឃើញថា ផ្លែពោតបារាំង ពិតជាមានប្រសិទ្ធភាពកាត់បន្ថយជាតិស្ករក្នុងឈាម និងជួយគ្រប់គ្រងជាតិស្ករដល់ អ្នកដែលកើតជម្ងឺទឹកនោមផ្អែម។
– នៅពេលយើងបរិភោគច្រីននិងទៀងទាត់ វានឹងជួយផ្តល់សារធាតុចិញ្ចឹមជាច្រើនដល់រាង្គកាយ និងសម្អាតជាតិពុល ជាតិស្រវឹងចេញពីរាងកាយយើង។
– ជួយបង្កើនកោសិការឈាម។
– ជួយប្រឆាំងជម្ងឺមហារីក។
– កាត់បន្ថយការជ្រៀតចូលនៃជម្ងឺហឺត។
– ជួយបង្កើនភាពស៊ាំក្នុងរាង្គកាយ។
– ជួយព្យាបាលស្នាមជម្ងឺដំបៅក្នុងក្រពះ និងពោះវៀនបានទៀតផង។
ប្រភពពីៈ សៀវភៅបៃតង សុខភាព
ពោតបារាំងអាចយកមកធ្វើជាម្ហូបយ៉ាងឈ្ងុយឆ្ញាញ់ពិសា
អត្ថបទៈ អ៊ាង សុផល្លែត