រុក្ខជាតិ ៖ ចង្អេងសេក/ផ្ដិលមាស
លក្ខណៈរុក្ខជាតិ ៖ ចុល្លព្រឹក្ស ខ្នាតតូច មានកំពស់ពី០.៤-១ម សម្បកដើម ពណ៌ត្នោត មានស្នាមទងស្លឹក។
ស្លឹក ៖ ទោលដុះឆ្លាស់ទង រាងស៊ុតត្រឡប់ទ្រវែង មានប្រវែងពី ៣-១១ស.ម ទទឹង ២-៤ស.ម ផ្ទៃស្លឹក
រាប ពណ៌បៃតងចាស់។
ផ្កា ៖ ជាចង្កោម ចេញពីប្រគាបស្លឹក ឬមែក ចង្កោមនីមួយៗ មានផ្កាពី២-៨ ផ្កាតូចៗពន៌សរាងដូចជួង មាន៥ឆែក កេសរឈ្មោលមាន១០ កេសរញីមាន៣។
ផ្លែ ៖ ជាប្រភេទផ្លែសាច់ រាងស៊ុតតូចៗ ពេលទុំពណ៌ក្រហមស្រស់មានគ្រាប់១។
កន្លែងដាំដុះ ៖ មានដុះនៅតំបន់ព្រៃល្បោះ ទីវាលល្បាយខ្សាច់នៃតំបន់ភ្នំ។ បន្តពូជដោយគ្រាប់។
ផ្នែកប្រើ់ប្រាស់៖ ឬស។
ការព្យាបាល ៖ ឬស បញ្ចុះទឹកនោម ទំលាក់គ្រួសតាមផ្លូវនោម។ ដុសផឹកបញ្ចុះលាមក។
កំរិតប្រើ ៖ឫសប្រើ១៥ក្រាម ដាំផឹក។
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
ឯកសារយោង៖ រុក្ខជាតិឱសថកម្ពុជា