វិធីការពារសត្វក្អែបមិនឲ្យចូលផ្ទះ

ក្អែបជាសត្វដែលមានពិស ប៉ុន្តែប្រាកដណាស់ បើយើងមិនធ្វើអ្វីវាក៏វាមិនធ្វើអ្វីយើងដែរ គ្រាន់តែថាឃើញតែរូបរាងរបស់វាគឺធ្វើអោយយើងខ្លាចបាត់ទៅហើយ។ ទោះជាយ៉ាងណា យើងក៏មិនអាចប្រហែសអោយមានសត្វបែបនេះនៅក្នុងផ្ទះដែរ អ្នកណាទៅដឹងវាអាចវារឡើងលើខ្លួន ឬសំលៀកបំពាក់របស់យើងក៏ថាបាន ហើយក្អែបចូលចិត្តសំងំនៅកន្លែងដែលសើមៗ ឬគគ្រិច។

ដូច្នេះ យើងមានវិធីបែបធម្មជាតិងាយៗដើម្បីបង្ការកុំអោយមានក្អែបក្នុងផ្ទះ ហើយវិធីទំាងនោះមានដូចជា ៖

វិធីការពារក្អែបចូលផ្ទះ ដោយវិធីសាស្ត្រធម្មជាតិ៖

១. ទឹកខ្មេះ: ស្រួលរកទិញទេ ទិញទឹកខ្មេះយកមកលាយជាមួយទឹក រួចបាញ់វាតាមរបង ឬគែមផ្ទះ

២. ចិញ្ចឹមមាន់: ការចិញ្ចឹមមាន់ នៅក្នុងបរិវេណផ្ទះ ក៏ជួយបំបាត់សត្វក្អែបបានដែរ ព្រោះវាជាចំណីដ៏ឆ្ងាញ់របស់សត្វមាន់។


៣. យកកំបោរទៅរោយនៅបរិវេណមានសំណើម ព្រោះសត្វក្អែបចូលចិត្តនៅកន្លែងនោះ បើសិនយើងរោយកំបោរ សត្វក្អែបមិនហ៊ានចូលមកនៅទេ តែបើវានៅស្រាប់ ក៏ត្រូវតែវារចេញពីកន្លែងនោះដែរ។


៤. យកសាប៊ូដុំតូចៗ ទៅដាក់នៅមាត់លូ ឬគែមបំពង់ទឹក ឬមាត់ទ្វារបន្ទប់ទឹក នៅពេលសត្វក្អែបវារឡើងមកតាមបំពង់ នឹងបានជួបមហិទ្ធិប្ញទ្ធិរបស់សាប៊ូ វានឹងមិនហ៊ានវារមកឡើយ។


5. សម្អាតផ្ទះឱ្យបានញឹកញាប់។


វិធីការពារក្អែបចូលផ្ទះ ដោយវិធីប្រើសារធាតុគីមី៖
1. ថ្នាំសំលាប់សត្វល្អិត Stargle G: ប្រភេទថ្នាំសំលាប់សត្វល្អិត កសិករតែងតែយកទៅប្រើការពារដើមឈើហូបផ្លែ ។ យើងយកវាទៅរោយនៅជុំវិញផ្ទះ នោះសត្វក្អែប និង សត្វល្អិតផ្សេងៗ មិនហ៊ានចូលផ្ទះ ។


2. ប្រើថ្នាំកម្ចាត់សត្វក្អែប DAISO: ថ្នាំនេះមានឈ្មោះ DAISO ជាថ្នាំដុំៗសម្រាប់កម្ចាត់សត្វក្អែប ដោយប្រអប់មានដាក់រូបក្អែប។ យើងយកវាទៅដាក់នៅកន្លែង ដែលសត្វក្អែបនៅ ដូចជារន្ធឥដ្ឋការ៉ូដែលក្បៀសស៊ីម៉ង់ត៍មិនជិត កន្លែងរ៉ូប៊ីណូទឹក។ល។

Leave a Comment

Your email address will not be published. Required fields are marked *

*